គំនុំស្នេហ៍សងសឹក ៤

277 12 0
                                    

                   រឿង គំនុំស្នេហ៍សង់សឹក
ភាគទី៤

@ ថ្ងៃបន្ទាប់

<< ចាក់អេរ៎....>> ដុងវ៉ុក ដែលដើរមកឃើញជីអ៊ុន អង្គុយមើលសៀវភៅតែម្នាក់ឯង គេក៏បានដើរមកប្រញាក់នាង
<< អុយ...សិស្សច្បង...ខ្ញុំលោះព្រលឹងស្ទើរស្លាប់ទៅហើយ >> ជីអ៊ុន ដែលកំពុងតែអានសៀវភៅ ដោយស្លុងអារម្មណ៍ ក៏ស្រាប់តែភ្ញាក់ព្រឺត នៅពេលដែលមានមនុស្សប្រញាក់នាង
<< រឿងខ្ញុំឃើញនាងអង្គុយមើលសៀវភៅតែម្នាក់ឯងហ្នឹងណា...ទើបខ្ញុំមករក >> ដុកវ៉ុក និយាយហើយក៏ដើរទៅអង្គុយក្បែរនាងថែមទៀតផង
<< សិស្សច្បងមានការអីជាមួយខ្ញុំឬ>>
<< មាន...វាជារឿងសំខាន់ថែមទៀតផង >> ដុកវ៉ុក និយាយហើយភ្នែកក៏សម្លឹងមើលមុខនាងមិនព្រិច
<< រឿងអ្វី...សិស្សច្បង>> ជីអ៊ុន សួរដោយការចង់ដឹង ថាគេមានរឿងសំខាន់អ្វីជាមួយនាង ។ ចំណែកឯដុកវ៉ុក វិញពេលឃើញអាការៈភ្ញាក់ផ្អើលរបស់នាងហើយ ក៏នឹកគិតក្នុងចិត្តថាស្រីម្នាក់នេះមាយារណាស់ ចរិតគួរឲ្យស្អប់
<< ជីអ៊ុន...>> ដុកវ៉ុក  ដោយសំឡេងស្រទន់ ហ្នឹងខុសប្លែកពីរាល់ដង
<< សិស្សច្បង...ហៅខ្ញុំធ្វើអី >>
<< ខ្ញុំស្រលាញ់នាង...ជីអ៊ុន...>>
<<ស្រលាញ់ខ្ញុំឬ>> ជីអ៊ុន និយាយដោយការភ្ញាក់ផ្អើល និងលើកដៃចង្អុលមកខ្លួនដោយការសួរបញ្ជាក់ក្រែងលោនាងស្ដាប់ច្រលំ
<< ត្រូវហើយខ្ញុំស្រលាញ់នាង...ស្រលាញ់នាងតាំងពីថ្ងៃជួបនាងដំបូងមកម្ល៉េះ...យើងធ្វើសង្សារនឹងគ្នាទៅណាជីអ៊ុន >> ដុងវ៉ុក និយាយដោយព្យាយាមរកលេសគ្រប់យ៉ាង ដើម្បីឱ្យនាងធ្វើសង្សាររបស់គេតាមផែនការរបស់គេដែលបានគ្រោងទុក
<<សិស្សច្បងនេះឬ...ស្រលាញ់មនុស្សស្រីដែលមានរូបរាងអាក្រក់ដូចជាខ្ញុំ >> ជីអ៊ុន នាងនៅតែភ្ញាក់ផ្អើលមិនទាន់បាត់ តែមិនជឿទេថាគេស្រលាញ់ខ្លួន
<<បើខ្ញុំគិតរឿងសម្រស់ជាធំ...មិនមែនពេលនេះខ្ញុំតែងតែមកនៅក្បែរនាងគ្រប់ពេលអញ្ចឹងទេ...ខ្ញុំស្រលាញ់នាងស្រលាញ់ដោយចិត្តស្មោះមិនគិតពីសម្រស់នោះឡើយ...ធ្វើសង្សារនឹងខ្ញុំណាជីអ៊ុន...>>
<< គឺ....>>ជីអ៊ុន នាងស្ទាក់ស្ទើរក្នុងចិត្ត មិនដឹងថាគួរសម្រេចចិត្តបែបណា តែចិត្តរបស់នាងនេះគឺស្រឡាញ់ប្រុសម្នាក់នេះពេញបេះដូងទៅហើយ
<< ធ្វើសង្សារបងទៅ...ជីអ៊ុន>> ដុកវ៉ុក នៅតែ ព្យាយាមបញ្ចុះបញ្ចូល និងសម្ដែងគ្រប់យ៉ាងឲ្យដូចជាការពិតថាគេស្រឡាញ់នាង ដើម្បីឲ្យនាងជឿលង់នូវល្បិចកលរបស់គេ។
<< ខ្ញុំព្រម >> ពេលនេះនាងសម្រេចចិត្តហើយ ហើយក្រោយការសម្រេចចិត្តនាង ទទួលបានលទ្ធផលបែបណាក៏នាងទទួលយកដែរ
<<យេស៎...បងពិតជារំភើបចិត្តណាស់...>> ដុកវ៉ុង គេប្រឹងសម្ដែងធ្វើជាសប្បាយចិត្ត នៅពេលដែលនាងព្រមធ្វើជាសង្សាររបស់គេ ហើយគេថែមទាំងបានលោតទៅឱបនាងទៀតផង បង្កការភ្ញាក់ផ្អើលដល់សិស្សក្នុងសាលាជាខ្លាំង ហើយគ្រប់គ្នាថែមទាំងបានទាញទូរស័ព្ទថតសកម្មភាពពួកគេទៀតផង
<< បានហើយ...លេងអូនទៅ...ឃើញទេគេមើលមកពួកយើងហើយ >> ជីអ៊ុន និយាយដោយការអៀនខ្មាស់ ព្រោះពេលនេះមានមនុស្សមកមកកាន់ពួកនាងច្រើនណាស់
<< តាមតែទេទៅ...កុំទៅខ្វល់ >> ដុកវ៉ុក និយាយដោយមិនខ្វល់អ្វីសោះ ព្រោះបើមានមនុស្សដឹងកាន់តែច្រើន គឺកាន់តែល្អ
<< ជិតដល់ម៉ោងចូលរៀនហើយ...អូនទៅថ្នាក់រៀនហើយណា >> ជីអ៊ុន បានលើកនាឡិកាចាស់ ពាក់នឹងដៃយកមកមើល ហើយក៏ឃើញថាពេលនេះគៀកម៉ោងចូលរៀនហើយ
<< អញ្ចឹងចាំបងជូនទៅថ្នាក់របស់អូន...>> ពេលនោះដែរ ពួកគេទាំងពីរនាក់ ក៏បានដើរកាន់ដៃគ្នាទៅថ្នាក់រៀនដោយហើយមិនខ្វល់ ពីក្រសែភ្នែករបស់សិស្សសាលានៅទីនោះឡើយ

គំនុំស្នេហ៍សងសឹក Where stories live. Discover now