គំនុំស្នេហ៍សងសឹក១៣

264 11 1
                                    

រឿងគំនុំស្នេហ៍សងសឹក
ភាគទី១៣

#ភោជណីដ្ឋាន

<< មិត្តរបស់អូនចាំនៅ...កន្លែងណា >> ដុងវ៉ុកបានសួរទៅកាន់ជីអ៊ុន នៅពេលដែរដើរកាន់ដៃនាងចូលទៅក្នុងភោជណីយដ្ឋាន
<< ចាំនៅកន្លែងប្រចាំរបស់ពួកអូន >> ជីអ៊ុន បានតបទៅកាន់គេដោយសម្លេងពិរោះ នឹងញញឹមទៅកាន់គេ ហើយបន្ទាប់មកពួកគេក៏មកដល់តុប្រចាំរបស់ពួកនាងដែរបានកក់ទុក ហើយពួកគេមកដល់មុខគេ
<< អរគុណ....និយាយអញ្ចឹងថ្ងៃនេះបងមិនទៅធ្វើការទេឬបានជាមានពេលមកកំដរអូន >> ជីអ៊ុន បាននិយាយអរគុណទៅកាន់គេនៅពេលដែរគេបានទាញកៅអីអោយនាងអង្គុយ ហើយនាងក៏បានឆ្លៀតសួរពីរឿងការងាររបស់គេ ដើម្បីអោយគេគិតថានាងមានចិត្តចេះបារម្ភពីគេ
<< ធ្វើ...ក៏ប៉ុន្តែបងចង់មកកំដរអូន...ព្រោះដើម្បីបាននៅចិត្តអូននោះអី >>
<< សម្ដីផ្អែមណាស់...មិនដឹងជាធ្លាប់និយាយជាមួយស្រីផ្សេងប៉ុន្មាននាក់ទេ >>
<< មិនធ្លាប់ទេ...បងនិយាយបែបនឹងជាមួយនឹងអូនតែម្នាក់គត់ >>
<< ជឿបានដែរទេ...>>
<< ជឿបានបាទ...>>
<< ថ្ងៃនេះហេតុអ្វីក៏ពីនាក់នោះមកយូរម្ល៉េះ>> ជីអ៊ុនបានលើកនាឡិកាមើលក៏ឃើញថានេះលើសម៉ោងណាត់សាមសិបនាទីហើយ ហើយក៏មិនស្រួលក្នុងចិត្តព្រោះពួកនាងមិនដែរយឺតយ៉ាវអញ្ចឹងនោះទេពីមុនមក
<< ប្រហែលជាពួកគេរវល់ទេដឹង...បើមិនអញ្ចឹងទេប្រហែលជាស្ទះផ្លូវក៏ថាបាន...អូនកុំបារម្ភអី>> ដុងវ៉ុក
បាននិយាយលួងលោមទៅកាន់ជីអ៊ុនដើម្បីកុំនាងតាន់តឹងច្រើន
<< ចាស៎...ប្រហែលជាអញ្ចឹងហើយមើលទៅនោះ>>

