Part 3

240 8 0
                                    

ម៉ារីសាដើរចូលទៅក្នុងតាមធម្មតាភ្លាមនោះនាងក៏ឃើញមិត្តរបស់នាងកំពុងតែអង្គុយចាំរួចជាស្រេច

«ដាវីតា!!! »
«ម៉ា!! »
«ចាំយូរអត់នឹង?? »
«មិនយូរទេ... គ្នាក៏ទើបតែមកដល់ដែរនឹង»
«អឺៗ... ហៅអីញាំនៅ?? »នាងតូចដាក់ខ្លួនអង្គុយជិតមិត្ត
«នៅទេ!! គ្នាចាំឯងនឹងណា.... »
«ចឹងហៅអីញាំទៅអាលនឹងបន្តកិច្ចការទៀត... បើមិនចឹងទេខ្លាចមិនរួច... »
«អឺម..... » នាងទាំងពីរក៏ស្រស់ស្រូបអាហារនៅហាងកាហ្វេរួចក៏បន្តកិច្ចការសាលាតាមទំលាប់.....

__///________

«អូន!!! បងមានរឿងនិយាយជាមួយបន្តិច!! »វីល្លាម
«មានរឿងអីសំខាន់មែនទេ?? »
«អង្គុយចុះសិនម៉ោ.... » លោកគោះកៅអីដែលនៅជិតខ្លួន... នាងជាប្រពន្ធក៏អង្គុយចុះចាំស្តាប់

«បងនិយាយមក.... »
«នែក... អូនគិតម៉េចដែរបើបងចង់ផ្សំផ្គំកូនយើងជាមួយដេវីត?? » បន្ទាប់ពីលឺហើយនាងក៏គិតមួយសន្ទុះរួចតបទៅប្តីវិញ
«សំរាប់អូន អូនយល់ស្របព្រោះក៏ឃើញថាគេទាំងពីរយល់ចិត្តគ្នាហើយក៏សមគ្នា. »
«អឺម.... មានន័យថាគំនិតអូនដូចគ្នានឹងបងដែរ.. តែថា...បងក៏មិនហ៊ានសំរេចដែរណា... រឿងគូរជីវិតនេះទាល់តែសួរចិត្តកូនទើបបាន.. បងមិនចង់អោយដូចកាលយើងទាំងពីរនោះទេ...»

លោកនិយាយរំលឹកកាលពីប៉ុន្មានឆ្នាំមុនដែលលោកបានធ្វើដាក់ភរិយាវាពិតជាគួរអោយរអៀសណាស់ដែលមកនិយាយបែបនេះ.... អ្នកជាប្រពន្ធក៏ក្រសោបមុខប្តីសំលឹងទៅចំកែវភ្នែកទាំងពីរដែលកំពុងគេចវេសចំពោះភាពខ្មាសអៀនរបស់ខ្លួនកាលកន្លងទៅ....
«មើលមកអូន» លោកក៏ងាកមើលទៅប្រពន្ធដូចដែលបានប្រាប់....

«បង.... កុំនិយាយបែបនេះ... រឿងវាកន្លងហួសទៅយូរហើយ... អូនក៏មិនបានស្អប់បងដែរ.. ក៏ព្រោះតែបងផ្តល់សុភមង្គលអោយអូននឹងកូនហើយទទួលខុសត្រូវមើលថែរគ្រួសារមួយនេះ.. តែប៉ុណ្នឹងគ្រប់គ្រាន់ហើយ... ចំណែករឿងជុងគុកវិញ ប្រហែលពេលនេះគេមានប្រពន្ធកូនអីដែរហើយក៏មិនដឹង...  បងឈប់រំលឹកទៀតទៅ.... » អ្នកជាប្តីបន្ទាប់ពីលឺនាងនិយាយបែបនេះក្នុងចិត្តក៏កើតក្តីរំភើបជាខ្លាំង...
«អរគុណអូនហើយប្រពន្ធសំលាញ់!!! »

P a s t   អតីត 🔥Where stories live. Discover now