Part 24

134 7 0
                                    


«ល_លោក..ម្ចាស់?? »
«យ៉ាងម៉េច?? ភ្ញាក់ផ្អើល?? »
«ទេ....ចុះក្រែងលោកម្ចាស់ប្រាប់ថាយប់នេះមិនបានមករកខ្ញុំទេ..តែពេលនេះម៉េចក៏..... »ប្រអប់ដៃក្រាស់លូកទៅចាប់មុខនាងជូតទឹកភ្នែកដែលមិនទាន់ស្ងួតនោះ គេអាចមើលដឹងថានាងទើបតែយំហើយពីព្រោះបន្ទប់ក៏វាមិនសូវងងឹតអីណាស់ណាដែរ....
«នាងយំមែនទេ? »
«ទេ..មិន..មិនបានយំទេ.. »នាងគ្រវីក្បាលប្រកែកតែគិតហេសថាគេជឿ?? ឃើញស្នាមទឹកភ្នែកច្បាស់បែបនេះហើយនោះ!!

«មិនបាច់កុហកទេ...យើងដឹងហើយថានាងយំ..យំដោយសារយើង... »
«........... »ជុងគុកយកដៃវែកសក់ដែលធ្លាក់បាំងមុខនាងនោះអោយសៀតត្រចៀកឡើងហើយសំលឹងមើលនាងយ៉ាងយូរ....
«នាងស្រលាញ់យើង...ពិតទេ?? » ភ្នែកទាំងគូសំលឹងនាងយ៉ាងស្រទន់រួមជាមួយនឹងកាយវិការពាក្យសំដីដែលគេប្រើមកលើនាងធ្វើអោយបេះដូងនឹងចិត្តហាក់ទន់ល្អូក
«លោកម្ចាស់និយាយអីនឹង?? »
«កុំបង្វែររឿងអី...ឆាប់ឆ្លើយមក... ថា...នាងស្រលាញ់យើងរឺអត់?? »គេនៅតែបន្តអោយនាងឆ្លើយនឹងសំនួររបស់គេ

«គឺ...... »ម៉ារីសាមិនដឹងគួរប្រាប់បែបណា...ពេលនេះមិនទាន់ច្បាស់នៅឡើយ..បើនាងនិយាយថាមិនស្រលាញ់ខ្លាចគេខឹងអន់ចិត្ត តែបើនិយាយថាស្រលាញ់វាដូចជាលឿនពេក ពុទ្ធោអើយ...នាងជិតឆ្កួតហើយ....
«មិនអីទេ...បើនាងមិនឆ្លើយ..យើងក៏មិនបង្ខំ...អឹម..ដេកទៅ... »ពោលចប់គេក៏បែរខ្នងដាក់នាងដេកបិទភ្នែកទាំងដែលរាល់យប់គេឱបនាងសោះនឹង!! កាយវិការគេបញ្ចេញមកបង្ហាញអោយឃើញថាគេកំពុងតែអន់ចិត្តហើយ....ម៉ារីសាសំលឹងខ្នងរបស់គេទាំងមានអារម្មណ៍ថាខ្លួនឯងអាត្មានិយមណាស់!! គ្រាន់តែពាក្យស្រលាញ់មួយម៉ាត់សោះក៏គំរិះដែរ.... ចង់នៅបដិសេដដល់ណាទៀតបើពេលនេះនាងកំពុងតែលង់ខ្លួនស្រលាញ់គេមែនហើយ....

«លោកម្ចាស់ខឹងខ្ញុំមែនទេ?? »
«................» កាលដែលមិនមានលឺគេឆ្លើយនាងកាន់តែពិបាកមួយកំរិតទៀតហើយ.... នេះគេអន់ចិត្តមែនរឺ??
«លោកម្ចាស់..... »
«ដេកទៅ..យើងងងុយ... »
«តែ លោក_»
«នាងមិនចេះស្តាប់ទេ?? យើងប្រាប់ហើយថាងងុយ!! »ប្រាប់មិនស្តាប់គេក៏គំហកបន្តិចទៅនាងតែមិនមែនចេញពីចិត្តនោះទេ....
«ហឹក...ចាស!! » ម៉ារីសាពេបមាត់យំព្យាយាមទប់សំលេងមិនអោយគេលឺរួចក៏បែរទល់ខ្នងគ្នាដេកឱបខ្លួនឯង

P a s t   អតីត 🔥Where stories live. Discover now