#ចំណតឡាន
<< ឃើញទេ...ដោយសារតែលោកធ្វើអោយខ្ញុំខលម៉ោងណាត់ជាមួយមិត្តភក្កិ >> ស៊ូប៊ីន នាងរអ៊ូដល់ធ្វើមុខក្រញូវទៅកាន់អេឡិច ហ្នឹងទម្លាក់កំហុសគ្រប់យ៉ាងទៅឱ្យគេ
<< អេរ៎...ម៉េចក៏មកពីខ្ញុំទៅវិញ...បើអ្នកនាងមិនរវល់ឈ្លោះគ្នា...ក៏មិនខកម៉ោងណាត់ដែរ>> អេឡិច ដែលត្រូវគេទម្លាក់កំហុសឱ្យខ្លួន ទាំងដែរមិនមែនមកពីគេសោះក៏ប្រកែកដើម្បីទាមទារយកយុត្តិធម៌ឲ្យខ្លួន
<< គឺ...ដោយសារតែលោកបើកឡានវាពេកនោះអី>> ស៊ូប៊ីន បានបើកវាចេញពីឡាន ហើយក៏រកនឹកទម្លាក់កំហុសចោទប្រកាន់គេ
<< អ្នកនាងពេលជិះមកមើលទេឬយ៉ាងម៉េច...ថាផ្លូវវាស្ទះ...ចេះមកចោទប្រកាន់គ្នាទៅកើត>> អេឡិចបានដើរតាមនាងហើយក៏និយាយថាឲ្យនាងវិញ
<< ឃើញទេពីរនាក់នោះវាមកដល់មុនហើយ...គ្រប់យ៉ាងមកពីលោក >> ស៊ូប៊ីន ដែលក្រឡេកឃើញឡានរបស់អ៊ុនហានិងជីអ៊ុន បានមកដល់មុននាងគឺធ្វើឲ្យនាងកាន់តែខឹងនិងទម្លាក់កំហុសទៅកាន់មនុស្សមិនដឹងអីដូចជាអេឡិចលើសដើម
<< បានខ្ញុំទទួលស្គាល់ខ្ញុំអ្នកខុស >> អេឡិច ដែលខ្ចិលប្រកែកច្រើន ណាមួយខ្លាចសំណព្វចិត្តឈប់និយាយរកក៏ទទួលយកកំហុសដែលខ្លួនមិនបានធ្វើនោះមកទាំងអស់
<< ឆឹស...>> ស៊ូប៊ីន ធ្វើឆឹសដាក់គេហើយក៏ដើរទៅរហូតដល់តុប្រចាំរបស់នាងនិងមិត្តភ័ក្រ្ត តែចម្លែកចិត្តនៅពេលដែលឃើញតែជីអ៊ុននិងប្រុសប្លែកមុខម្នាក់ តែមិនឃើញអ៊ុនហា
<< អេរ៎ស៊ូប៊ីន...នេះយើងស្មានតែឯងមកជាមួយអ៊ុនហាទេតើ...ហើយចុះម្នាក់នោះជានរណាគេដែរ..>> ជីអ៊ុន ដែលគ្រាន់តែក្រឡេកភ្នែកឃើញស៊ូប៊ីនមកដល់ភ្លាម នាងក៏សួរទៅកាន់ស៊ូប៊ីនភ្លាមដោយមិនទុកឱ្យនាងបានអង្គុយទាន់នោះឡើយ
<< គេមិនមែនជាមនុស្សដែលទើបនឹងស្គាល់ហ្នឹងណា...តែយើងឃើញឡានរបស់អ៊ុនហា...នៅខាងក្រោម..យើងស្មានតែនាងមកដល់ហើយតើ>> ស៊ូប៊ីន និយាយដោយកាជ្រួញចិញ្ចើមចូលគ្នាហើយមិនស្រួលក្នុងចិត្ត ខ្លាចមានរឿងអ្វីអាក្រក់កើតឡើងទៅលើមិត្តភ័ក្រ្តនាង
<< អញ្ចឹងឬ...តែយើងមកដល់ទីនេះយូរហើយមិនឃើញនាងមកទេ...>>
<< អញ្ចឹងចាំយើងខលទៅនាង >> ស៊ូប៊ីន ក៏ទាញទូរស័ព្ទដើម្បីខលទៅអ៊ុនហា ដើម្បីសួរនាំថាពេលនេះនាងនៅទីណា តែមិនមានការឆ្លើយតបពីនាងនោះឡើយថែមទាំងបិទទូរសព្ទទៀតផង
<< អ៊ុនហា...បិទទូរសព្ទអែងគិតថាចម្លែកទេ >> ស៊ូប៊ីនសួការចម្លែកចិត្តព្រោះអ៊ុនហាមិនដែលបែបហ្នឹងពីមុនមកទេ
<< យើងថាដូចជាមានរឿងអ្វីមិនស្រួលហើយ >> ជីអ៊ុន និយាយតាមការគិតរបស់នាង
<< ចាំយើងសារខលទៅប៉ាម៉ាក់របស់នាងថានាងទីនោះនឹងអត់ >>
<< អាឡូជម្រាបសួរលោកអ៊ុំ...ពេលនេះអ៊ុនហានៅជាមួយលោកអ៊ុំទេ >>
// នាងមិននៅជាមួយអ៊ុំទេពេលនេះ...នាងប្រាប់អ៊ំថានាងមានណាត់ជាមួយពួកក្មួយ...//
