គំនុំស្នេហ៍~សងសឹក១១

309 12 0
                                    

រឿង គំនុំស្នេហ៍ សងសឹក
ភាគទី១១

#ថ្ងៃបន្ទាប់
នៅក្នុងកម្មវិធីបង្ហាញម៉ូដ គ្រឿងពេជ្រដ៏ធំមួយដែរឃើញថា មានភ្ញៀវកិត្តិយសមកយ៉ាងច្រើនកុះករ ។ ព្រោះកម្មពិសេសនេះមិនអាច ខកខានបានឡើយ ព្រោះម្នាក់ៗសុទ្ធតែមានបំណងចង់មកដេញថ្លៃគ្រឿងពេជ្រ អ្នកខ្លះក៏យកទៅសំញែងស្រីស្នេហ៍ រីឯអ្នកខ្លះទៀត ក៏យកឱ្យប្រពន្ធ ដើម្បីពាក់ចូលរួមក្នុងកម្មវិធីផ្សេងៗ
<< អ៊ុនហា...>> ជីអ៊ុន បានស្រែកហៅអ៊ុនហា នៅពេលដែលនាងកំពុងតែឈរទទួលភ្ញៀវ ហើយក៏មានបុរសសង្ហាម្នាក់ នៅឈរក្បែរនាងថែមទៀតផង
<< ជីអ៊ុន...អ្វីក៏មកយូរម្ល៉េះ...>> អ៊ុនហា បានស្ដីឲ្យទៅកាន់ជីអ៊ុន នៅពេលដែលនាងមកយូរ
<< គឺ...យើងរវល់ហ្នឹងណា៎...ចុះម្នាក់នោះជានាក់ណាគេដែរ....>> ជីអ៊ុនសួរទៅកាន់អ៊ុនហា ដោយការចង់ដឹងព្រោះឃើញប្រុសម្នាក់ នោះឈរឡើងគៀកនាងថែមទៀតផង
<< អ៎រ...នេះគឺ...សង្សាររបស់គ្នា...សុងឆុល...សុងឆុលនេះជាជីអ៊ុនមិត្តភក្តិរបស់អូន...>> អ៊ុនហា ណែននាំសុងឆុល ទៅកាន់ជីអ៊ុន ហើយក៏ប្រាប់ពីទំនាក់ទំនងរបស់នាងនិងសុងឆុល ហើយក៏ណែនាំអ៊ុនហាទៅកាន់សុងឆុល ដើម្បីឲ្យពួកគេទាំងពីរនាក់ស្គាល់គ្នា
<< សួស្តី...អ្នកនាងជីអ៊ុន...រីករាយណាស់ដែរបានស្គាល់...>> សុងឆុល បាននិយាយរាក់ទាក់ ទៅកាន់ជីអ៊ុន ហើយក៏លោរដៃទៅចាប់ដៃរបស់នាងដើម្បីជាការស្គាល់គ្នា
<< ចាស៎...សួស្តី...លោកសុងឆុល>> ជីអ៊ុន នាងនិយាយដោយស្នាមញញឹមទៅកាន់ សុងឆុល ហើយក៏ចាប់ដៃគេ ដោយមិនដឹងទេថាមានអ្នកមិនពេញចិត្តនិងទង្វើរបស់នាង
<< ចុះ...ម្នាក់នោះជានាក់ណាគេដែរ...ជីអ៊ុន>> អ៊ុនហា នាងបានសួរបកទៅកាន់ជីអ៊ុនវិញ ដោយការងឿងឆ្ងល់ ហើយផ្លែកចិត្តជាខ្លាំង
<< នេះជាដុងវ៉ុក...សង្សាររបស់យើង...នេះជាអ៊ុនហា...ជាមិត្តភក្តិរបស់អូន...>>
<< សួស្តី...អ្នកនាងអ៊ុនហា>>
<< ចាស៎...សួស្តី... >> អ៊ុនហា នាងសម្លឹងទៅកាន់មិត្តភក្កិរបស់នាងមិនដាក់ភ្នែក នាងក៏ធ្លាប់ឮឈ្មោះរបស់គេតាមរយៈមិត្តភក្ដិបស់នាងដែរ ហើយក៏ដឹងទៀតថា គេម្នាក់នេះគឺជាអ្នកធ្វើបាបមិត្តរបស់នាងពីមុនមក ហើយឆ្ងល់ថានេះមិត្តរបស់នាងគិតចង់ធ្វើ អ្វីអោយប្រាកដ ដែរទៅត្រូវរូវគ្នានជាមួយនឹងប្រុសម្នាក់នោះ
<< តោះចូលទៅក្នុងទៅកម្មវិធីជិតចាប់ផ្ដើមហើយ>>
<< តោះ....>> បន្ទាប់មកពួកគេទាំងបួននាក់បានចូលទៅខាងក្នុង ហើយបានអង្គុយកៅអីកិត្តិយស ហើយពេលនោះដែរកម្មវិធីបង្ហាញម៉ូដក៏បានចាប់ផ្ដើម
<< ងាប់...អ្នកណាហៅស្រីចង្រៃនោះឲ្យមកបង្ហាញម៉ូត >> អ៊ុនហា បាននិយាយទៅកាន់ជីអ៊ុន នៅពេលដែលឃើញស្រីតារាបង្ហាញម៉ូតម្នាក់បានដើរមកហើយម្នាក់ស្រីនោះគឺជាហារ៉ា ដែលជាមនុស្សម្នាក់ដែលនាងស្អប់ជាខ្លាំង
<< ឯងមកសួរយើង...យើងម៉េចនឹងដឹង>>
<< ហើយមកពីយើងប្រហែល...មិនបានពិនិត្យរឿងនេះហ្នឹងណា៎...>>
<< បានហើយកុំខ្វល់ >>

គំនុំស្នេហ៍សងសឹក Where stories live. Discover now