រឿង គំនុំស្នេហ៍សងសឹក
ភាគទី១៦#ថ្ងៃបន្ទាប់
ជីហ៊ូបានភ្ញាក់ដឹងខ្លួនបន្ទាប់ពីពន្លឺថ្ងៃចាំងចំភ្នែកហើយគេក៏មានអារម្មណ៍ធ្ងន់ដូចជាមានអ្វីនៅលើដើមទ្រូវហើយគេក្រលេខភ្នែកក៏ឃើញអ៊ុនហាដេកអោបគេឡើងជាប់ដូចជាខ្លាចគេរត់ចោលនាងអញ្ចឹង
<< អឺម...>> អ៊ុនហាបានក្រហឹមដោយការខ្ជិលច្រអូសហើយថែមទាំងរំកិលខ្លួនទៅជិតជីហ៊ូនិងថែមទាំងឱបគេមែនខ្លាំងជាងមុនទៀតផង ដែលធ្វើឲ្យដើមទ្រូងទាំងគូររបស់បៀតបៀននិងខ្លួនរបស់គេដោយការស្និតស្នាល ជីហ៊ូនៅពេលដែលមានគេធ្វើបែបនេះចំពោះខ្លួនធ្វើឲ្យខ្លួនរបស់គេឡើងកំដៅខុសធម្មតា ហើយជីហ៊ូក៏បានបិទភ្នែកសម្ងំធ្វើជាដេកលក់វិញយ៉ាងលឿន នៅពេលដែលឃើញអ៊ុនហាបានបើកភ្នែកដឹងខ្លួន
<< ហ៊ើយ...>> អ៊ុនហា បានស្រែកដោយការភ្ញាក់ផ្អើលនៅពេលដែលឃើញខ្លួនបានដេកអោបប្រុសម្នាក់យ៉ាងជាប់ពិតជាគួរឲ្យខ្មាស់ណាស់
<< អូយ ...>> ជីហ៊ូ ក៏បានថ្ងូរដូចជាឈឺរបួសក្បាលដែលត្រូវអ៊ុនហាវ៉ៃកាលពីយប់មិញ
<< នេះមានរឿងអ្វីកើតឡើងចំពោះខ្ញុំហ្នឹង>> ជីហ៊ូបានសួរទៅកាន់អ៊ុនហានឹងធ្វើជាមិនចាំរឿងកើតឡើងយប់មិញ
<< នេះនៅមិនចាំទេឬ...ថាយប់មិញលោកកើតអី>> អ៊ុនហាសួរដោយការភ្ញាក់ផ្អើល
<< មិនចាំទេ...តើនាងជាអ្នកណា >>
<< នេះលោកមិនចាំខ្ញុំតេឬ >> អ៊ុនហា នាងពិតជាស្លុតចិត្តជាខ្លាំងនេះគេពិតជាមិនចាំនាងមែនឬ នេះគ្រាន់តែត្រូវក្បាលមួយថូក៏អាចឲ្យបាត់ការចងចាំដែរឬ ពេលនេះនាងវិលវល់អស់ហើយ
<< ខ្ញុំមិនចាំនាងទេ...តែដែលប្រុសស្រីជាមួយគ្នាដេកអោបគ្នាបែបនេះនេះបើខ្ញុំស្មានមិនខុសទេមានប្រាកដជាប្រពន្ធរបស់ខ្ញុំហើយ >> ជីហ៊ូនិយាយដែលមុខមាត់ហើយនៅពេលដែលឃើញទឹកមុខភ្ញាក់ផ្អើលរបស់អ៊ុមហា គេពិតជាអស់សំណើចជាខ្លាំង តែគេទ្រាំខ្លាចខូចផែនការរបស់គេ
<< មិនមែនទេ...>> អ៊ុនហានាងខំប្រកែកយ៉ាងលឿន
<< មិនមែនយ៉ាងម៉េច...ហើយគិតថាខ្ញុំនឹងមានជាមិត្តភក្តិនឹងគ្នាឬបើមិនមែនប្ដីប្រពន្ធ...ហើយមិត្តភក្តិឯណាគេមកដេកអោបគ្នាបែបនេះមួយ >>
