រឿងគំនុំស្នេហ៍សងសឹក
ភាគទី៦
ង៉ឺត....
ដុងវ៉ុកជាន់ហ្វ្រាំងឡានទាំងកំហោកនៅក្នុងភូមិគ្រឹះរបស់គេ ហើយដើរចុះពីឡានដោយគ្មានអារម្មណ៍ក្នុងខ្លួនទាល់តែសោះ
<< ដុងវ៉ុក...មកផ្ទះលឿនម៉្លេះថ្ងៃនេះកូន...>> លោកស្រីកាង ដែលត្រូវជាម្ដាយរបស់ដុងវ៉ុក សួទៅកាន់កូនប្រុសដោយការភ្ញាក់ផ្អើល ដែរថ្ងៃនេះគេត្រឡប់មកពីសាលារៀនលឿនជាងសព្វមួយដង ហើយមិនឈៀងទៅនេះទៅនោះជាមួយមិត្តភក្កិ
<< គឺ...ថ្ងៃនេះកូនចង់ធ្វើ...ជាកូនល្អនឹងណាម៉ាក់>> ដុងវ៉ុកនិយាយដោយសម្លេង មញិកមញក់ហើយដើរទៅឪបម្ដាយគេដោយការយកចិត្ត
<< ចុះ...កូនឃ្លាន...ហើយឬ...>>
<< កូន...មិនទាន់ឃ្លានទេម៉ាក់...>>
<< ចុះអញ្ចឹង...កូនត្រូវការផឹកអ្វីទេចាំម៉ាក់ឱ្យគេធ្វើឱ្យ>>
<< អត់ទេម៉ាក់...កូនសុំទៅសម្រាកសិនហើយណា...ជុប...>> ដុងវ៉ុកនិយាយទៅម្ដាយ ហើយក៏ថើបគាត់
<< ចាស៎...អញ្ចឹង...កូនទៅសម្រាក់សិនទៅ...>>
<< បាទ...កូនទៅសិនហើយ...ជុប...>>
<< យ៉ាប់មែន...កូននេះ...ធំហើយនៅធ្វើចរិតដូចកូនក្មេងទៀត....>> លោកស្រីកាង គ្រវីក្បាលដោយការហួសចិត្តនឹងចរិតកូនប្រុស ដែលធំប៉ុណ្ណាណីហើយ នៅធ្វើចរិតដូចកូនក្មេងទៀត@ បន្ទប់
ដុងវ៉ុកគ្រាន់តែមកដល់បន្ទប់របស់គេភ្លាម គេក៏ប្រែទឹកមុខពីររួសរាយ ទៅជាស្មើរគ្មានអារម្មណ៍ ខុសប្លែកម៉ាក់គេអម្បាញ់មិញដាច់តែម្ដង ។ ពេលនោះដែរគេក៏បានដាក់ខ្លួនដេកលើគ្រែ ហើយទៀងទូរសព្ទរបស់គេយកមកមើល ហើយក៏បើកមើលរូបថតរបស់ជីអ៊ុន ដែលគេថតនៅថ្ងៃដែលគេធ្វើបាបនាង ហើយគេក៏កាត់រូបថតនោះ សួរយកត្រឹមតែមុខរបស់នាង ពេលកាត់រួចរាល់ហើយ គេក៏សម្លឹងមើលរូបថតនោះដោយអារម្មណ៍ច្របូកច្របល់ជាច្រើន
<< សុំទោស...>> ដុងវ៉ុក និយាយសុំទោសទៅកាន់រូបថតរបស់ជីអ៊ុន ដោយសំឡេងដឹងខុស ហើយនឹកឃើញដល់ពាក្យសម្ដីដែលនិយាយ ដ៏សែនឈឺចាប់នឹងទឹកមុខដ៏ឈឺចាប់របស់នាង សម្លឹងមុខគេធ្វើឱ្យគេមានអារម្មណ៍ថាស្ដាយក្រោយយ៉ាងខ្លាំង នៅគ្រប់យ៉ាងដែលទេបានធ្វើ ។ បន្ទាប់ពីដេកគិតមួយសន្ទុះហើយ គេក៏សម្រេចចិត្តថាថ្ងៃស្អែកគេហ្នឹងទៅជួបនាងនៅថ្នាក់របស់នាង ដើម្បីទៅសុំការអភ័យទោសគេនាង ឱ្យលើកលែងទោសគេ

YOU ARE READING
គំនុំស្នេហ៍សងសឹក
Diversos> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...