គំនុំស្នេហ៍សងសឹក១៧

247 12 0
                                    

រឿង គំនុំស្នេហ៍សងសឹក
ភាគទី១៧

ជីអ៊ុនបន្ទាប់ពីដាក់ទូរស័ព្ទចុះហើយនាងក៏បានផ្ដល់អារម្មណ៍មកលើការងាររបស់នាងវិញ ដល់មួយសន្ទុះក្រោយមកស្រាប់តែទូរសព្ទរបស់នាងបន្លឺឡើងម្ដងទៀត
// អាឡូរ...ជីអ៊ុនល្ងាចនេះហើយទំនេរទេ// ស៊ូប៊ីន
<< ល្ងាចនេះយើងមានណាត់ជាមួយដុងវ៉ុក...អែងមានការអ្វីឬ >>
// ល្ងាចនេះយើងមានណាត់និយាយការងារជាមួយអតិថិជនម្នាក់...ហើយគេម្នាក់នោះជាមនុស្សដែលមានឥទ្ធិពលម្នាក់ហើយព្រាននារីយើងមិនចង់ទៅម្នាក់ឯងយើងចង់មានគ្នាទៅជាមួយ // ស៊ូប៊ីន និយាយប្រាប់ទៅកាន់ជីអ៊ុន ដោយនាងមានអារម្មណ៍មិនស្រួលចិត្តទេថ្ងៃនេះអញ្ចឹងហើយទើបនាងបបួលជីអ៊ុនទៅជាមួយដើម្បីបានជាគ្នា
<< បើអញ្ចឹងចាំយើងលើកថ្ងៃណាត់របស់ដុងវ៉ុកទៅជាមួយឯង >> ជីអ៊ុន ឮដូច្នេះហើយនាងក៏បារម្ភពីមិត្តភក្កិនាងព្រោះស៊ូប៊ីនជាមនុស្សស្រីដែលស្អាតក្មេងសាច់សខ្ចីអញ្ចឹងហើយតែងតែមានប៉ុនប៉ងច្រើនតែនាងមិនដែលយកខ្លួនបៀតនោះឡើយ
// មិនអីទេឯងមិនបាច់រំសាយការណាត់របស់អែងទេ//
<< តែយើងបារម្ភពីឯង...អញ្ចឹងឯងធ្វើបែបនេះទៅល្អទេបបួលលោកអេឡិចឲ្យទៅជាមួយ>>
// អឺ...ត្រូវហើយចាំយើងបបួលគេទៅ...អញ្ចឹងគ្នាដាក់ទូរសព្ទចុះសិនហើយដើម្បីខលទៅគេ //
<< អឺម...>> ជីអ៊ុន និយាយតែប៉ុណ្ណឹងហើយក៏ដាក់ទូរស័ព្ទចុះនឹងចាប់ផ្ដើមធ្វើការរបស់ខ្លួនម្ដងទៀតរហូតដល់ម៉ោងចេញធ្វើការនាងក៏បានឃើញដុងវ៉ុកមកយកនាងហើយពួកគេក៏បានចេញទៅជាមួយគ្នា

