ម៉ារីសាឈានជើងចូលទៅក្នុងបន្ទប់ជុងគុកភ្នែករបស់នាងសំលឹងគេដែលកំពុងលង់លក់នោះសំរឹបជើងបន្លឺឡើងធ្វើអោយហុងអុីងាកទៅរកភ្លេត!!
«Aww Marisa ឯងមកល្មម... ឯងមើលលោកម្ចាស់ជំនួសយើងផង...យើងទៅធ្វើការបន្តណា... »
«អឹម...មិនអីទេ... ទៅចុះ... » ថារួចហុងអុីក៏ងើបខ្លួនចាកចេញទៅទុកអោយម៉ារីសាអង្គុយជិតគេជូតខ្លួនបន្ត....ដៃម្ខាងជូតខ្លួនអោយគេបណ្តើរឯដៃម្ខាងទៀតយកទៅស្ទាបថ្ងាសរបស់គេបណ្តើរស្ទង់កំដៅ...
«អីយ៉ា... ម៉េចក៏នៅក្តៅយ៉ាងនេះ??? »នាងលាន់មាត់បន្ទាប់ពីដកដៃចេញពីថ្ងាសរបស់គេរួចក៏ដាក់ក្រណាត់ចូលចានដែកនោះវិញលើកទៅចាក់ចោលរួចប្តូរទឹកថ្មីដែលលត្រជាក់ដើម្បីអោយគេចុះកំដៅខ្លះ...មួយសន្ទុះនាងក៏មកវិញជាមួយទឹកចានដែកថ្មី នាងដាក់វានៅលើតុរួចជ្រលក់ក្រណាត់ជូតម្តងទៀតអោយគេ. គ្រាន់តែដាក់ក្រណាត់ប៉ះសាច់គេភ្លាម ជុងគុកក៏កំរើកខ្លួនតិចៗដោយសារតែធាតុត្រជាក់នែក្រណាត់នោះ ដៃរបស់គេរវើយរវាយស្រវានេះស្រវានោះទាំងបិទភ្នែកជិតឈឹងរហូតចាប់ត្រូវកដៃតូចរបស់នាង
«ម៉ាក់..កុំទៅណាចោលកូន... នៅជាមួយកូនណា....ម៉ាក់.. កូននឹកម៉ាក់.... »គេចាប់អង្អែលប្រអប់ដៃនាងយកទៅដាក់ជិតថ្ពាល់របស់គេឱបជាប់ ពេលនេះម៉ារីសាមិនអាចកំរើកអ្វីបានឡើយក្រៅពីសំងំស្ងៀមអោយគេឱបដៃតាមអំពើចិត្ត៕«ខ្ញុំមិនទៅណាចោលលោកម្ចាស់នោះទេ.... »នាងយកដៃម្ខាងទៀតដែលទំនេរនោះមកអង្អែលសក់ដ៏ទន់ល្មើយរបស់គេថ្នមៗ
«រងារ.... រងារណាស់... រងារ... » បបូរមាត់ញ័រញាក់បញ្ចេញសំលេងរបស់គេធ្វើអោយម៉ារីសាងើបឈរប្រងទាញភួយមកគ្របអោយតែគេបែរជាមិនលែងដៃនាងទើបនាងបង្ខំប្រាសខ្លួនដេកក្បែរគេ ឱបគេជំនួស ជុងគុកសរសៀរៗរកដើមទ្រូងរបស់នាងកើយពីលើហើយឱបនាងវិញឡើងណែនស្ទើរតែក្លាយជាមនុស្សតែមួយទៅហើយ....«ហឹម.... » នាងដកដង្ហើមធំទាំងសំលឹងមុខរបស់គេឯដៃបបោសអង្អែលខ្នងនឹងសក់ក្បាលគេជាការលួងលោម មិនខុសពីម្តាយបំពេរកូន....
[ហេតុអ្វីក៏កក់ក្តៅយ៉ាងនេះ?? ខ្ញុំចង់បានភាពកក់ក្តៅបែបនេះរហូតខ្លាំងណាស់!!! តើវាអាចនឹងមានសំរាប់ខ្ញុំទេ??? ] ពាក្យដែលក្នុងចិត្តរបស់កាយក្រាស់ទាំងដែលពេលនេះម្ចាស់កាយមិនដឹងខ្លួននោះទេ .....
YOU ARE READING
P a s t អតីត 🔥
Fiksi PenggemarTrailer...... ដោយសារការស្រលាញ់បោកប្រាស់នឹងរឿងរ៉ាវអតីតកាលដ៏ជូរចត់ ធ្វើអោយមនុស្សប្រុសម្នាក់ដែលធ្លាប់តែស្លូតត្រង់ប្រែក្លាយមកជាមនុស្សកាចសាហាវឃោរឃៅសំលាប់មនុស្សមិនញញើតដៃ រឹតតែខ្លាំងទៀតនោះគឺគេបៀមជាប់នៅគុំនុំសងសឹកដែលមិនអាចលើកលែងបាន.... «លោក.... កុំធ្វើបាបខ...