ម៉ារីសានៅសន្លប់ស្តូកស្តឹងនៅលើពូកនៅឡើយ.... ដោយសារតែតក់ស្លុតនៅរឿងដែលបានកើតឡើងមុននេះ ជុងកុកក៏អង្គុយក្បែរនាងនៅចុងពូក....
«ហឹកៗ... ហឺៗ.... ខ្ញុំអត់បានធ្វើទេ! ហឹកៗ អត់ទេ... »សុខៗនាងក៏មមើរយំ ជុងគុកឃើញដូច្នេះក៏ប្រញាប់ចាប់កាយនាងកន្រ្តាក់ឡើង
«ម៉ារីសា!!! ម៉ារី!!! ៗ!!! »ដោយសារការកន្រ្តាក់របស់គេទើបធ្វើអោយនាងបើកភ្នែកភ្លាមៗ
«លោកម្ចាស់.... ហឹកៗ... ខ្ញុំខ្លាច... ហឹកៗ.. »នាងស្ទុះងើបទៅឱបគេដែលអង្គុយក្បែរនោះយំយកតែម្តង ចំណែកឯគេវិញក៏ឱបនាងតបតរួចអង្អែលក្បាលនាងជាការលួងលោម
«កុំខ្លាច.... មិនអីទេ... យើងនៅទីនេះ... »«ហឹកៗ.... ហឹក... »នាងដកគេចេញពីការទាំងនៅអណ្តើតអណ្តកនៅឡើយ.... កែវភ្នែកអ្នកទាំងពីរសំលឹងចូលគ្នា ដៃក្រាស់លូកទៅក្រសោបថ្ពាល់សងខាងដែលជោគជាំដោយទឹកភ្នែកនោះរួចដាក់បបូរមាត់ថើបនាងមុននឹងជូតវាសទឹកភ្នែកចេញ....
«នាងមិនខុស...នាងធ្វើត្រូវហើយ... ហើយក៏មិនបាច់ខ្លាចដែរ... យល់ទេ?? »គេប្រើសំលេងស្រាលៗនិយាយទៅកាន់អមនឹងទឹកមុខស្រទន់ៗម៉ារីសាស្ងាត់យំបន្តិចរួចក៏តបទៅ
«តែខ្ញុំសម្លាប់មនុស្ស... ខ្ញុំគួរតែទុកជីវិតអោយគេ.... »«ស្តាប់សំដីយើង.....សំលាប់មនុស្សខុសមិនត្រូវស្តាយក្រោយទេ.... ហើយរឹតតែមិនអាចមានមេត្តាចំពោះពួកវាបាន.... »ប្រយោគបញ្ចប់គេក៏ទាញក្បាលនាងថើបត្រង់ថ្ងាសមួយខ្សឺត
«គេងបន្តទៅ...ថ្ងៃនេះនាងមានសិទ្ធសំរាក... »គេផ្តួលនាងអោយដេកទៅលើពូករួចបែរទោវិញប្រុងនឹងចាកចេញតែម៉ារីសាចាប់ដៃគេជាប់«លោកម្ចាស់នៅទីនេះជាមួយខ្ញុំបានទេ?? ខ្ញុំមិនចង់នៅម្នាក់ឯង.... »នាងនិយាយទៅកាន់គេជាមួយនឹងក្រសែភ្នែកអង្វរ អង្វរអោយគេនៅក្បែរនាង ឱបនាង ពេលនេះនាងត្រូវការគេខ្លាំងបំផុតដើម្បីលួងលោម
«ហឹម...... ក៏បាន....យើងនៅជាមួយនាង.... »គេដកដង្ហើមធំបន្តិចរួចក៏ឡើងទៅលើពូកប្រាសខ្លួនក្បែរនាង ម៉ារីសាឱបគេយ៉ាងណែនមុននឹងដាក់ក្បាលគេងលើដើមទ្រូងរបស់គេបិទភ្នែកសំងំគេង.... ជុងគុកមិនប្រកែកអ្វីឡើយក្រៅពីយកដៃរបស់គេទៅឱបនាងវិញហើយអង្អែលក្បាលនាងថ្នមៗ មិនយូរប៉ុន្មាននាងក៏គេងលក់ ជុងគុកឱនមើលទៅនាងឃើញថាគេងលក់ហើយ គេក៏ឱនទៅថើបនាងត្រង់ថ្ងាសមួយខ្សឺតទៀតទាំងសំលឹងទៅមុខរបស់នាងពេលគេងលក់.....
«តើយើងគួរតែបញ្ឈប់រឺក៏បន្តទៅ..... » ពេលនេះកាន់តែស្រពិចស្រពិលជាងមុនទៅទៀត ដំបូងឡើយគិតថានឹងប្រើគំនិតរបស់គេក្នុងការទាញនាងអោយចូលក្នុងអន្ទាក់ ដោយការប្រើកាយវិការក្លែងក្លាយ.....តែមានទៅដឹងឯណា...ពេលនេះគេក៏មានអារម្មណ៍ចិត្តទៅលើនាងបន្តិចម្តងៗដោយមិនដឹងខ្លួនរហូតទាំងកាយ ទាំងចិត្តរួមទាំងបេះដូងហាក់ដូចជាស្របតាមឯគេម្ចាស់ខ្លួនក៏មិនចង់បដិសេដទៀតដែរ..៕
_______________________________
![](https://img.wattpad.com/cover/236447881-288-k42671.jpg)
YOU ARE READING
P a s t អតីត 🔥
FanfictionTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...