រឿង គំនុំស្នេហ៍សងសឹក
ភាគបញ្ចប់#អាផាតមិន
<< តារាបង្ហាញម៉ូតប្រែក្លាយជាអ្នកលេងហ៊ឺ...ហា...ហា...ហា...>> អ៊ុនហា នៅពេលដែលអានសារព័ត៌មាន នៅលើបណ្ដាញសង្គមអ៊ីនធឺណែតហើយ នាងក៏សើចយ៉ាងអស់សំឡេង ពេញអាផាតមិនតែម្ដង ដោយមិនខ្លាចចិត្តអ្នកដែលអង្គុយធ្វើការក្នុងបន្ទប់សូម្បីតែបន្តិច
<< យ៉ាងម៉េចហ្នឹង...មើលអីម៉េចកំសើចសម្បើមម៉្លេះ>> នៅពេលដែលទ្រាំនឹងសំឡេង សើចដែលធ្វើឲ្យដាច់សមាធិធ្វើការគេមិនបាន គេក៏បានដើរហើយក៏ឡើងទៅលើគ្រែ ដាក់ខ្លួនដេកក្បែរនាង
<< លោកមើលនេះ...ពួកនាងទាំងពីរនាក់នេះគួរឱ្យអស់សំណើចណាស់...សមហើយនៅមិននៅមករករឿងស៊ូប៊ីន...នេះគឺនៅស្ទើរណាស់ >> មិនត្រឹមតែនិយាយប៉ុណ្ណោះទេ ថែមទាំងលើកទូរសព្ទ បង្ហាញរូបហារ៉ានិងស៊ូជីន ឱ្យគេមើលថែមទៀតផង
<< ប៉ិនខាងបង្ករឿងណាស់ >> គេនិយាយសរសើរនាងដោយចេញពីចិត្ត ព្រោះបើរឿងបង្កររឿង នាងគឺលេខមួយហើយ សូម្បីតែពេលកាលនាងនៅរៀន 1 ខែយ៉ាងហោចណាស់ក៏ត្រូវនាយកសាលាកោះហៅបីដងដែរ
<< មិនមែនមកពីខ្ញុំទេ...គឺមកពីនាងពីរនាក់ខ្លួនឯង>> នៅពេលដែលឮគេនិយាយដូច្នេះ នាងក៏តវ៉ានឹងធ្វើមុខមិនសុខចិត្តនឹងគេជាខ្លាំង នៅពេលដែលគិតថាគេកាន់ជើងនាងពីរនាក់នោះ នាងរើចេញពីរង្វង់ដៃគេភ្លាម
<< ទៅណា >> ពេលដែលឃើញនាងធ្វើដូច្នេះ គេក៏ចាប់ទាញនាងយកមកឱ្យភ្លាម និងឆ្ងល់ក្នុងចិត្តថានេះគេធ្វើអីឲ្យយើងខ្នើសចិត្តទៀតហើយ
<< មិនបាច់មកឱបខ្ញុំទេ...ទៅឱបនាងពីរនាក់នោះទៅ >>
<< ស្លាប់ហើយ...នេះប្រចណ្ឌឬ >>
<< អត់...មិនបានប្រច័ណ្ឌទេ...>> នៅពេលដែលគេនិយាយត្រូវចំណុច នាងក៏ប្រកែកយ៉ាងញាប់មាត់ ព្រោះនាងមិនបានឱ្យគេដឹងឡើយថានាងពិតជាប្រច័ណ្ឌគេមែន បើឱ្យគេដឹងគឺអាម៉ាស់មុខខ្លាំងណាស់
<< អ៊ុនហា...យើងរៀបការទៅ...ខ្ញុំចង់មានកូនជាមួយនាង...ចង់សាងសុភមង្គលគ្រួសារជាមួយនាងខ្យល់ស្លាប់ទៅហើយ >>
<< លោក...លោក...ថាមិច >> ពេលដែលឮពាក្យការចេញពីមាត់របស់គេ ធ្វើឲ្យបេះដូងរបស់នាងស្ទើរលោតចេញក្រៅដោយការរំភើបចិត្តជាខ្លាំង
<< គឺរៀបការ...យ៉ាងម៉េចដែរព្រមទេ >>
<< ចុះបើខ្ញុំមិនព្រមលោកធ្វើអីខ្ញុំ >> ពេលដែលគេមានះចង់រៀបការ នាងក៏សួរដោយការចង់ដឹងថា ចុះបើនាងមិនព្រមគេមិនធ្វើយ៉ាងម៉េចចំពោះនាង
<< បើមិនព្រម...រំលោភយកកូន...ហើយចាំសុំរៀបការម្ដងទៀត >>
ឌឹប...ឌឹប
<< មនុស្សឆ្កួត...>> ពេលដែរឮពាក្យរំលោភ ចេញពីមាត់គេ ធ្វើឲ្យខ្លួនរបស់នាងឡើងកំដៅខុសធម្មតា ហៅខួរក្បាលក៏នឹកឃើញពេលដែលនាងនិងគេមានអីៗ ជាមួយគ្នាពិតជារោលរាលខ្លាំងណាស់
<< ម៉េចដែរព្រមទេ >>
<< អឺម >> ពេលដែឆ្លើយហើយនាងក៏ជ្រប់មុខនឹងដើមទ្រូងរបស់គេដោយ មិនហ៊ានមើលមុខនាងឡើយ។ ហើយពេលនេះនាងពិតជាចង់អរគុណសុងឆុល ខ្លាំងមែនទែនដែលបន្លំធ្វើសង្សារលេងៗរបស់នាង ដើម្បីចង់ដឹងថាគេមានអារម្មណ៍និងនាងឬអត់ តែពេលនេះក៏បានសម្រេចហើយ ព្រោះគេពិតជាស្រឡាញ់នាងមែន ហើយពេលនេះបេសកកម្មរបស់នាងបានបញ្ចប់ហើយ ។
YOU ARE READING
គំនុំស្នេហ៍សងសឹក
Diversos> នេះជាសំឡេង សិស្សមួយក្រុមដែលនាំគ្នារងធ្វើបាប ជីអ៊ុន ដែលជាសិស្សស្រីមានសម្រស់តោះអូនជាងគេប្រចាំសាលា អញ្ចឹងហើយទើបគ្រប់គ្នាតែងតែនាំគ្នាធ្វើបាបនាងមិនលោសមួយថ្ងៃ ហើយតែងតែនិយាយមើលងាយដល់ប៉ាម៉ាក់របស់នាង ដែលត្រឹមតែជាអ្នកលក់អាហារតាមចិញ្ចើមថ្នល់ _ _ _ _ > > គ...