រឿង គំនុំស្នេហ៍សងសឹក
ភាគទី ១៥<< មើលមុខខ្ញុំឆ្អែតបាយឬបានមិនញ៉ាំ >> ជីហ៊ូ និយាយថាអោយទៅកាន់អ៊ុនហា នៅពេលដែរនាងមិនញ៉ាំអាហារគិតតែសម្លឹងមើលមុខគេមិនដាក់ភ្នែក
<< ខ្ញុំមិនបានមើលមុខលោកទេ...>> អ៊ុនហា នៅពេលដែរត្រូវគេចាប់បានក៏ប្រកែកឡើងញ៉ប់មាត់
<< អញ្ចឹង...ឆាប់ញ៉ាំទៅមិនឃ្លានទេឬយ៉ាងមិច>>
<< ដឹងហើយ...ចេះរអ៊ូរច្រើនដូចមនុស្សចាស់ទៅកើត>>
<< នាងថានាក់ណាមនុស្សចាស់>>
<< គឺលោកនឹងហើយមាននាក់ណាទៀត...>>
<< ចង់សាកទេ...ថាមនុស្សចាស់ម្នាក់នេះមានកម្លាំងអង្រួននាងពេញមួយថ្ងៃ >> ជីហ៊ូនិយាយ ដោយការឌឺដង់ទៅនាងនឹងលោរមុខទៅជិតនាងថែមទៀតផង
<< គម្រួក...ណាស់លោក...>> អ៊ុនហានៅពេលដែរឬទេនិយាយដូច្នេះក៏អៀនមុខក្រហមនៅនឹងស្មានថាគេនិយាយដូច្នេះ
<< ចង់សាកទេហ៊ិស...>>
<< ទៅសាកម្នាក់អែងទៅ....ឈប់និយាយខ្ញុំញ៉ាំបាយ>> អ៊ុនហាគេចវេចហើយចាក់ការអាហារនៅចំពោះមុខដោយកាស្រេកឃ្លាន<< គិតធ្វើយ៉ាងមិចទៅ...>> អ៊ុនហាដើរទៅដើរមកម្នាក់ហើយរកនឹងវិធីចេញពីទីនេះ
<< គិតឃើញហើយ...>> អ៊ុនហានាងឧទានដោយការសប្បាយចិត្តនៅពេលដែរនាងរកនឹងវិធីចាកចេញពីទីនេះឃើញ ហើយក៏យកថូផ្ការកាន់ជាប់នឹងដៃហើយទៅពួនគៀនទ្វាដើម្បីពេលគេចូលមកនាងនឹងសំពោងក្បាលគេ
ក្រាក....
អ៊ុនហានៅពេលដែរឮសម្លេងទ្វាបន្លឺឡើងនាងក៏កាន់ថូយ៉ាងជាប់ត្រៀមនឹងបញ្ចេញសកម្មភាព
<< អាយ........>>
ឌឹប...ប្រាវ....
<< យេស៎....ជោគជ័យហើយ...>> អ៊ុនហានាងសើចដោយការត្រេកអរ នៅពេលដែរផែនការរបស់នាងជោគជ័យព្រោះពេលនេះជីហ៊ូបានសន្លប់បាត់ទៅហើយ
<< ហ៉ើយ...ឈាម...តិចគេស្លាប់បាត់ទៅ...>> អ៊ុនហាពេលនេះសប្បាយក្លាយទុកដោយនាងចាប់ផ្ដើមភ័យខ្លួនខ្លាចជីហ៊ូស្លាប់ហើយនាងក៏យកដៃទៅដាក់នឹងច្រមុះរបស់គេដោយការចង់ដឹង
<< គេនៅរស់គេ...រត់ចេញសិន>> អ៊ុនហាដែរយកដៃទៅស្ទាប់ឃើញថាគេនៅរស់នាងក៏រត់ចេញទៅ
<< គួរតែទុកគេបែបនឹងហើយ....ហ៉ើយ...>> ពេលនេះចិត្តរបស់នាងកំពុងតែក្រឡាប់ចាក់ចិត្តមួយចង់ទុកបែបនឹងចិត្តមួយមិនដាច់រហូតដល់នាងដើរចេញខាងក្រៅផ្ទះនាងក៏ឈប់
<< ចាក់ទុកថាធ្វើមុនទៅចុះ...>> អ៊ុនហានាងក៏បានដើរត្រឡប់ទៅបន្ទប់វិញហើយរុំរបួសអោយគេនឹងទាញគេមកលើគ្រែអោយដេក
<< មនុស្សស្អីក៏ធ្ងន់ម្ល៉េះ>> នៅពេលដែរទាញគេមកដល់លើគ្រែហើយនាងក៏រអ៊ូ ហើយនាងក៏បោសសម្អាតគ្រប់យ៉ាងហើយក៏ដេកលក់បាត់ទៅដោយមិនដឹងទេថាមនុស្សដែរនាងគិតថាសន្លប់បានញញឹមនឹងផែនការណ៍របស់គេ#អាផាតមិន
បន្ទាប់ពីដុងវ៉ុកនិងអេឡិចបានជូនពួកនាងមកដល់អាផាតមិនហើយពួកនាងក៏ឡើងទៅបន្ទប់ជាមួយគ្នាដោយថ្ងៃនេះស៊ូប៊ីមកស្នាក់នៅទីនេះមួយយប់
<< ហ៉ើយបងប្រុសរបស់យើងពិតជាសាហាវណាស់...លេងសុទ្ធតែចាប់កូនក្រមុំគេយកទៅ>> ស៊ូប៊ីននាងបានដាក់ខ្លួនដេកលើគ្រែហើយក៏រអ៊ូរ
<< ត្រូវហើយសាហាវ...>>
<< អេរ៎...ជីអ៊ុនរឿងអែងនិងសង្សាររបស់ដល់ណាហើយពេលណាបានរៀបការ...>>
<< វាគ្មានថ្ងៃនោះទេជីអ៊ុន...>>
<< ម៉េចចឹង...>>
<< គឺវាគ្រាន់តែជាការសងសឹកតែប៉ុណ្ណោះ>>
<< ការសងសឹកឬ ...>>
<< សងសឹកនៅអ្វីដែរគេធ្វើដាក់យើងពីមុខ >>
<< តែយើងមើលទៅគេស្រលាញ់អែងណាស់>>
<< បើគេកាន់តែស្រលាញ់យើងខ្លាំប៉ុណ្ណា...គេនឹងកាន់តែឈឺចាប់ខ្លាំង...>>
<< រឿងរបស់អែងយើងមិនជ្រាជ្រែកទេជីអ៊ុន...តែយើងប្រាប់ថាមុននឹងធ្វើអ្វីមួយត្រូវតែគិតអោយច្បាស់សិនយល់ទេ...>>
<< គ្នាដឹងហើយ...អែងមិនបាច់បារម្ភទេ>>

YOU ARE READING
គំនុំស្នេហ៍សងសឹក
Aléatoire> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...