#ភោជនីយដ្ឋាន
ក្រលេងមកមើលស្រីស្អាតសូ៊ប៊ីនវិញពេលនេះនាងបានមកតាមការណាត់របស់អតិថិជនជាមួយអេឡិច
<< សម្រាប់ថាអ្នកនាងមិនឲ្យខ្ញុំចូលទៅអង្គុយ ជាមួយទេឬ>> អេឡិច និយាយទៅកាន់ស៊ូប៊ីនដោយការមិនពេញចិត្ត បបួលគេមកបានជាគ្នាតែបែរជាបែរជាឲ្យគេអង្គុយតុផ្សេងពីនាងដែលឆ្ងាយទៅវិញ
<< មិនបាច់ទៅទេ...ខ្ញុំចូលតែមួយភ្លែតតែប៉ុណ្ណោះលោកនៅចាំខាងក្រៅហ្នឹងហើយ >> ស៊ូប៊ីន និយាយដោយការព្រោះគេរអ៊ូតែងពីរពេលចេញមករហូតមកដល់ភោជនីយដ្ឋាននៅតែមិនបាត់ទៀត
<< ខ្ញុំខ្លាចមានរឿងមិនល្អចំពោះអ្នកនាងណា...>>
<< ខ្លាចខុសទំនង...យ៉ាប់ណាស់លោកនេះ...បានហើយខ្ញុំទៅរកអតិថិជនរបស់ខ្ញុំដែលអង្គុយចាំហើយ>> និយាយចប់នាងក៏ដើរទេរកអតិថិជនម្នាក់ដែលអង្គុយចាំនាង ហើយគេម្នាក់នោះពិតជាប្លែកខ្លាំងណាស់ដែលចង់ញ៉ាំអាហារជាមួយនាងនៅបន្ទប់ឯកជនតែនាងមិនព្រមចឹងហើយទើបនាងមកញ៉ាំនៅកន្លែងធម្មតាធម្មតា
<< សួស្តី...អ្នកនាងស៊ូប៊ីន>>
<< ចាសសួស្ដី...>> សូ៊ប៊ីននិយាយសួស្ដីទៅកាន់អតិថិជនដោយស្នាមញញឹម
<< បាទអញ្ចឹងអង្គុយសិនមក...អ្នកនាងស៊ូប៊ីននៅខាងក្រៅពិតជាស្រស់ស្អាតខ្លាំងណាស់ >> លោកណាគីន ដែលជាមនុស្សចាស់ចំណាស់ប៉ារបស់ស៊ូប៊ីន បាននិយាយសរសើរនាងដោយប្រើកែវភ្នែកសម្លឹងមើលនាងធ្វើដូចជាចំណីអញ្ចឹង
<< ចាសអរគុណដែលបានសរសើរ >> ស៊ូប៊ីន នាងនិយាយគួរសមទាំងដែលក្នុងចិត្តនាងពិតជាខ្ពើមរអើមចំពោះបុរសដែលនៅចំពោះមុខនាងជាខ្លាំងដែលជាមនុស្សកញ្ចាស់តណ្ហាក្រាស់
<< រឿងការងារទុកមួយនៅសិនទៅ...យើងមកញ៉ាំអាហារជុំគ្នាមួយពេលទៅល្អទេអ្នកនាង >>
<< ចា៎...>> បន្ទាប់មកពួកគេទាំងពីរនាក់ក៏បានហៅអាហារយកមកញ៉ាំ ដែរនៅក្រោមក្រសែភ្នែករបស់អ្នកដែលអង្គុយសម្លឹងមើលពីចម្ងាយ ដែលពេលនេះគេសឹងតែហក់ទៅដើរតាកញ្ចាស់នោះហើយ តែបានត្រឹមតែទ្រាំរហូតដល់ពួកគេទាំងពីរនាក់បានញ៉ាំអាហារអស់
<< អ្នកនាងស៊ូប៊ីន >> ណាគីន បានហៅស៊ូប៊ីនដោយប្រើក្រសែភ្នែករលើម នៅពេលដែលនាងកំពុងតែលើកកែវទឹកផឹក
<< ចា៎...>>
<< អ្នកនាងព្រមធ្វើជាស្រីរបស់ខ្ញុំទេ...បាននាងព្រមខ្ញុំប្រាកដធ្វើឲ្យអ្នកនាងរស់ស្រួលជាមិនខាន...និងមានលុយចាយពេញដៃទៀតផង >>
<< សុំទោសផងសំណើរបស់លោកយកទៅឲ្យអ្នកផ្សេងទៅ...បើលោកហៅខ្ញុំមកដើម្បីនិយាយរឿងនេះខ្ញុំសូមលាសិនហើយ>> ស៊ូប៊ីន និយាយដោយការមួម៉ៅ ហើយក៏ងើបបម្រុងនិងដៃចេញក៏ស្រាប់តែត្រូវណាគីន ចាប់ដៃជាប់
<< កុំទាន់ទៅណា...មិនបាច់ធ្វើជាលេងចរិតទេ>>
<< លេងដៃខ្ញុំភ្លាម...>> ស៊ូប៊ីន និយាយដោយមូរកដៃចេញពីដៃរបស់គេតែមិនថានេះធ្វើយ៉ាងណាក៏គេមិនប្រលេងដៃនាងដែរ ហើយមួយសន្ទុះក្រោយមកក្នុងខ្លួនរបស់នាងស្រាប់តែឡើងកំដៅខុសធម្មតា
<< នេះលោកធ្វើស្អីខ្ញុំហ្នឹង...>> សួដោយការចង់ដឹងហើយក្នុងខ្លួនរបស់នាងគឺកាន់តែខុសធម្មតាទៅហើយ
<< ដាក់របស់ដែលធ្វើឲ្យអ្នកនាងស្រើបស្រាលនោះអី>> ណាគីន និយាយដោយស្នាមញញឹមអ្នកឈ្នះហើយក៏ឱបនាងបម្រុងនឹងដើរចេញទៅ
<< ឆាប់លេងនាងភ្លាម >> អេឡិច ដែលឃើញស្ថានភាពមិនស្រួលក៏ដើរចូលមកជួយស៊ូប៊ីន តែក៏ឃើញថានាងញ័រទទ្រើតដូចជាកូនសត្វ
<< ឯងជាអ្នកណា...>> ណាគីន ស្រែថាឲ្យអ្នកនៅចំពោះមុខដែលមិនពេញចិត្តនៅពេលដែលឃើញគេចូលមកជ្រៀតជ្រែកផែនការរបស់ខ្លួន
<< ជាអ្នកណាមិនសំខាន់បើឯងមិនចង់ងាប់ដោះលែងនាងភ្លាម >> អេឡិចនិយាយដោយលើកកាំភ្លើងយកទៅភ្ជង់ក្បាលរបស់គេដោយមិនខ្លាចញញើត ដែលធ្វើអោយកូនចៅរបស់ណាគីនភ្ញាក់ផ្អើលជាខ្លាំង និងមនុស្សដែលនៅក្នុងភោជនីយដ្ឋាននិងជាងខ្លាំង
<< បាន...បាន...>> ណាគីន ដែលឃើញចំហាយគ្រោះថ្នាក់មកខ្លួន គេក៏ប្រយ័ត្នដោះលេងចំណីរបស់គេភ្លាម
<< ថ្ងៃក្រោយកុំមករវល់ជាមួយនឹងមនុស្សស្រីរបស់យើងទៀតឲ្យសោះ >> អេឡិច និយាយហើយក៏លើកបីស៊ូប៊ីនដើរចេញទៅ
<< លោក...ជួយ...ខ្ញុំ..ផង...ខ្ញុំក្ដៅណាស់>> ស៊ូប៊ីន និយាយទៅកាន់អេឡិច ថែមទាំងលើកដៃអង្អែលខ្លួនរបស់គេទៀតផង
<< ងាប់ហើយមិនស្រួលទេ>> អេឡិច និយាយដែលចាំមិនពេញចិត្តហើយក៏បើកឡានចេញពីភោជនីយដ្ឋាននោះសំដៅទៅអាផាតមិនរបស់នាងយ៉ាងលឿន

