គំនុំស្នេហ៍សងសឹក ៩

307 11 0
                                    

 រឿងនេះមិត្តភក្កិតួស្រីរាងស្ទាវតិចហើយ🤣🤣               
រឿង គំនុំស្នេហ៍សងសឹក
ភាគទី៩+១០

ប្រាំឆ្នាំក្រោយមក
<< គ្រប់យ៉ាងរៀបចំហើយមែនទេ >> ជីអ៊ុន សួស្តីបញ្ជាក់ទៅកាន់បុគ្គលិតរបស់ខ្លួន ដែលពេលនេះនេះកម្មវិធីបង្ហាញម៉ូតសំលៀកបំពាក់ សម្រាប់កម្មវិធីប្រម៉ូតសាខាថ្មីរបស់Black Diamond fashion ហើយជាសាខាធំជាងគេបង្អស់នៅប្រទេសកូរ៉េ ។អញ្ចឹងហើយជីអ៊ុននាងត្រូវតែមកពិនិត្យដោយផ្ទាល់ ព្រោះនាងមិនចង់មានការថ្លោះធ្លោយអ្វីឡើយ
<< គ្រប់យ៉ាងរៀបរយហើយអ្នកនាង....រង់ចាំតែពេលវេលាត្រូវបង្ហាញតែប៉ុណ្ណោះ >> បុគ្គលិកម្នាក់របស់នាងបងងាកមកប្រាប់ថៅកែស្រី របស់ខ្លួនដោយស្នាមញញឹមព្រោះថៅកែរបស់នាងមិនដែលប្រកាន់ ខ្លួនថៅកែធំនោះទេ នាងតែងតែចូលចិត្តធ្វើខ្លួនធម្មតាហើយ ហើយនាងជាមនុស្សរាក់ទាក់ជាមួយបុគ្គលិត ធ្វើឲ្យអ្នកធ្វើការនៅទីនេះស្រឡាញ់នឹងចូលចិត្តនាងគ្រប់គ្នា
<< ល្អណាស់អញ្ចឹងនោះ...>> និយាយចប់នាងក៏បានដើរចេញ ហើយដែលសំដែងទៅកាន់តារាស្រីបង្ហាញម៉ូតម្នាក់ ដែលកំពុងតែតែងខ្លួននៅបន្ទប់ផ្ទាល់ខ្លួនដាច់ដោយឡែកពីគេ
<< អេរ៎...ជីអ៊ុន...ឯងមកធ្វើអ្វីនៅទីនេះ...ហេតុអ្វីក៏មិននៅទទួលភ្ញៀវដែលអញ្ជើញមក....>> ស៊ូប៊ីន ដែលកំពុងតែតែងខ្លួន ក៏បានងាកមកនិយាយជាមួយមិត្តភក្កិរបស់ខ្លួនដោយការជ្រួញចិញ្ចឹមចូលគ្នា ដោយការមិនពេញចិត្ត ។ ហើយចំណែកឯស៊ូប៊ីនវិញ បន្ទាប់ពីថតប្រមូលសម្លៀកបំពាក់ឱ្យជីអ៊ុន នៅមាត់សមុទ្រកាលពី 5 ឆ្នាំមុន ក៏ធ្វើឲ្យនាងមានអារម្មណ៍ស្រលាញ់និងអាជីពជាអ្នកបង្ហាញម៉ូត ហើយនាងក៏បានជ្រើសរើសការដើរម៉ូតដោយមានការលើកទឹកចិត្តពីគ្រួសារនិងមិត្តភក្ដិរបស់នាង ហើយនាងក៏បានសាងកេរ្តិ៍ឈ្មោះរបស់នាង ដើរឥឡូវនេះនាងជាតារាបង្ហាញម៉ូតម្នាក់អ្នកដែលមានកេរ្តិ៍ឈ្មោះល្បីជាងគេនៅក្នុងប្រទេស
<< គឺយើងមកមើល...របៀបរៀបរយបន្តិចហ្នឹងណា>>
<< បើមើលហើយក៏ប្រញាប់ទៅ...ទទួលភ្ញៀវខាងមុខវិញទៅ >>
<< អឺរ...មិនចាំបាច់ដេញទេយើងទៅហើយ >>
<< អឺរ...ទៅៗ...>> បន្ទាប់ពីត្រូវការដេញចេញពីបន្ទប់តែងខ្លួនរបស់មិត្តភក្កិហើយ ជីអ៊ុនក៏បានចេញមកទទួលភ្ញៀវតែអញ្ជើញចូលរួមនៅខាងមុខកម្មវិធី ដោយភ្ញៀវរបស់នាងក៏សុទ្ធតែអ្នកមានមុខមានមាត់ក្នុងសង្គម និងតារាល្បីៗមកអញ្ជើញចូលរួម
<< អេរ៎...ជីអ៊ុន>>
<< អ៊ុនហា...>> ពួកនាងទាំងពីរនាក់បានស្រែកហើយគ្នាទៅវិញទៅមក ហើយក៏បានដើរទៅជិតគ្នាដោយចាប់ឱបគ្នាថែមទៀតផង
<< នឹកណាស់...>> អ៊ុនហាបានមកអោបជីអ៊ុន ដោយក្ដីនឹករលឹក បន្ទាប់ពីខានជួបមុខគ្នាអស់រយៈពេល 3 ថ្ងៃដោយសារតែនាងរវល់គូរម៉ូតគ្រឿងពេជ្រសម្រាប់ការប្រកួតប្រជែងនៅថ្ងៃខាងមុខពេក
<< នឹកអីឯង...ទើបតែថាបានជួបមុខគ្នាបីថ្ងៃហ្នឹង>> ជីអ៊ុននិយាយចំអន់ទៅមិត្តភក្កិរបស់នាង
<< យី...ឯងនេះ...មើលងាយការនឹកយើងណាស់...>>
<< យើងនិយាយលេងទេ...ឯងនេះយ៉ាប់មែនរហ័សតែខឹង...>>
<< បានហើយ...តោះយើងទៅរកកន្លែងអង្គុយកម្មវិធីជិតចាប់ផ្ដើមហើយ...>> ហើយបន្ទាប់ពីនោះកម្មវិធីដើរបង្ហាញម៉ូដសម្លៀកបំពាក់ ក៏បានចាប់ផ្ដើម ដល់គ្រប់យ៉ាងប្រព្រឹត្តទៅយ៉ាងរលូនរហូតដល់កម្មវិធីត្រូវបានបញ្ចប់ ។

គំនុំស្នេហ៍សងសឹក Where stories live. Discover now