រឿង គំនុំស្នេហ៍ សងសឹក
ភាគទី ២២<< ស៊ូប៊ីន...នេះអូនមិនចេះហត់ទេឬយ៉ាងម៉េច>> អេឡិច ដែលពេលនេះហត់ស្ទើរដាច់ខ្យល់ ព្រោះតែសំណព្វចិត្តរបស់គេ ដើរផ្សារពេញមួយថ្ងៃទៅហើយនៅមិនទាន់អស់ចិត្តទៀត ។ ចំណែកឯអីវ៉ាន់ដែរទិញបាន គឺស្ទើរតែអាចបើកហាងបានមួយទៅហើយ តែនាងនៅតែមិនទាន់ឈប់ទិញនេះទិញនោះទៀត
<< បើលោកហត់ខ្លាំង...លោកក៏ត្រឡប់ទៅវិញទៅ...ខ្ញុំមិនបានហៅលោកមកជាមួយផង >> ស៊ូប៊ីន ដែលកំពុងតែរកសំលៀកបំពាក់ ក៏បានងាកទៅឆ្លើយតប មនុស្សដែលប៉ិនរអ៊ូរនៅក្បែរខ្លួនដែលតាំងខ្លួនធ្វើជាមនុស្សចាស់រអ៊ូមិនចេះចប់ មិនចេះហើយ
<< ក៏បានសំណព្វចិត្តបងមិនហត់នោះទេ...>> នៅពេលដែលឃើញស្រីតូចរបស់គេចងចិញ្ចើមមិនពេញចិត្ត គេក៏ប្រញាប់និយាយលួងលោមនាងភ្លាម
<< នៅចាំនៅទីនេះហើយ...ខ្ញុំទៅលោរសំលៀកបំពាក់មួយភ្លែត >> និយាយចប់នាងក៏យកសម្លៀកបំពាក់ដែលនាងរកបាន ដើរសំដៅទៅបន្ទប់ផ្លាស់សម្លៀកបំពាក់យ៉ាងព្រងើយ ។ ធ្វើឲ្យអ្នកមើលនិងជាអេឡិចក្នាញ់នឹងនាងខ្លាំង ចាំមើលណាតែភ្លេចខ្លួន គេមិនចប់សង្កត់លើគ្រែមិនឲ្យនាងដើរចុះពីលើគ្រែបាននោះទេ#បន្ទប់ផ្លាស់សម្លៀកបំពាក់
នៅពេលដែលលោកសម្លៀកបំពាក់ដែរខ្លួនបានរើសហើយ ស៊ូប៊ីនកឱ្យបុគ្គលិកនៅទីនោះយកទៅខ្ចប់ ក៏ស្រាប់តែជួបសត្រូវពីជាតិមុនរបស់នាងបាននៅទីនោះដែរ
<< ធ្វើខ្លួនជាអ្នកនាងហាស៊ូ...តែការពិតលក់ខ្លួនដើម្បីលុយដែលសោះ...ធ្វើឯងជាមនុស្សត្រឹមត្រូវតែកើត>>ហារា បានដើរមកជិតហើយក៏និយាយដៀមដាមបញ្ជួសកំហឹងរបស់ស៊ូប៊ីន និងប្រើទឹកមុខពេបជ្រាយ សម្លឹងមើលមកកាន់នាងដ៏គួរអោយស្អប់ថែមទៀតផង
<< ត្រូវហើយមិត្ត...ពិតជាគួរអោយសង្វេគខ្លាំងណាស់...ស្រីលក់ខ្លួនលាក់មុខ >> ស៊ូជីន នៅពេលដែលលឺមិត្តសម្លាញ់របស់ខ្លួននិយាយដូច្នេះ នាងក៏ចាប់ផ្ដើមនិយាយបន្ទោសចាក់សាំងបន្ថែមភ្លើងពីក្រោយ ។ ចំណែកឯងស៊ូប៊ីន នឹងពេលដែលលឺពួកគេនិយាយដូច្នេះ នាងក៏បានស្ដាប់ដៃឡើងកំហឹង នឹងព្យាយាមដកដង្ហើមមួយៗសម្រួលអារម្មណ៍ ដើម្បីកុំឲ្យមានព័ត៌មានទះតបគ្នាលេចឡើងម្តងទៀត ដោយសារតែមិនចង់មានរឿងវែងឆ្ងាយ នាងក៏ជ្រើសរើស យកដើរចេញមិនស្ដាប់សម្ដីពួកគេទាំងពីរនាក់
<< អូយ...>> សម្រែកឈឺចាប់របស់ស៊ូប៊ីន ដែលត្រូវពួកគេចាប់បោចសក់នាងពីក្រោយ ។
<< ថ្ងៃនេះនាងមកតែម្នាក់ឯងទេ...យើងនឹងវ៉ៃនាងឲ្យទក់សាច់ម្ដង >> ហារាដែលចាប់បោចសក់ស៊ូប៊ីន ក៏និយាយទឹកមុខបែបអ្នកមានប្រៀបជាង ព្រោះដែលគិតថានាងមកទីនេះតែម្នាក់ឯងគ្មានមិត្តភក្កិមកជាមួយ
<< កុំគិតថាយើង...ឱ្យនាងវ៉ៃស្រួលៗនោះ >> ស៊ូប៊ីន ដែលជាអតីតបងធំប្រចាំសាលា ក៏បានឆ្លើយតបទៅកាន់ស្រីចង្រៃនៅចំពោះមុខនាងភ្លាម ហើយនាងក៏បានយៀរដៃ ទៅអុកគេមួយកែងចំកណ្ដាលពោះ នៅពេលដែលគេឈរបោចសក់នាងពីក្រោយ

YOU ARE READING
គំនុំស្នេហ៍សងសឹក
Ngẫu nhiên> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...