រឿង គំនុំស្នេហ៍សងសឹក
ភាគទី ២៤អ៊ុនហាពេលនេះ អង្គុយធ្វើមុខក្រញូវមុខកញ្ចក់ ពេលដែរត្រូវជីហ៊ូរ ចាប់នាងងូតទឹកនិងតែងខ្លួនអោយ ដែរធ្វើដូចនាងជាកូនក្រមុំជ័រអញ្ចឹង ហើយពេលនេះគេកំពុងតែរកសម្លៀកបំពាក់អោយនាងស្លៀក
<< ពេលណា...លោកអោយខ្ញុំទៅផ្ទះវិញ >> នៅពេលដែរឃើញគេ ដើរយកសម្លៀកបំពាក់មកអោយនាងស្លៀក ហើយនាងក៏ចាប់ផ្ដើមទាគេត្រឡប់ទៅផ្ទះវិញភ្លាម ។ ដោយគិតថាពេលនេះប៉ាម៉ាក់របស់នាងមិនដឹងជាបារម្ភពីនាងប៉ុណ្ណានោះទេ
<< ហេតុអ្វីក៏ចង់ទៅផ្ទះ...ចង់ជួបអាសង្សារហេងសយនោះឬ >> នៅពេលដែរឬនាងទារទៅផ្ទះ គេក៏និយាយទាំងមិនពេញចិត្តទៅកាន់នាង ហើយគិតថាប្រហែលជានាង ចង់ទៅជួបអាសង្សារមុខងាប់នោះហើយមើលទៅនោះ ដោយគ្រាន់តែគិតប៉ុណ្ណឹង ក្រពេញប្រចណ្ឌរបស់គេក៏ដំណើរការភ្លាម ។ ហើយពេលនោះដែរ គេក៏ដើរទៅជិតនាង និងទាញរាងកាយរបស់នាងយកមកឱបយ៉ាងជាប់ ដែរពេលនេះធ្វើអោយដើមទ្រូងទាំងគូររបស់អ៊ុនហាសឹងតែសំប៉ែតទៅហើយ
<< ឆ្កួត...មិនមែនបែបនឹងទេ...គឺខ្ញុំខ្លាចប៉ាម៉ាក់របស់ខ្ញុំបារម្ភពីខ្ញុំ >> នៅពេលដែលឮគេនិយាយដូច្នេះ នាងក៏បកស្រាយ ជៀសវៀងគេយល់ច្រឡំ ទាំងដែលការពិតទៅ នាងមិនចាំបាច់បកស្រាយអ្វីនោះទេ តែមិនដឹងយ៉ាងម៉េចចិត្តរបស់នាងបញ្ជាថានាងត្រូវតែបកស្រាយប្រាប់គេឱ្យបានច្បាស់លាស់
<< អញ្ចឹងទេឬ...នេះយកទូរសព្ទខ្ញុំខលទៅពួកគាត់សិនទៅ...ហើយរឿងត្រឡប់ទៅវិញចាំខ្ញុំគិតមើលសិន...ហើយប្រញាប់ផ្លាស់សម្លៀកបំពាក់ទៅខ្ញុំនៅចាំញ៉ាំអាហារនៅខាងក្រោម....ខ្សឺត >> នៅពេលដែលនាងបកស្រាយប្រាប់គេដូច្នេះ គេក៏ញញឹមនិងទាញទូរសព្ទពីលើតុហុចឱ្យនាង ដើម្បីឲ្យនាងខលទៅប៉ាម៉ាក់របស់នាង និងឆ្លៀតថើបនាងទៀតផងចាត់ទុកជារង្វាន់
<< លោកនេះ...ពិនឆ្លៀតឱកាសមែន >> ពេលដែលគេឆ្លៀតថើបថ្ពាល់របស់នាង នាងក៏លើកដៃមកស្ទាបកន្លែងនោះ និងនិយាយទៅកាន់គេដោយមុខក្រហម
<< ចាត់ទុកជារង្វាន់ដែលខ្ញុំឲ្យទូរស័ព្ទទៅនាងខ្ចីនោះអី...ខ្សឺត...ខ្សឺត...>> និយាយចប់គេក៏ចាប់មុខនឹងជាប់ ហើយថើបថ្ពាល់របស់នាងឆ្វេងផងស្ដាំផង និងស្រង់ក្លិនក្រអូបនោះដោយត្រជាក់ចិត្ត
YOU ARE READING
គំនុំស្នេហ៍សងសឹក
Random> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...