គំនុំស្នេហ៍សងសឹក ២៣

283 9 0
                                    

រឿងគំនុំស្នេហ៍សងសឹក
ភាគទី២៣

#ផ្ទះចម្ការ

បន្ទាប់ពីសង្គ្រាមស្នេហ៍ រយៈពេលជាច្រើនម៉ោងបានកន្លងផុតទៅ ដោយដុងវ៉ុកបានស្រូបយកកម្លាំងពីរាងកាយរបស់ជីអ៊ុនអស់រលីង រហូតដល់នាងដេកដេកស្ដូកស្ដឹងដឹងនៅលើគ្រែ ។

ក្រាក....

ចំណែកឯដុងវ៉ុកដែលទើបតែចេញពីបន្ទប់ទឹក ដោយមានមានតែកន្សែងមួយរោងខាងក្រោមតែប៉ុណ្ណោះ ។ បានដាក់ខ្លួនមកអង្គុយលើគ្រែនិងសម្លឹងមើលទៅកាន់មុខជីអ៊ុន ដោយអារម្មណ៍ស្រឡាញ់ជ្រាលជ្រៅពេញបេះដូង ។ ហើយបន្ទាប់ពីអង្គុយសម្លឹងមើលមុខនាងអស់ចិត្តហើយ គេក៏បាននៅចេញទៅបន្ទប់ផ្លាស់សម្លៀកបំពាក់ ដោយឲ្យនាងនៅដេកលង់លក់តែម្នាក់ឯង

<< ជីអ៊ុន...ភ្ញាក់ឡើង>> បន្ទាប់ពីទុកពេលឱ្យនាងសម្រាកអស់ជាច្រើនម៉ោងហើយ គេក៏បានដើរមកណាស់នាងដើម្បីឲ្យនាងភ្ញាក់ដឹងខ្លួនឡើង

<< អឺម...ចេញ>> នៅពេលហ្នឹងកំពុងលង់លក់ស្រួលស្រាប់តែមានមនុស្សមកដាស់ ធ្វើឲ្យនាងខ្នើសចិត្តជាខ្លាំងនិងបែរខ្លួនទៅម្ខាងចេញពីគេ

<< ល្អ...បើមិនភ្ញាក់យើងនឹងបន្តទៀត...ដើម្បីឲ្យឆាប់បានកូនចងជើងអូន >> មិនត្រឹមតែនិយាយប៉ុណ្ណោះទេ គេថែមទាំងឡើងលើគ្រែ និងទាញនាងមកជិតគេទៀតផង

<< ហ៊ើយ...លោកហើយខ្ញុំធ្វើស្អី...រកតែមនុស្សដេកមិនបាន...>> នៅពេលដែលដឹងដល់ស្ថានការណ៍គ្រោះថ្នាក់ នាងក៏ងើបអង្គុយនិយាយទៅកាន់គេបិទភ្នែកព្រោះតែពេលនេះរបស់នាងបើកសឹងតែមិនរួចទៅហើយ

<< ងូតទឹកតែងខ្លួនមក...បងអើយពេលអូន 30 នាទី>>
<< ទៅណា...>> នៅពេលដែលឮគេនិយាយដូច្នេះ នាងក៏សួរពីគោលដៅរបស់គេ ចង់ដឹងថាគេនាំនាងទៅណា
<< មិនបាច់សួរទេ...អូនគង់តែដឹងទេឆាប់តែងខ្លួនមក...បើយឺតយ៉ាវដឹងតែ...>> គេនិយាយដោយបង្អូសសំឡេង និងថែមចង់លោមុខទៅជិតនាង និងប្រើកែវភ្នែកមិនគួរឲ្យទុកចិត្តសម្លឹងមើលរាងកាយរបស់នាងថែមទៀតផង

<< បើអញ្ចឹងលោកឆាប់ចេញទៅ >> នៅពេលដែរគេធ្វើខ្លួន ជាមនុស្សតណ្ហាក្រាស់បែបនេះ នាងក៏ប្រញាប់ដេញគេចេញពីបន្ទប់ហ្នឹងភ្លាម ដោយមិនទុកយូរ ។ ហើយនៅពេលដែលគេចេញទៅបាត់ នាងចាប់ផ្ដើមងើបហើយដើរទៅបន្ទប់ទឹក ដើម្បីងូតទឹកជម្រះកាយតាមអ្វីដែលគេនិយាយ

ជីអ៊ុននិងដុងវ៉ុក បន្ទាប់ពីចំណាយពេលធ្វើដំណើរជាច្រើនម៉ោងមក ឥឡូវនេះគេក៏នាំនាង មកចម្ការផ្កាគេនៅលើភ្នំ ដែលនៅទីនោះបានដាំផ្កា ច្រើនប្រភេទនិងថែមទាំងមានផ្ទះលំហែនៅទីនេះ ថែមទៀតផង

<< វ៉ាវ...ពិតជាស្រស់ស្អាតខ្លាំងណាស់ >> គ្រាន់តែមកដល់ភ្លាម នាងក៏និយាយដោយការភ្ញាក់ផ្អើល ព្រោះនាងមិនដែលដើរលេងមកកន្លែងណាដែលស្រស់ស្អាតបែបធម្មជាតិអញ្ចឹងទេ ហើយណាមួយនាងព្រោះតែនាងរវល់ធ្វើការ មិនងាយនឹងមានពេលដើរលេងលំហែអារម្មណ៍

ចំណែកឯដុងវ៉ុកបានឈរមើលកាយវិការកូនក្មេងរបស់នាងរត់លេងនៅសួនផ្កា ដោយស្នាមញញឹម ហើយសប្បាយចិត្តជាខ្លាំង ដែលនាងពេញចិត្ត

<< យ៉ាងម៉េចដែរ...ពេញចិត្តទេ >> នៅពេលដែលនាងកំពុងតែឈរ គេក៏បានដើរទៅឱបនាងពីក្រោយហ្នឹងដាក់មុខរបស់គេលើស្មារបស់នាង

<< ពេញចិត្ត...តែកុំគិតថាធ្វើប៉ុណ្ណឹងខ្ញុំចិត្តទន់ឯងសោះនោះ >> ជីអ៊ុន ដែលតាមទាន់ដឹងថាគេគិតអ្វីក៏និយាយចេញទៅហើយ ដែលពេលនេះតាមពិតទៅចិត្តរបស់នាង ស្ទើរតែលើកលែងទោសអោយគេទៅហើយ ក៏ខំនិយាយបន្លប់ចិត្ត ព្រោះគេធ្វើអាក្រក់ដាក់និយាយច្រើនណាស់លើកលែងទោសអោយគេងាយៗនោះទេ

<< ជីអ៊ុន...អោយបងសុំទោស...លើកលែងអោយបងផងណា >> នៅពេលហ្នឹងនិយាយដូច្នេះ អារម្មណ៍សប្បាយចិត្តទាំងប៉ុន្មានត្រូវបានរលាយអស់ ព្រោះដោយសារតែនាមមិនលើកលែងទោសហើយគេ តែមិនអីនោះទេទោះយ៉ាងណាក៏គេក៏ស៊ូមិនរាថយដែរ

គំនុំស្នេហ៍សងសឹក Where stories live. Discover now