<< អញ្ចឹងមានរឿងធំហើយលោកអ៊ំ...ខ្ញុំអង្គុយចាំនាងយូរហើយមិនឃើញមកទេ...ហើយអ្វីដែលសំខាន់នោះខ្ញុំឃើញឡាននាងទុកចោលនៅចំណតឡានរបស់ភោជនីយដ្ឋានតែមិនឃើញនាងនោះឡើយ >> ស៊ូប៊ីន គ្រាន់តែឮលោកលីថាអ៊ុនហា មាននៅជាមួយគាត់មានក៏កាន់ទូរសព្ទលេងចង់ជាប់ទៅហើយ ហើយក៏ប្រាប់នូវរឿងគ្រប់បែបយ៉ាងទៅគាត់
// អញ្ចឹងឬ...ចាំអ៊ុំ...ឱ្យមនុស្សរបស់អ៊ុំតាមរកនាង // លោកលី ដែលគ្រាន់តែលឺបែបហ្នឹងហើយគាត់ក៏ស្រែកឡើងភ្លាត់សំលេង បង្កការភ្ញាក់ផ្អើលទៅប្រពន្ធគាត់ជាខ្លាំង ហើយគាត់នឹកបារម្ភពីកូនស្រីរបស់គាត់ក្នុងចិត្តពេលនេះមិនដឹងយ៉ាងម៉េចទៅហើយទេ
<< ចាស៎...លោកអ៊ុំ...បើឃើញនេះចឹងរំខានលោកអូនខលមកប្រាប់ខ្ញុំផងណា...ពេលនេះខ្ញុំនឹងជីអ៊ុននិងជួយតាមរកនាង >>
// បាទ...ចាំអ៊ុំខលទៅប្រាប់ក្មួយប៉ុណ្ណឹងសិនហើយ//
<< ចាស៎...លោកអ៊ុំជំរាបលា>> ស៊ូប៊ីន ក៏បិទទូរស័ព្ទដោយគ្មានកម្លាំងកំហែងក្នុងខ្លួន ព្រោះនាងបារម្ភពីមិត្តភក្កិរបស់នាងហើយក៏ស្រាប់តែទឹកភ្នែករបស់នាងស្រក់ចុះតែម្ដង
<< ស៊ូប៊ីន...នេះមានរឿងអីកើតឡើងហាស៎...ហើយអ៊ុំប្រុសគាត់និយាយថាយ៉ាងម៉េច...>> ជីអ៊ុនក៏ចាប់ផ្ដើមឆ្លេឆ្លានៅពេលដែលឃើញសូ៊ប៊ីនអង្គុយយំហើយនាងក៏ស្ទុះទៅចិត្តហើយទាញមិត្តរបស់នាងយកមកអោប ហើយទង្វើរបស់ពួកនាងពីរនាក់បងក៏ការភ្ញាក់ផ្អើលទៅកាន់កំលោះទាំងពីរដែលមកជាមួយនាងជាខ្លាំង
<< ហ៊ឹក...ជីអ៊ុន...អ៊ុនហា...បាត់ខ្លួនហើយ>>
<< ពិតឬ...អញ្ចឹងយើងគិតធ្វើយ៉ាងម៉េចទៅ >>
<< តោះទៅតាមរកនាងជាមួយយើង >> ស៊ូប៊ីន ក៏ជូតទឹកភ្នែកហើយស្ទុះងើប ដើម្បីទៅរកអ៊ុនហា
<< បងថាអូននិងមិត្តភ័ក្រ្តស្ងប់អារម្មណ៍សិនទៅ...ចាំបងបញ្ជាអោយមនុស្សរបស់បងជួយរកមិត្តរបស់អូនណា >> ដុងវ៉ុក បន្ទាប់ពីឃើញសង្សាររបស់ខ្លួនមានអារម្មណ៍មិនល្អហើយយំ ព្រោះបារម្ភពីមិត្តភ័ក្កិគេក៏មិនសប្បាយចិត្ត ហើយក៏សម្រេចចិត្តជួយតាមរកមិត្តភក្កិរបស់នាងដើម្បីកុំឲ្យនាងបារម្ភ
<< ខ្ញុំថាពួកនាង...នៅចាំស្ដាប់ដំណឹងល្អជាង...ខ្ញុំនឹងដុងវ៉ុក...នឹងតាមរកមិត្តភក្កិរបស់ពួកអ្នកនាងដោយផ្ទាល់...អ្វីដែលសំខាន់ពួកនាងត្រូវបារម្ភពីសុខភាពរបស់ខ្លួនឯងផង >>
<< ដុងវ៉ុក...អូនមិនទៅតាមរកនាងជាមួយនិងបងណា៎...>>
<< មិនបាច់ទេអូននៅទីនេះហើយ...ខ្ញុំសុំផ្ញើជីអ៊ុនផងអ្នកនាងស៊ូប៊ីន >>
<< ពួកលោកដាច់ចិត្តមិនឱ្យពួកខ្ញុំទៅជាមួយមែនឬ>> ស៊ូប៊ីន និយាយទៅកាន់ពួកគេម្ដងទៀតក្រែងលោគេដូចចិត្តឲ្យនាងទៅតាមរកអ៊ុនហាជាមួយ ព្រោះពេលនេះនាងបារម្ភពីមិត្តរបស់នាងស្ទើរស្លាប់ទៅហើយ
<< មិនបាច់ទេរង់ចាំទីនេះហើយ...តោះដុងវ៉ុក>>
<< ជុប...បងទៅសិនហើយណា >>
<< ចាស៎...>>

គំនុំស្នេហ៍សងសឹក Where stories live. Discover now