Part 26

161 5 0
                                    


~~២,៣ ថ្ងៃក្រោយ~~
ជុងគុកនៅក្នុងបន្ទប់ធ្វើការអង្គុយមើលកាសែត ថ្ងៃនេះគេមិនបានទៅក្រុមហ៊ុននោះទេ...
«លោកម្ចាស់យើងចាប់បានមនុស្សដែលបង្កប់ខ្លួននោះហើយ.... »វេសនិយាយឡើង
«អឹម...ល្អ... »ជុងគុកដាក់កាសែតទុកលើតុរួចក៏បោះជំហ៊ានទៅបន្ទប់ដែលឃុំមនុស្សនោះទៅ...
//ក្រាក//
គ្រាន់តែគេឈានជើងចូលភ្លាមកូនចៅដែលនៅទីនោះឱនគំនាបភ្លាម,បុរសពីរនាក់ដែលត្រូវបានចាប់មកហើយត្រូវកូនចៅគេចងជាប់នឹងកៅអី
«ហឹស!!! »គេសើចដើមកបន្តិចមុននឹងទទួលកាំបិតពីវេសហើយដើរចូលទៅជិតពួកវាទាំងពីរ....

«លោក...លោកអគ្គនាយក.. កុំធ្វើបាបខ្ញុំអី... »បុរសនោះញ័រមាត់កាលបើឃើញជុងគុកកាន់កាំបិតតំរង់មករកខ្លួន
«អង្វរយើងហេស??? »គេបន្ទន់ជង្គន់ចុះរួចដាក់កាំបិតនោះលើផ្ទៃមុខរបស់បុរសនោះទើបធ្វើអោយសាមុីខ្លួនញ័រតតាត់ភ័យខ្លាច...
«ខ្ញុំ..ខ្ញុំ...មិនដឹងអីទេ...សូមដោះលែងខ្ញុំទៅ...»
«ដោះលែងហេស?? ឆ្វោក!!! »
«អា!!!!!!!!!!!! » ជុងគុកចុចកាំបិតនោះលើផ្ទៃមុខគេមួយឆូតវែងគ្រាន់បើហើយវាក៏បាញ់ឈាមច្រាវប្រលាក់មុខរបស់ជុងគុកផងដែរ..
«ឯងម្នាក់ទៀត!!! »ថារួចគេក៏ដើរទៅជិតបុរសម្នាក់ទៀតហើយយកកាំបិតចាក់ស្មាបុរសនោះជាប់ឆ្កឹងនឹងសាច់ហើយគេក៏ដើរហួសទៅអង្គុយកៅអុីរៀងឆ្ងាយពីនោះបន្តិច....

«ដោះលែងខ្ញុំទៅលោកអគ្គនាយក!! ខ្ញុំធ្វើតាមគេទេ... »
«មែនហើយ ដោះលែងខ្ញុំទៅ.... »បុរសទាំងពីរខំស្រែកឡើងពេលនេះធ្វើអ្វីមិនបានក្រៅពីអង្វរសុំជីវិតរស់នៅដូចគេឯង ពួកគេក៏មិនចង់ធ្វើដែរ តែដោយសារទាល់ច្រកឃើញលុយជាធំហើយចុងក្រោយត្រូវចាប់បានវាក៏ក្លាយជាបែបនេះ!!! ជុងគុកអង្គុយគងទាក់ខ្លាហាក់មិនខ្វល់នឹងពាក្យសំដីទាំងនោះ ប្រការដែលសំខាន់មនុស្សដែលធ្វើខុសហើយគ្មានថ្ងៃលើកលែងនោះទេ!! រឿងស្លាប់រឺរស់អាស្រ័យទៅលើគេជាអ្នកកំណត់!!

«ហៅម៉ារីសាមកអោយយើង!! »
«បាទ!! »វេសទទួលបញ្ចាហើយក៏ទៅក្រៅដើម្បីហៅនាងតូចអោយចូលមក... មិនយូរប៉ុន្មានវេសក៏នាំម៉ារីសាមកជួបគេតាមបញ្ចា
«លោកម្ចាស់រកខ្ញុំមានការអី?? »នាងសួរទៅគេភ្លាមតែក៏មិនបានចាប់អារម្មណ៍នឹងមនុស្សប្រុសពីរនាក់ដែលអង្គុយជាប់ចំណងនោះទេ...
«មកនេស.... »គេបក់ដៃហៅនាងអោយទៅជិតរួចទាញនាងអោយអង្គុយលើភ្លៅរបស់គេ ,ម៉ារីសាត្រូវនៅស្ងៀមហើយក៏ងាកសំលឹងទៅទិដ្ថភាពដែលនៅខាងមុខ
«លោកម្ចាស់...គេ..គេជាអ្នកណា?? »នាងរដាក់រដុបព្រោះតែបុរសពីរនាក់នោះសុទ្ធតែមានរបួសឈាមពេញខ្លួនឃើញហើយគួរអោយខ្លាចណាស់

P a s t   អតីត 🔥Where stories live. Discover now