គំនុំស្នេហ៍សងសឹក ២៥

248 10 0
                                    

រឿង គំនុំស្នេហ៍សងសឹក
ភាគទី២៥

បន្ទាប់ពីនិយាយទូរសព្ទជាមួយ ស៊ូប៊ីនហើយអ៊ុនហា ក៏បានប្រញាប់ប្រញាល់ចុះទៅខាងក្រោម ហើយក៏បានឃើញរាងក្រាស ជីហ៊ូរបានអង្គុយចាំនាងនៅតុអាហារ
<< និយាយទូរសព្ទអីក៏យូរម៉្លេះ >> គ្រាន់តែឃើញអ្នកណាគេរង់ចាំបានមកដល់ភ្លាម គេក៏បានថាឲ្យអ្នកដោយមុខក្រម៉ូវដែលនាងឲ្យគេរង់ចាំអស់រយៈពេលជាយូរ ។
<< ជីហ៊ូរ...យើងត្រឡប់ទៅវិញថ្ងៃស្អែកបានទេ >> នាងមិនបានឆ្លើយសំនួររបស់គេតែបែរ ជានិយាយទាមទារគេត្រឡប់ទៅវិញ ។ ដែលធ្វើឱ្យជីហ៊ូរស្ដាប់ហើយមានការមិនពេញចិត្តជាខ្លាំង
<< ចង់ទៅរកអាសង្សារមុខងាប់នោះឬ >> នៅពេលដែលគិតថានាងប្រញាប់ណាទៅវិញដើម្បីជួបអាមុខងាប់ ម្នាក់នោះនោះធ្វើឲ្យគេប្រច័ណ្ឌនឹងនាងដែលគិតថានាងផ្ដល់ភាពសំខាន់អោយអាម្នាក់នោះជាងគេ
<< ខ្សឺត...ខ្ញុំមិនបានទៅរកគេម្នាក់នោះទេ...គឺខ្ញុំមានណាត់ជាមួយស៊ូប៊ីន >> ពេលនោះផងដែរ អ៊ុនហាក៏បានប្រើមាយាស្ត្រី ដោយបានទៅអង្គុយលើភ្លៅរបស់គេ នៅថែមទាំងយកដៃឱបករបស់គេនឹងបានថើបគេដោយការយកចិត្តថែមទៀតផង
<< ណាត់គ្នាទៅបង្ករឿងឯណាទៀតហើយ >> នៅពេលដែលឮដូច្នេះច្បាស់ណាស់ ថានាងនិងប្អូនកំហូចរបស់គេ ប្រាកដជាណាត់គ្នាទៅបង្ករឿងទៀតហើយ
<< ជីហ៊ូរ >> នៅពេលដែលគេនិយាយត្រូវចំណុចចាក់ដោតនាង នាងក៏ហៅគេត្រូវការបង្អូសសំឡេង និងប្រើចរិតញិកញក់ទៅកាន់គេ នឹងធ្វើមុខខ្នើសចិត្តនៅពេលដែលត្រូវគេតាមទាន់បែបនេះ
<< មិនឲ្យទៅ >>
<< ល្អខ្ញុំមិនទៅក៏បាន...តែលោកត្រូវតែគេងនៅក្រៅបន្ទប់...លោកគ្មានសិទ្ធិគេជាមួយខ្ញុំទេយប់នេះ >> នៅពេលដែលលះបង់គ្រប់យ៉ាងម៉េចហើយ គេនៅតែមិនតាមចិត្តនាង នាងក៏ងើបឈរហើយច្រត់ចង្កេះនិយាយទៅគេត្រូវការមួយម៉ាត់ ហ្នឹងផ្ដាច់ការបំផុតហើយក៏បែរខ្លួនបម្រុងនឹងចេញទៅ
<< មិនញ៉ាំអាហារសិនទេឬ >>
<< អត់...មិនញ៉ាំមិនឃ្លានមិនអីក៏អស់ >> ចប់សម្ដីចុងក្រោយរបស់នាងហើយ នាងក៏ដើរទន្ទ្រាំជើងឡើងទៅលើ ដោយមិនខ្វល់ពីគេ

ផាំង.....

ជីហ៊ូរ ពេលនេះភ្ញាក់សឹងតែដាច់ផ្ងារ នៅពេលដែលឮសំឡេងបិទទ្វារលាន់ឮដូចផ្គររន្ទះ ដោយស្នាដៃមនុស្សងកងរអម្បាញ់មិញ
<< រៀបចំអាហារខ្ញុំយកទៅញ៉ាំនៅខាងលើ >> ដោយខ្លាចសម្ដីនាងនិយាយការពិតថាមិនឲ្យគេគេក្នុងបន្ទប់ជាមួយនាង គេក៏បញ្ជាទៅកាន់អ្នកបម្រើឲ្យរៀបចំអាហារអោយគេដើម្បីលួងលោម ទៅកាន់ក្មេងក្បាលខូច

តុក....តុក.....

