គំនុំស្នេហ៍សងសឹក ២៦

252 8 0
                                    

រឿង គំនុំស្នេហ៍សងសឹក
ភាគទី ២៦

#ថ្ងៃបន្ទាប់

បន្ទាប់ពីសម្រុះសម្រួលគ្នាហើយ អ៊ុនហាក៏បានត្រឡប់មកវិញតាមសេចក្ដីប្រាថ្នា តែនាងត្រូវស្នាក់នៅអាផាតមិនរបស់ជីហ៊ូ ដើម្បីជាការដោះដូរ ។ ហើយពេលនេះផងដែរ នាងបានមករកស៊ូប៊ីន ដល់អាផាតមិនរបស់នាង

រ៉ីង...រ៉ីង....

<< លោកជានាក់ណា...>> នៅពេលដែរឃើញនាក់បើកទ្វាជាមនុស្សប្រុស នាងក៏សួរដោយការចង់ថាគេ ពាក់ព័ន្ធអីជាមួយនឹងមិត្តរបស់នាង
<< អ៊ុនហា...នឹកណាស់ >> ស៊ូប៊ីន ដែលឮសំឡេងមិត្តរបស់នាងនិយាយ នាងក៏មកទទួលគេដោយការសប្បាយចិត្ត ព្រោះនាងបានឃើញមុខរបស់គេយូរមកហើយ
<< យើងក៏នឹកឯងដែរ >>
<< តោះចូលមកក្នុងសិនមក >> ពេលនោះផងដែរស៊ូប៊ីន ក៏បានអូសដៃមិត្តរបស់នាងចូលទៅក្នុង ដោយមានអេឡិចពីរនាក់ចាំបិទទ្វារបន្ទប់ឱ្យ
<< ឯងមកដល់...ជីអ៊ុនក៏បាត់ទាក់ទងមិនបានសោះ...យើងពិតជាព្រួយបារម្ភពីនាងខ្លាំងណាស់ >> នាងនិយាយដោយមុខស្រពោនទៅកាន់មិត្ត ព្រោះពួកគេទាំងពីរនាក់ពេលនេះ ដូចជាលេងបិទពួនអញ្ចឹង ម្នាក់បាត់ម្នាក់ក៏មក
<< អេរ៎...នាងបាត់ទៅណា >> ពេលដែលឮស៊ូប៊ីន និយាយដូច្នេះនាងភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថាមិត្តរបស់នាងម្នាក់ទៀតបានបាត់ខ្លួន
<< យើងក៏មិនដឹង...ចាំចម្រះបញ្ជីជាមួយពួកបិសាចហើយចាំរកគ្នា >>
<< តោះឥឡូវនេះតែម្ដងទៅ >>
<< ខ្ញុំទៅដែរ >> នៅពេលដែលឮថាពួកនាងបម្រុងនឹងទៅបង្ករឿងឯណាទៀត គេក៏បានស្នើខ្លួនសុំទៅជាមួយព្រោះមិនទុកចិត្តខ្លាចមានរឿងអ្វីមិនល្អកើតឡើងចំពោះសំណព្វចិត្តរបស់គេ
<< មិនបាច់ >> ពួកនាងទាំងពីរនាក់និយាយដោយស្រុះគ្នា ទៅកាន់អេឡិចជាការដាច់ខាតថានាងមិនឱ្យគេទៅនោះឡើយព្រោះនាំតែទើសដៃទើសជើងធ្វើអ្វីមិនកើត
<< តែ...>>
<< បើចង់ស្នាល់នៅទីនេះបន្តស្ងាត់មាត់ស្តាប់តាមខ្ញុំ...តោះអ៊ុនហា >> និយាយគំរាមគេហើយ នាងក៏បានអូនដៃមិត្តរបស់នាងដើរចេញទៅដល់មិនខ្វល់ពីទឹកមុខមិនសុខចិត្តរបស់អេឡិចនោះឡើយ

<< បើបានជីអ៊ុនទៅជាមួយមិនដឹងជាល្អប៉ុនណាទេ>>ស៊ូប៊ីន ដើរបណ្ដើរនិយាយបណ្ដើរ នឹកស្ដាយដែលមិត្តម្នាក់ទៀតមិនបានចេញទៅធ្វើបេសកកម្មពិសេសជាមួយនាង បើបានទៅជុំគ្នាប្រាកដជាសប្បាយខ្លាំងណាស់ ដោយមិនដឹងទេថាកំពុងតែមានមនុស្សម្នាក់ដែលតាមពីក្រោយនាង
<< ទៅណាហ្នឹងសុំទៅដែរបានទេ >>
<< ជីអ៊ុន >> នៅពេលដែលឡើងថាអ្នកនាងកំពុងតែនឹករលឹកបានបង្ហាញមុខនៅចំពោះមុខនាង ពួកនាងទាំងពីរនាក់បានទៅឱបគេដោយការសប្បាយចិត្តជាខ្លាំងប្រៀបដូចជាកូនក្មេង
<< ពួកឯងមិនទាន់ឆ្លើយនឹងខ្ញុំទេថាពួកឯងទៅណា>>
<< គឺពួកយើងទៅវ៉ៃពួកនាងមាត់ឆ្កែនោះ...ដើម្បីសងសឹកឱ្យស៊ូប៊ីន >> អ៊ុនហា ក៏បានងាកខ្លួនចេញបន្តិចហើយបានឆ្លើយតបទៅកាន់មិត្ត ពីគោលដៅរបស់នាង
<< ល្អយើងទៅជាមួយពួកឯងដែរ >> ចាំសំដីហើយពួកគេក៏បានដើរចេញទៅទាំងបីនាក់ដើម្បីទៅរកបក្សពួករបស់ហារ៉ា ដើម្បីសងសឹកឱ្យស៊ូប៊ីន ពីបទដែលនាងធ្វើបាបមិត្តរបស់នាង ហ្នឹងហ៊ានបំភ្លើសព័ត៌មានបំផ្លាញកេរ្តិ៍ឈ្មោះមិត្តរបស់នាង ។ 

គំនុំស្នេហ៍សងសឹក Where stories live. Discover now