Part 28

155 4 0
                                    


«ចុះជីមីននៅឯណា?? »
«លោកផាកមិននៅទេ គាត់មានរវល់ទៅក្រៅបាត់ហើយបាទ!! »
«ហឺយ!!!! ចង្រៃពិតមែន!!!! »ជុងគុកខឹងខ្លាំងណាស់ពេលនេះគេពិតជាចង់ទៅសំលាប់អាលូកាសម្នាក់នោះមែនទែន!!

«វេស!! ឆែកកាម៉េរ៉ាសុវត្ថិភាពទាំងអស់!! រកមើលជនបង្ក.... »
«បាទ!!! » និយាយចប់ជុងគុកក៏ដើរទៅអូហ្វីសវិញ គេដឹងរួចទៅហើយថាអ្នកបង្កគ្មានអ្នកណាក្រៅពីលូកាសនោះទេ រឿងដែលអោយវេសឆែកកាម៉េរ៉ានោះគេគ្រាន់តែចង់ដឹងបន្ថែមប៉ុណ្ណោះ!!!

//ក្រាក ក្រិប//

រាងក្រាស់ដាក់បង្គុយលើកៅអុីរបស់ខ្លួនតែមិនទាន់បានក្តៅគូថស្រួលផងទូរស័ព្ទក៏រោទ៍ភ្លែត!!!
Ringing!!!!
ជុងគុកលូកយកទូរស័ព្ទមកដាក់ក្បែរត្រចៀក
«អាឡូ!!! »
«......... » គេនិយាយតែក៏គ្មានសំលេងតបមកវិញទើបធ្វើអោយគេក្តៅក្រហាយមួយតង់ទៀត

«អាឡូ!!! អ្នកណាគេ??? លឺយើងសួរទេ!! »
«ហឹសៗ.... ស្ងប់អារម្មណ៍សម្លាញ់.... »លឺសំលេងនេះក៏ដឹងបាត់ទៅហើយថាជាអ្នកណា...
«ឯង!!!!! »
«យ៉ាងម៉េចសំលាញ់?? នឹកយើងហេស??ហឹសៗ... » លូកាសសើចចំអកក្នុងនាមជាអ្នកមានប្រៀប

«ហឹស!!! យើងនឹកឯងនឹងហើយអាចង្រៃ នឹកចង់បាញ់បំបែកខួរឯងនឹងហើយ!! »
«ឯងហ៊ាន?? » គេនិយាយឌឺដងអោយរាងក្រាស់មិនឈប់
«លើលោកនេះគ្មានអ្វីដែលជនជុងគុកយើងមិនហ៊ាននោះទេ!!!! »

«ចឹងផងរឺ??? ហឹស!!! បាន.... ចឹងយើងក៏ចង់ដឹងដែរថាឯងខ្លាំងដូចមាត់រឺអត់!! »
«យើងប្រាប់ឯងអោយដឹងចុះអាលូកាស!! យើងមិនដែលកំសាកដូចឯងនោះទេ!! »
«កុំក្អេងក្អាងពេក ជន ជុងគុក! រឿងថ្ងៃនេះដែលនៅក្រុមហ៊ុននោះវាគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ!! តែថ្ងៃក្រោយយើងមិនដឹងនោះទេណាថាឯងនឹងទៅជាយ៉ាងណា.... »
«ឯងចង់យ៉ាងម៉េច???? »
«គ្មានយ៉ាងម៉េចនោះទេ យើងគ្រាន់តែដាស់តឿនឯងប៉ុណ្ណោះ!! អរ...មួយទៀត!! យើងចង់ប្រាប់ថា....ស្រីម្នាក់នោះស្អាតខ្លាំងណាស់សម្លាញ់.... យើងសុំចែកផងបានទេ?? »លឺដូចនេះជុងគុកចាប់ផ្តើមច្រឡោត នេះវាទៅដឹងមកពីណាទៅ?? វាធ្លាប់ឃើញនាងរឺ??

«ឯងនិយាយស្អី!!! រឿងរវាងយើងហើយនឹងឯងមិនចាំបាច់ពាក់ពន្ធនឹងអ្នកណានោះឡើយ!!! »
«ចុះបើយើងចង់ពាក់ព័ន្ធតើវាយ៉ាងម៉េច?? »
«បើចឹងត្រៀមរើសក្បាលរបស់ឯងអោយហើយទៅ... ព្រោះបើបែបនោះមែន យើងនេះហើយជាអ្នកកាត់ក្បាលឯងចេញពីស្មានោះ!!!! »
«យើងប្រាប់ឯងអោយដឹងទៅចុះ មនុស្សដូចយើងនេះចូលចិត្តយកគ្រប់យ៉ាងរបស់គេ ជាពិសេសគឺរបស់ឯងតែម្តង!! កាន់តែហាមគឺយើងកាន់តែចង់បាន....ឯងចាំទុកចុះកាលណាឯងមិនទាន់វិនាសយើងក៏មិនអាចរស់ស្រួលដូចគ្នា... » ប្រយោគបញ្ចប់ជាមួយនឹងសំលេងទូរស័ព្ទបានផ្តាច់ដោយដៃរបស់លូកាស!! ជុងគុកកាន់តែម៉ួម៉ៅទ្វេគុណ ពេលនេះលូកាសកាន់តែយាយីនឹងជីវិតគេមែនទេនហើយ សូម្បីតែមនុស្សដែលនៅក្បែរខ្លួនគេ មនុស្សដែលគេស្រលាញ់ក៏អាចនឹងមានគ្រោះថ្នាក់បានដែរ...

P a s t   អតីត 🔥Where stories live. Discover now