គំនុំស្នេហ៍សងសឹក ២១

287 9 0
                                    

រឿង គំនុំស្នេហ៍សងសឹក
ភាគទី ២១

ជីហ៊ូ ដែរឮអ៊ុនហានិងដូច្នេះគេក៏បានទុកការងាររបស់គេចោល ហើយដើរទៅជិតនាង ។ ចំណែកឯមនុស្សចំណិតរបស់គេ នៅពេលដែលឃើញស្ថានភាពតឹងតែង គេក៏បានចាកចេញពីបន្ទប់នោះ ដល់ទុកឲ្យចៅហ្វាយរបស់គេនៅដោះស្រាយបញ្ហាផ្ទាល់ខ្លួន ។
<< អ៊ុនហា...ស្ដាប់ខ្ញុំសិន...>> គេបានចូលទៅជិត ហើយចាប់ដៃរបស់នាង ដើម្បីឲ្យរំងាប់អារម្មណ៍ហើយស្តាប់គេនិយាយសិន

ផាច់....

<< ហ៊ឹក...ខ្ញុំមិនស្ដាប់មនុស្សកុហកបោកប្រាស់ដូចជាលោកនិយាយនោះទេ...ខ្ញុំនិងចាកចេញពីទីនេះ >> អ៊ុនហា ដែលទប់អារម្មណ៍លេងជាប់ ក៏បានទះគេមើលកំផ្លៀង ហើយក៏បានបែកខ្លួនដើម្បីចាកចេញពីកន្លែងនេះ
<< អត់...ខ្ញុំមិនឲ្យនាងទៅណានោះទេ...នាងត្រូវតែនៅទីនេះជាមួយខ្ញុំ...>> នៅពេលដែលអ៊ុនហា បែរខ្លួនបម្រុងនឹងដើរចេញទៅ គេក៏បានស្ទុះទៅឱបនាងពីក្រោយយ៉ាងជាប់ ដើម្បីកុំឲ្យនាងចាកចេញពីគេបាន
<< លេងខ្ញុំ...ខ្ញុំមិននៅជាមួយមនុស្សបោកប្រាស់ដូចជាលោកទេ >> នៅពេលដែលត្រូវគេឪបជាប់ហើយ នាងក៏បានត្រូវបម្រះយ៉ាងខ្លាំង ដើម្បីរួចពីការឱបរបស់គេហើយចាកចេញពីទីកន្លែងបោកប្រាស់នេះ
<< អត់មានសិទ្ធទៅណាទាំងអស់...ដោយគ្មានការអនុញ្ញាតពីខ្ញុំ >>
<< លោកមិនមែនជាស្វាមីរបស់ខ្ញុំ...អញ្ចឹងហើយលោកគ្មានសិទ្ធិមកបញ្ជាខ្ញុំទេ >>
<< មិនមែនស្វាមីអញ្ចឹងឬ...បានខ្ញុំនឹងធ្វើឲ្យខ្លួនឯងកើតជាប្ដីរបស់នាងឥឡូវនេះនេះ >> នៅពេលដែលលឺពាក្យថាគ្មានសិទ្ធិ លើខ្លួនរបស់នាងភ្លាម គេក៏ចាប់ផ្ដើមប្រព្រឹត្តទង្វើមួយដើម្បីអោយគេប្រាកដថាគេនឹងមានសិទ្ធិលើខ្លួននាង ។ ហើយពេលនោះផងដែរ គេក៏បានចាប់បីនាង ដើសំដៅទៅបន្ទប់ដេករបស់ពួកគេ
<< លោកចង់ធ្វើអ្វីហ្នឹង...ឆាប់លេងខ្ញុំភ្លាមទៅ...បើមិនអញ្ចឹងទេខ្ញុំនឹងស្រែកអោយគេជួយ >> អ៊ុនហា ដែលឃើញគេចាប់បីនាងសំដៅទៅបន្ទប់ដេកនាងក៏ចាប់ផ្ដើមភ័យស្លន់ស្លោរ ហើយបានគក់គេផងខ្ញៅគេផង ដើម្បីឲ្យគេដោះលែងនាង តែមិនថានាងវ៉ៃគេប៉ុណ្ណាក៏គេមិនកម្រើកនោះដែលគេគិតតែបីមានដើរទៅ ដោយទឹកមុខមាំជាទីបំផុត

គំនុំស្នេហ៍សងសឹក Where stories live. Discover now