ជីហ៊ូរដែរឈរគោះទ្វានៅខាងក្រៅ តែមិនថាទោះយ៉ាងណាក៏អ៊ុនហា មិនបើកទ្វារឲ្យគេនោះដែរ។
<< យកកូនសោរបន្ទប់អោយខ្ញុំ >> នៅពេលដែលឃើញនេះខាងក្នុងចិត្តរឹងមិនព្រមបើកទ្វាបន្ទប់ឱ្យគេ គេក៏បានបញ្ជាទៅកាន់អ្នកបម្រើឲ្យយក កូនសោរមកចាក់ដើម្បីបានចូលខាងក្នុង

ក្រាក....

<< ហ៊ឹក...ម៉ាក់...នាក់នៅទីនេះចិត្តអាក្រក់ណាស់ >> អ៊ុនហា ដែលឮសំឡេងទ្វារបើក ប្រាកដក្នុងចិត្តណាស់ខាងគេម្នាក់នោះប្រាកដជាមកលួងលោមនាង ហើយនាងក៏ធ្វើជាយំ ដោយទឹកភ្នែករបស់នាងពេលនេះក៏ហូបបានដូចចិត្ត ។ ដោយធ្វើអោយអ្នកដែលចូលមកឃើញនាងអង្គុយយំលើគ្រែ ក៏នឹកខឹងខ្លួនឯងជាងខ្លាំង ដែលធ្វើឲ្យសំណព្វចិត្តយំដូច្នេះ
<< ខ្ញុំសុំទោស >> ពេលនោះដែរ គេក៏បានអាហារនៅលើតុហើយចូលទៅជិតនាង និងទាញនាងមកឱបជាប់ទ្រូង
<< ហ៊ឹក...ហ៊ឹក >> នៅពេលដែលគេលួងលោមដូចអ្វីដែលនាងត្រូវការហើយ នាងក៏នៅតែសម្ដែងតួកំសត់សម្រក់ទឹកភ្នែកកាន់តែខ្លាំងជាមុនលើសដើម
<< ឈប់យំទៅចាំថ្ងៃស្អែកខ្ញុំនាំនាងទៅវិញ >> នៅពេលដែរឃើញក្មេងតូចរបស់គេយំមិនបាត់ ក៏អង្អែលក្បាលនាងនឹងយល់ស្របតាមអ្វីដែលនាងនិយាយមុននេះ ដោយមិនបានមើលឃើញស្នាមញញឹមរបស់មនុស្សកំហូចឡើយ

#ផ្ទះចម្ការ

ជីអ៊ុននិងដុងវ៉ុក បន្ទាប់ពីចំណាយពេលជាមួយគ្នាពេញមួយថ្ងៃ ពេលនេះគេក៏បាននាំនាងមកមើលព្រះអាទិត្យលិច នៅលើភ្នំ ។
<< ជីអ៊ុន >> គេបានហៅឈ្មោះនាងដោយសម្លេងពិរោះ និងប្រើកែវភ្នែកស្រទន់សម្លឹងទៅកាន់នាង
<< មានការអ្វីឬ >> ពេលនោះផងដែរកែវភ្នែករបស់គេទាំង ក៏បានសម្លឹងទៅកាន់គ្នា ដែលធ្វើឲ្យបេះដូងរបស់នាងលោតញាប់ជាងខ្លាំង
<< ផ្ដល់ឱកាសឱ្យបងម្ដងទៀតបានទេ...តែម្ដងប៉ុណ្ណោះ >>
<< បានខ្ញុំផ្ដល់ឱកាសឱ្យបងម្ដងទៀត...ហើយលើកគឺជាលើកចង់ក្រោយចុងក្រោយដែលខ្ញុំផ្ដល់ឱកាសឱ្យបង >>
<< បងអរគុណណាស់ជីអ៊ុនដែលអូនផ្ដល់ឱកាសអោយបង >> នៅពេលដែលលឺពាក្យនេះហើយ គេក៏សប្បាយចិត្តជាខ្លាំង ហើយក៏បានទាញនាងយកមកអោបដោយបានបឺតជញ្ជក់មាត់របស់នាងក្រោមព្រះអាទិត្យលិចទៀតផង

គំនុំស្នេហ៍សងសឹក Where stories live. Discover now