គំនុំស្នេហ៍សងសឹក៧

322 13 0
                                    

អេតមីនចង់ប្រាប់រឿងនឹងតួរបីគូរ 😊          
               រឿង គំនុំស្នេហ៍សងសឹក
ភាគទី៧

ថ្ងៃបន្ទាប់
<< ជីអ៊ុន....ចាំយើងផង...>> អ៊ុនហា ដែលគ្រាន់តែអ្នកបើកឡានបើកទ្វារឲ្យចុះភ្លាម នាងក្រឡេកឃើញជីអ៊ុន ដែលដើរទៅថ្នាក់ពីចម្ងាយ ហើយនាងក៏ស្រែកហៅហើយរត់តាមយ៉ាងលឿន
<< ហ៉ើយ...ហត់ណាស់...>> អ៊ុនហាគ្រាន់តែរត់មកដល់មិត្តភ័ក្រនាងភ្លាម នាងក៏រអ៊ូថាហត់ភ្លាម
<< ថ្ងៃនេះឯងមិនបានបើកឡានមកដោយខ្លួនឯងទេឬ>> ជីអ៊ុន សួរដែលការចង់ដឹងព្រោះ តាំងពីនាងស្គាល់នាងច្រម៉ក់នេះមក នាងតែងតែមករៀនដោយខ្លួនឯង មិនចូលចិត្តអោយមនុស្សរបស់ប៉ានាងចូលមកឡើយ
<< គឺថ្ងៃនេះខ្ចិលហ្នឹងណា...តោះកុំនិយាយច្រើនដល់ម៉ោងចូលរៀនឥឡូវហើយ >> បន្ទាប់មកពួកគេក៏ដើរបណ្ដើរគ្នាទៅថ្នាក់រៀនទាំងពីរនាក់