<< នេះបងចង់នាំអូនទៅណាហ្នឹង >> ជីអ៊ុន សួរដោយការងឿយឆ្ងល់នៅពេលដែលដុងវ៉ុក បិទភ្នែករបស់នាងជិតហើយគិតតែនាំនាងដើរទៅណាក៏មិនដឹង
<< បន្តិចទៀតអូននឹងដឹងហើយ...>> ដុងវ៉ុក និយាយដោយស្នាមញញឹមហើយគេក៏នាំនាងដើរទៅកន្លែងដែលគេតុបតែងដើម្បីសុំនាងរៀបការនៅសួនក្នុងទីធ្លាសណ្ឋាគាររបស់គេ ដែលពេលនេះរៀបចំតុបតែងបានយ៉ាងស្អាត
<< ដល់ហើយ...យ៉ាងម៉េចដែរស្អាតទេ>>
<< ស្អាតណាស់...នេះបងធ្វើអ្វីហ្នឹង>> ជីអ៊ុន និយាយដោយការភ្ញាក់ផ្អើលនៅពេលដែលគេលុតចង្គង់នៅចំពោះមុខនាង
<< ជីអ៊ុន...បងស្រលាញ់អូន...រៀបការនឹងបងបានទេ >> ដុងវ៉ុកលុតចង្គង់ហើយថែមទាំងបានទាញចិញ្ជៀនដែលគេបានត្រៀមយកមកសុំនាងរៀបការ
<< សុំទោសផង...ខ្ញុំមិនអាចរៀបការជាមួយអ្នកដែលបំផ្លាញក្ដីស្រឡាញ់របស់ខ្ញុំនិងធ្វើបាបខ្ញុំពីមុនបានទេ...>>


គំនុំស្នេហ៍សងសឹក Where stories live. Discover now