<< ហើយខ្ញុំឈឺក្បាលណាស់ >> អ៊ុនហាពេលនេះនាងចង់ទៅយកអ្វីមកវ៉ៃក្បាលនាងឲ្យសន្លប់ផុតពីស្ថានភាពដ៏តានតឹងពេលនេះទេ នេះគ្រប់យ៉ាងវាកាន់តែធ្ងន់ធ្ងរជាងមុនហើយ
<< ប្រពន្ធសម្លាញ់ឈឺក្បាលឬ...ម៉ោះចាំប្ដីថែអោយបាត់ឈឺ...ជុប...ជុប...ជុប...>> ជីហ៊ូ ក៏បានចាប់ទាញមុខរបស់នាងមកចិត្តហើយថែមទាំងថើបថ្ពាល់នាងធ្វេងផងស្តាប់ផងនិងថើបថ្ងាសរបស់នាងទៀត
<< បាន...ហើយ....>> អ៊ុនហា នាងក៏បានរើបម្រះពីការថើបរបស់ជីហ៊ូដែលពេលនេះគេថើបមានសឹងតែថ្ពាល់ទៅហើយ
<< បាត់ឈឺហើយឬប្រពន្ធសម្លាញ់...ឃើញទេស្នាមថើបរបស់ប្ដីពិតជាមានប្រសិទ្ធភាពណាស់ >>
<< ខ្ញុំមិនមែនជាប្រពន្ធរបស់លោកទេឈប់ឆ្កួតទៅបានទេ...>>
<< អូយប្ដីមិននឹកស្មានថាប្រពន្ធសម្លាញ់ជាមនុស្សពូកែអៀនអញ្ចឹងសោះ...គ្រាន់តែថើបបន្តិចមកក្រហមទៅហើយ >> ជីហ៊ូ គេធ្វើជាមិនលឺអ្វីដែលនាងនិយាយមុននេះតែជ្រើសរើសនិយាយបង្អាប់នាងឱ្យមុខក្រហមទៅវិញ
<< ឈប់និយាយរកលោកហើយខ្ញុំសុំងូតទឹកវិញ >>
<< ឱ្យប្ដីងូតកំដរទេ...ប្ដីនឹងជួយដុសក្អែលឱ្យ...ធានាថានឹងដុសសព្វសាច់មិនដោយចន្លោះទេ >>
<< ឆ្កួត...>> អ៊ុនហានៅពេលដែលឮគេនិយាយដូច្នេះនាងក៏យកខ្នើយគប់គេហើយរត់ចូលបន្ទប់ទឹកយ៉ាងលឿនក្រោមការសើចរបស់ជីហ៊ូដែលសើចនិងចរិកអៀនប្រៀនរបស់នាង#បន្ទប់ធ្វើការ
ជីអ៊ុនហាពេលនេះនាងកំពុងតែមមាញឹកក្នុងការឆ្នៃម៉ូតសំលៀកបំពាក់របស់នាងដែលត្រៀមនឹងបញ្ចេញការច្នៃម៉ូតដ៏ពិសេសដើម្បីប្រកួតប្រជែង ជាមួយនឹងក្រុមហ៊ុនដទៃទៀត ហើយកំពុងតែមមាញឹកស្រាប់តែមានគេខលមកនាង
រ៉ីង.....
<< អាឡូរ>>\\ អូនកំពុងធ្វើអ្វីនឹង \\ ដុងវ៉ុក
<< អូន...កំពុងតែធ្វើការ...បងការអ្វីឬ >>
\\ ល្ងាចនេះអូនទំនេរទេ...បងចង់នាំអូនទៅកន្លែងមួយ \\
<< អូនទំនេរ...ហើយបងចង់នាំអូនទៅណាហ្នឹង>>
\\ ប្រាប់មុនមិនសប្បាយទេ...អញ្ចឹងចាំល្ងាចនេះបងទៅយកអូនណា \\ ដុងវ៉ុក និយាយដោយសារញញឹមដែរល្ងាចនេះនាងទំនេរអញ្ចឹងគម្រោងសុំរៀបការរបស់គេគឺរលូនហើយ
<< ចាសល្ងាចជួបគ្នា >>
YOU ARE READING
គំនុំស្នេហ៍សងសឹក
Rastgele> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...