@ ក្នុងថ្នាក់រៀន
<< ជីអ៊ុន...ហា៎...ថ្ងៃនេះឯងត្រូវទៅណាដែរទេ...>> អ៊ុនហា គ្រាន់តែមកដល់ក្នុងថ្នាក់ភ្លាម នាងក៏សួរទៅកាន់ជីអ៊ុន
<< ទៅតើ...ថ្ងៃនេះយើងត្រូវទៅទិញក្រណាត់បន្ថែម...យ៉ាងម៉េចឯងមានការអីឬ...>> ជីអ៊ុន ក៏ឆ្លើយតបទៅកាន់អ៊ុនហាវិញ ហើយថ្ងៃនេះនាងត្រូវទៅទិញក្រណាត់បន្ថែម
<< យើងសុំទៅដែរ>>
<< ឯងចង់ទៅជាមួយយើងពិតមែនឬ...>> ជីអ៊ុន ក៏សួរបញ្ជាក់ម្ដងទៀតក្រែងលោនាងដូចចិត្ត
<< យើងចង់ទៅជាមួយឯង...ហើយថ្ងៃនេះយើងសុំការអនុញ្ញាតពីប៉ារបស់យើងរួចហើយហើយ...ថាយើងហ្នឹងទៅលេងផ្ទះឯង...>>
<< អឺម...អញ្ចឹងចាំចេញពីសាលាចាំទៅ...>> អំឡុងពេលដែលអង្គុយនិយាយគ្នាជាមួយហ្នឹង អ៊ុនហាក៏មានមិត្តរួមថ្នាក់ស្រីម្នាក់មកអង្គុយជិតពួកនាង
<< ជីអ៊ុន...ហា៎...រ៉ូបដែលយើងកម្មង់ឯងស្មើណាបាន...យើងនេះជ្រួលជ្រើមចង់ស្លៀកវាខ្លាំងណាស់...>> ស៊ូប៊ីន ដែលជាស្រីស្អាតម្នាក់នៅក្នុងសាលានេះ ហើយក៏ជាអតិថិជនរបស់ជីអ៊ុន ម្នាក់ដែរព្រោះនៅពេលដែលនាងឃើញសៀវភៅគូរម៉ូតសំលៀកបំពាក់របស់ជីអ៊ុន ភ្លាមនាងក៏កម្មង់រូបឲ្យជីអ៊ុន កាត់ឱ្យនាងភ្លាមដោយមិនស្ទាក់ស្ទើរព្រោះរកដែលនាងទិញកាលពី ជីអ៊ុន ផ្លាស់មកនៅទីនេះដំបូងសុទ្ធតែពេញចិត្តនាងទាំងអស់
<< រង់ចាំបន្តិចសិនណា...ខ្ញុំកាត់មិនទាន់ទេ...>>ជីអ៊ុន ក៏តបទៅមិត្តភ័ក្កិដែលត្រូវជាអតិថិជនរបស់នាងដោយស្នាមញញឹម
<< នែ...ឯងមិនគិតរកកន្លែងបើកហាងសម្លៀកបំពាក់ទេឬ...ដើម្បីឯងអោយកាត់ហើយ...ផុសក្នុងបណ្ដាញសង្គមអ៊ីនធឺណិតផងនិងដាក់តាំងក្នុងហាងរបស់ឯងលក់ផងនោះអី...ណាមួយយើងឃើញឯងក៏លក់ដាច់ខ្លាំងណាស់ដែរ...ហើយមិនគិតរកកូនជាងជួយផងទេឬ...>> ស៊ូប៊ីន និយាយផ្ដល់យោបល់ទៅកាន់ជីអ៊ុន
<< មែនហើយ...យើងក៏គិតដូចជាស៊ូប៊ីនដែរ >> អ៊ុនហា គ្រាន់តែឮថាមានអ្នកគិតដូចនាងភ្លាម នាងក៏បញ្ចេញយោបល់ម្នាក់ទៀតភ្លាម
<< គឺយើងគ្មានទំនុកចិត្តហ្នឹងណាស់...>> ជីអ៊ុន និយាយដោយការស្ទាក់ស្ទើរ មិនមែនថានាងមិនគិតរឿងបើកហាងនឹងរកអ្នកជួយកាត់សម្លៀកបំពាក់នោះទេ ដោយសារតែនាងគិតថាវាពិបាកក្នុងការរកហាងតូចល្មមសម្រាប់នាង និងជួលគេឲ្យជួយនាង
<< គ្មានទំនុកចិត្តអីអែង...រាល់ថ្ងៃនេះសំលៀកបំពាក់កាត់អោយគេមិនទាន់...ផងនោះ...>> អ៊ុនហា ក៏តបទៅកាន់ជីអ៊ុន វិញដោយជ្រួញចិញ្ចើមចូលគ្នា
<< មែនហ្នឹង...នេះខ្ញុំវិសភ្លេចប្រាប់ឯងរឿងមួយទៅហើយ...បើឯងពិបាករកកន្លែងជួលនោះឯងកុំភ័យអីជួយឯងបាន...ធានាថាតម្លៃមិនថ្លៃហួសពីសមត្ថភាពរបស់អែងទេ...>> ស៊ូប៊ិន ក៏ចាប់ផ្ដើមជួយទំនុកបម្រុងទៅកាន់ជីអ៊ុន ព្រោះនាងក៏ដឹងរឿងដែលពាក់ព័ន្ធនឹងមិត្តដល់កំសត់របស់នាងនេះពីមុនដែរ ហើយគ្រាន់តែរឿងហាងប៉ុណ្ណឹង នាងអាចសុំឱ្យប៉ានាងចាត់ការបាន ព្រោះនាងក៏ជាកូនអ្នកមានមុខមានមាត់នៅក្នុងសង្គមដូចអ៊ុនហាដែរ
