Part 7

262 8 0
                                    

ក្នុងផ្ទះកំពុងតែឆោឡោដោយសារការបាត់ខ្លួនរបស់ម៉ារីសា ពេលនេះវីលាមនឹងសុីវ៉ុនបានដាក់ពាក្យបណ្តឹងទៅខាងប៉ូលីសដើម្បីអោយជួយតាមរក ឯដេវីតជាគូដណ្តឹងវិញនោះរត់ចុះរត់ឡើងតាមរកនាងគ្រប់ច្រកល្ហកក៏នៅតែមិនឃើញ....

«ហឹកៗ...ម៉ា... តើកូននៅឯណាទៅ?? »
«កូនយើងប្រាកដជាមិនអីទេ.... » អ្នកជាប្តីព្យាយាមលួងប្រពន្ធ...កូនស្រីតែម្នាក់បាត់ទៅយ៉ាងនេះមិនអោយបារម្ភម៉េចនឹងកើតទៅ?? គេក៏បារម្ភមិនចាញ់នាងដែរ៕
ភ្លាមៗនោះដេវីតក៏បានដើរចូលមកធ្វើអោយអ្នកទាំងពីរប្រញាប់រត់ទៅរកក្រែងបានដំណឹងខ្លះពីកូនស្រី
«យ៉ាងម៉េចហើយវីត?? មានដំណឹងអីខ្លះទេ??»
ដេវីតទំលាក់មុខចុះមុននឹងគ្រវីក្បាលតិចៗនាំអោយសុីវ៉ុនដែលជាម្តាយទន់ជើងសន្លប់តែក៏ត្រូវវីល្លាមទប់ទាន់

«សុីវ៉ុន!! »

វិលាមប្រញាប់បីប្រពន្ធចូលទៅក្នុងបន្ទប់សំរាក មួយយប់ទល់ភ្លឺនាងស្ទើរតែមិនបានដេកព្រោះក្នុងអារម្មណ៍នៅគិតពីកូនស្រីដែលបាត់ទៅអារម្មណ៍ជាម្តាយឈឺស្ទើរស្លាប់ទៅហើយ... នេះបើសិនជានាងដឹងថាជុងគុកដែលត្រូវជាអតីតសង្សារចាប់ខ្លួនកូនស្រីទៅហើយធ្វើរឿងបែបនោះទៀត តើនាងនឹងក្លាយទៅជាយ៉ាងណា??

____________________

រាងកាយតូចច្រឡឹងគ្របដណ្តប់ដោយភួយក្រាស់ខ្មឹកត្រឹមចុងដង្ហើមលង់លក់លើគ្រែដ៏ធំល្វឹងល្វើយមិនទាន់ភ្ញាក់ដោយសារតែការចាប់បង្ខំដ៏ព្រៃផ្សៃអោយធ្វើរឿងដ៏ថោកទាបទាំងដែលរាងកាយមិនទាន់សមប្រកបនឹងវា៕ កាយក្រាស់ដាក់បង្គុយលើកៅអីគងទាក់ខ្លាយ៉ាងសង្ហាកែវភ្នែកដ៏មុតស្រួចចាក់សំលឹងពិចំងាយទៅរាងកាយដែលគេបានបំពាន បបូរមាត់ញោចញញឹមយ៉ាងពេញចិត្តមុននិងទាញបារីដាក់ចូលក្នុងមាត់អុជជក់បង្ហុយផ្សែងវូៗតាមអារម្មណ៍៕
«ហ្ហឹម~~»
សំលេងគ្រហឹមដើមកបានបន្លឺឡើងដោយរាងតូចនាំអោយមុខសង្ហាប្រញាប់ងាករករួចទុកបារីនៅក្នុងចានគោះក្រញមវិញ៕ ជើងរឹងមាំបោះជំហានសំដៅទៅនាំអោយអ្នកដែលនៅលើគ្រែនោះចាប់ផ្តើមភ័យខ្លួនរំកិលគូថថយក្រោយក្តោបភួយរហូតខ្នងត្រូវប៉ះនឹងក្បាលគ្រែព្រោះមិនដឹងថាវិនាទីបន្ទាប់នេះគេនឹងធ្វើអ្វីឡើយ....
«ក្រោកហើយរឺ? » នាងមិនបានតបសំណួរគេតែក៏ងក់ក្បាលជំនួសការឆ្លើយដោយឱនមុខចុះមិនហ៊ានសំលឹងទៅគេចំៗ.... នាងខ្លាចខ្លាំងណាស់!! ខ្លាចកែវភ្នែកមួយគូរនេះណាស់ រាល់ពេលដែលគេសំលឹងម្តងៗហាក់បីដូចជាដកខាបយកព្រលឹងនាងទាំងរស់យ៉ាងអញ្ចឹង៕
ដៃដែលពោរពេញទៅដោយសរសៃរចាប់ផ្ងើយចង្កានាងឡើងអោយសំលឹងទៅគេចំៗ , ទឹកមុខកែប្រែទៅជាត្រជាក់ស្រេបភ្លាមៗ..

P a s t   អតីត 🔥Where stories live. Discover now