រឿង គំនុំស្នេហ៍សងសឹក
ភាគទី១
រ៉ីង........
<< ម៉ោងប៉ុន្មានហើយនេះ >> ជីអ៊ុន នៅពេលដែលឮសម្លេងនាឡិកាបន្លឺឡើង នាងនិយាយដោយភាពខ្ជិលច្រអូស ហើយស្រវាវាដើម្បីយកមកមើលម៉ោង
<< ស្លាប់ហើយ...>> ពេលនោះដែរជីអ៊ុន នាងឧទានដោយការភ្ញាក់ផ្អើល នៅពែលដែលដឹងថាជិតដល់ពេលហួសម៉ោងទៅសាលារៀនហើយ ធ្វើអោយនាងស្វាងងងុយតែម្ដង ហើយក៏ប្រញាប់នាំរូបរាងដល់សុទ្ធតែសាច់របស់នាងចូលបន្ទប់ទឹកដើម្បីរៀបចំខ្លួនទៅសាលារៀន ព្រោះថ្ងៃនេះជាថ្ងៃបើកបវេសនការ<<អេរ៎...ជីអ៊ុន...មិនញ៉ាំអាហារពេលព្រឹកសិនទេឬកូន >> លោកស្រីឆយ នៅពេលដែលឃើញរឹកពាប្រញាប់ប្រញាល់ របស់កូនស្រីខ្លួនហើយ ក៏សួរទៅកាន់នាង
<< អត់ទេម៉ាក់...កូនប្រញាប់ទៅសាលា...ព្រោះពេលនេះចិត្តហួសម៉ោងហើយ...កូនទៅសិនហើយណាម៉ាក់ >> និយាយចប់នាងក៏ប្រញាប់ប្រញាល់ស្ទុះស្ទារទៅសាលាយ៉ាងលឿនជាទីបំផុតតាមដែលអាចធ្វើបាន@ សាលារៀន
<< ហ៉ើយ....ទីបំផុតក៏មកដល់ហើយ >> ជីអ៊ុន និយាយដោយការសប្បាយចិត្តនៅពេលមកដល់គោលដៅរបស់ខ្លួន ហើយពេលនោះដែរនាងក៏ដែលសំដៅទៅថ្នាក់រៀនរបស់នាងដោយភាពសប្បាយរីករាយ ព្រោះនាងមិននឹកស្មានទេថានាងបានប្រឡងជាប់អាហារូបករណ៍បានរៀនសាលាលំដាប់ ក្នុងក្ដីស្រមៃរបស់នាង
ឌឹប....
រវល់តែសប្បាយចិត្តពេក ធ្វើឲ្យនាងដើរភ្លេចមើលមុខក៏ដើរទៅបុកនិងសិស្សស្រីមួយក្រុម ដែរជាស្រីស្អាតប្រចាំស្រាសាលា និងជាកូនអ្នកមានទៀតផង
<< នែនាងដំរីទឹក...ដើរចេះមើលទេឬយ៉ាងម៉េច...
បានជាដើមមកបុកយើង...>> ពេលនោះដែរសិស្សស្រីម្នាក់នោះក៏បានថាឲ្យនិងប្រមាថរូបរាងជីអ៊ុន ថែមទៀតផង និងប្រើកែវភ្នែកសម្លឹងបែបមើលងាយទៅកាន់នាងថែមទៀត
<< អោយខ្ញុំសុំទោសផង...ខ្ញុំគ្មានចេតនាបុកអ្នកនាងទេ >> ជីអ៊ុន ដែលដឹងខ្លួនខុស ក៏និយាយសុំទោសទៅកាន់នារីម្នាក់នោះដោយញ័រមាត់ហើយអោនមុខចុះដោយភាពភ័យខ្លាច
<< បានហើយ...ចេញអោយឆ្ងាយពីយើងទៅ...យើងខ្ពើមរអើមឯងខ្លាំងណាស់ >> ពេលនោះដែរស្រីម្នាក់នោះក៏ថាមាត់ដេញ ជីអ៊ុន ដោយសំឡេងខ្លាំងៗនឹង និងយកដៃបោសកន្លែងដែលនាងបានប៉ះ ធ្វើដូចជាខ្ពើមរអើមណាស់អញ្ចឹង ហើយទង្វើរបស់នាងបងក៏ឱ្យគ្រប់គ្នានៅសាលានោះ មើលដោយការភ្ញាក់ផ្អើលនិងនិយាយមើលងាយរូបរាងជីអ៊ុន សឹងទាំងអស់។ ហើយជីអ៊ុន មិនអាចធ្វើអ្វីបាន ក៏បានត្រឹមតែអោនមុខចុះហើយដើរចេញទៅ ដោយរកកលចង់យំ ។ ហើយទង្វើទាំងនេះក៏ស្ថិតនៅក្រោមភ្នែករបស់បុរសពីរនាក់ថែមទៀតផង
YOU ARE READING
គំនុំស្នេហ៍សងសឹក
Random> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...