គំនុំស្នេហ៍ សងសឹក៨

289 10 0
                                    

រឿង គំនុំស្នេហ៍សងសឹក

ភាគទី ៨

@ ប៉ុស្តិ៍ប៉ូលិស

កំពុងតែវ៉ៃគ្នាសុខសុខ ក៏ស្រាប់តែមានប៉ូលិសមួយក្រុម បានចាប់ពួកនាងទាំង 5 នាក់ យកមកប្រមាន។ ហើយគ្រប់យ៉ាងក៏បានដោះស្រាយរួចរាល់ ហើយពួកនាងទាំងអស់ក៏បានដើរចេញពីទីនោះ ដែលភ្នែកនៅតែសម្លឹងមុខគ្នាចង់ស៊ីសាច់ហុតឈាមដដែល
<< ថ្ងៃណាមួយ...យើងនឹងឲ្យពួកឯងឯងមកយើងវិញ...>> ហារ៉ា និយាយដោយការឈឺចិត្ត ដែលខ្លួននិងមិត្តរបស់ខ្លួនបានវ៉ៃចាញ់គ្នារបស់ជីអ៊ុន ហើយពេលនេះក៏មានសភាពទ្រុឌទ្រោមជាខ្លាំងទៀត
<< ត្រូវហើយ...>> ស៊ូជីន ក៏បាននិយាយបន្ទោតាមពីក្រោយ នេះជាមនុស្សទីមួយរបស់ពួកនាងហើយហើយដែលវ៉ៃចាញ់ស្រីសំរ៉ែដូចជាពួកជីអ៊ុន
<< យើងនឹងឲ្យ...ពួកឯងឈឺជាងយើងគ្រាប់មិនរាប់ពាន់ដងចាំតែមើលទៅ...>> ហារ៉ា នាងនៅតែនិយាយ ហើយគុំក្នុងចិត្តថានឹងឲ្យពួកនាងសងមកកាន់នាងវិញ

ឌឹប.....

<< នេះនាង...>> ហារ៉ា ដែលកំពុងតែសម្លឹងមកកាន់មិត្តភ័ក្ររបស់ជីអ៊ុន សុខសុខក៏ត្រូវអ៊ុនហា បានដោះស្បែកជើងយកមកគប់ចំកណ្ដាលមុខនាងតែម្ដង ដូចគេឆាប់ដាក់អញ្ចឹង
<< ហារ៉ា...ច្រមុះ...របស់ឯងវៀចហើយហើយចេញឈាមទៀត...>> ស៊ូជីន ប្រាប់ទៅកាន់មិត្តភក្កិដោយការភ្ញាក់ផ្អើល ព្រោះបន្ទាប់ពីត្រូវមួយស្បែកជើងហើយច្រមុះនាងក៏វាយហើយមិនដែលហូរឈាម
<< ឯងចង់នាក់សងសឹកយើងវិញពេលណាអាចប្រាប់យើងបាន...តែអ្វីដែលសំខាន់ទេនេះយកពេលវេលារបស់ឯងទៅកែច្រមុះរបស់អែងអោយស្អាតដូចដើមវិញទៅ >> អ៊ុនហា មាននិយាយដោយការចំអកឡកឡឺយទៅកាន់អ្នកម្ខាងទៀត ក្នុងនាមជាអ្នកឈ្នះ នេះគង់តែប៉ូលិសមកឃាត់ទាន់ទេ កុំអីនាងនឹងសប្បាយដៃវ៉ៃជាងហ្នឹងទៅទៀតទៀត
<< អ៊ុនហា...ឯងថែមឲ្យមួយស្បែកជើងទៀតល្អទេតេ...មើលទៅដូចមិនរាងចាលសោះ>> ស៊ូប៊ីន ក៏បានផ្ដល់យោបល់ឱ្យមិត្តភ័ក្ររបស់ខ្លួន ព្រោះត្រូវទ្រោមប៉ុណ្ណឹងហើយ មើលទៅដូចមិនរៀងចាលសោះ នៅតែប្រហិនឌឺមកកាន់ពួកវាដូចដើម
<< បានហើយពួកបងឯងឈប់ទៅ >> ជីហ៊ូរ ដែលត្រូវជាបងប្រុសបង្កើតរបស់ស៊ូប៊ីន ដល់ឃាត់ប្អូនរបស់ខ្លួននិងមិត្តភក្កិប្អូនរបស់ខ្លួន បន្ទាប់ពីបានដោះស្រាយជាមួយប៉ូលីសរួចហើយពួកនាងមើលទៅដូចមិនញញើតសោះ ហើយមកអំពល់ទុក្ខដល់គេថែមទៀតទៀតផង ។
<< ពួកឯងហ៊ាន...>>
ឌឹប.....
និយាយមិនទាន់ចប់ផង ស្បែកជើងម្ខាងទៀតរបស់អ៊ុនហាក៏ហោះមករកនាងទៀត តែលើកនឹងត្រូវក្បាលរបស់នាងម្ដង
<< អូយ...>> ហារ៉ា ស្រែកថ្ងូរដោយការឈឺចាប់ដែរត្រូវពីរស្បែកជើងផ្ទួនគ្នារ
<< ហារ៉ា...ខ្ញុំគិតថាយើងទៅវិញសិនទៅ...>> ស៊ូប៊ីន ដែរឃើងស្ថានភាព មិនស្រួលក៏បបួលមិត្តខ្លួនដក់ថយសិន ព្រោះបើនៅទៀតគឺកាន់តែធ្ងន់ធ្ងរខ្លាំងជាមុនហើយ
<< ចាំទុក...ពួកនាង...>>
<< យើស...ចង់ត្រូវទៀតមែនទេ...>> អ៊ុនហាពេលដែរឃើញហារ៉ានៅតែមិនព្រមទៅវិញ គេក៏បម្រុងនឹងចូលទៅវៃនាងទៀតស្រាប់តែ
<< សិស្សច្បង...លែងខ្ញុំ...ខ្ញុំនឹងទៅប្រដៅពួកនាងនោះ....>> អ៊ុនហា ដែរត្រូវជីហ៊ូរចាប់លីចេញទៅក៏ស្រែកដោយការមិនសុខចិត្ត

គំនុំស្នេហ៍សងសឹក Where stories live. Discover now