<< នែ...ស៊ូប៊ីន...>>អ៊ុនហាដែលស្រាប់តែនឹកឃើញរឿងអ្វីម្យ៉ាងនៅក្នុងខួរក្បាល ក៏ងាកទៅហៅស៊ូប៊ីនភ្លាម
<< យ៉ាងម៉េចអែង...ហៅយើងហើយសម្លឹងមើលមុខយើងដោយទឹកមុខបែបនេះធ្វើអី...កុំមានគំនិតអាក្រក់លើយើងឲ្យសោះយើងមិនលេងចូលទេ>> ស៊ូប៊ីន និយាយដោយការព្រឺរសម្បុរ ព្រោះមិត្តរបស់ខ្ញុំម្នាក់នេះ តែងតែនឹកឃើញរឿងប្លែកៗ មិនគួរឲ្យទុកចិត្តនោះទេ
<< យើងថា...មុខរបស់ឯងក៏ស្អាត...រាងក៏ស្អាត...និយាយរួមទៅឯងស្អាតមួយចប់...យើងគិតថាចង់ឲ្យឯង...ស្លៀកសំលៀកបំពាក់ដែល...ជីអ៊ុនច្នៃម៉ូតនោះ...ហើយថតផុសក្នុងបណ្ដាញសង្គម...ដើម្បីផ្សព្វផ្សាយអំពីហាងរបស់នាង...ដែលទើបនឹងបើក...ឱ្យកាន់តែល្បីនិងមានអតិថិជនច្រើនព្រោះឯងល្បីនៅក្នុងបណ្ដាញសង្គមអ៊ីនធឺណិតណាស់...>> អ៊ុនហា ក៏ចាប់ផ្ដើមនឹកឃើញភ្លាម ព្រោះស៊ូប៊ីន នាងល្បីក្នុងសង្គមអ៊ីនធឺណិត បើឱ្យនាងឈឺផ្សព្វផ្សាយអំពី ហាងរបស់ជីអ៊ុន ប្រាកដជាឃើញសមត្ថផលលឿន
<< អ៊ុនហា...យើងមានអារម្មណ៍ថាថ្ងៃនេះឯងឆ្លាតខុសពីធម្មតា...>>
<< នេះឯងចង់ថា...រាល់ថ្ងៃហ្នឹងយើងល្ងង់ឬ>> អ៊ុនហា ដែលឮស៊ូប៊ីនថាឲ្យខ្លួនឯងអញ្ចឹងហើយ ក៏ចាប់ផ្ដើមចង់ច្រឡោត
<< យើងគិតថា...គម្រោងរបស់ពួកឯង...វាលើសពីសមត្ថភាពយើងហើយ...>> ជីអ៊ុននាងនិយាយចេញទៅដោយការខ្វល់ចិត្ត
<< មិនលើសទេប៉ុណ្ណឹងនោះ...ពួកយើងទាំងពីរនាក់ជឿជាក់លើសមត្ថភាពរបស់ឯង...រឿងហាងកុំភ័យទុកយើងជាអ្នកចាប់ការ...ចង់ដែរអារឿងម៉ូឌែលសម្លៀកបំពាក់របស់ឯង...ទុកឲ្យយើងនិងអ៊ុនហា...ចំណែកឯទីតាំងថតនិងជាងថតរូបទុកឱ្យយើងឱ្យបងប្រុសយើងជាអ្នកចំការ...យើងជឿថាគាត់មិនហ៊ានប្រកែកជាមួយយើងទេ...មែនទេអ៊ុនហា...>> ស៊ូប៊ីន ដែលឃើញឱកាសល្អធ្វើមេអណ្ដើក ឱ្យអ៊ុនហានិងបងប្រុសខ្លួនហើយ ក៏ចាប់ផ្ដើមស្រវាយកភ្លាម
<< ឯងហៅសិស្សច្បងទៅធ្វើអី...>> អ៊ុនហា ដែលគ្រាន់តែលឺថាស៊ូប៊ីន ហៅសិស្សច្បងសំណព្វចិត្តនាងទៅភ្លាមនាងស្ទើរតែគាំងបេះដូងទៅហើយ
រ៉ីង...
<< ជារឿងរបស់យើង...បានហើយដល់ម៉ោងចូលរៀនហើយឈប់និយាយ...សម្រេចថាគ្រប់យ៉ាងតាមផែនការរបស់យើងនិងអ៊ុនហា...ចំណែកឯងត្រៀមតែឈ្មោះដាក់ហាងរបស់ឯងទៅបានហើយ>> ស៊ូប៊ីនដែលគ្រាន់តែលើកណ្ដឹងដល់ម៉ោងចូលរៀនភ្លាម ក៏ឆាប់បិទរឿងនិយាយគ្នាពេលនេះភ្លាម បើមិនអញ្ចឹងទេដឹងតែបែកអូហូរស្ទឹងហើយ

គំនុំស្នេហ៍សងសឹក Where stories live. Discover now