Kim TaehYung ជាបុរស ឈាមត្រជាក់ វ័យ33ឆ្នាំ មានសម្បត្តិមហាសាល តែជាកម្លាំងញើសឈាមរបស់គេ ។ គេជាមនុស្សឯករាជ្យ មិនចូលចិត្តអោយអ្នកណាត្រួតគេបានឡើយសូមបីតែម៉ាក់ប៉ារបស់គេ ។ គីមថេយ៉ុងជាកូនប្រុសច្បងក្នុងគ្រួសារ គេមានប្អូនស្រីម្នាក់ឈ្មោះ គីម ស៊ូលី ។ប៉ុន្តែគេ មិនដែរ ស្រលាញ់នឹងមើលថែប្អូនដូចជាបងប្រុសដទៃធ្វើឡើយ ព្រោះតែការគិតមិនដិតដល់ទើបធ្វើអោយគេស្អប់ប្អូនស្រី តាំងនាងមិនទាន់ដឹងក្តីមកម៉្លេះ។ ចំណែកឯ ស៊ូលី វិញគឺ នារីទាន់ភ្លន់ វ័យ17ឆ្នាំ នាងជាសិស្សថ្នាក់ទី11 នៃវិទ្យាល័យឯកជនមួយកន្លែង ទោះបីជានាងរស់នៅក្រោម ការស្អប់ខ្ពើម របស់បងប្រុសក៏ដោយ ក៏នាងនៅតែស្រលាញ់នឹងគោរពបងប្រុសរបស់នាងដដែរ។ អ្នកទាំងអស់គ្នាឆ្ងល់មែនទេហេតុអី ថេយ៉ុងអាយុបងស៊ូលីច្រើនបែបនេះ ? តោះត្រឡប់ទៅអតីតកាលអ្នកទាំងអស់គ្នានឹងដឹងថាហេតុអី ថេយ៉ុងបងស៊ូលីច្រើន នឹងហេតុអី ថេយ៉ុងស្អប់ស៊ូលីថ្នាក់នេះ ។
[ ត្រឡប់ទៅ 16ឆ្នាំ មុន ]
គ្រួសារត្រកូលគីម ជាគ្រួសារអភិជន មានលុយមហាសាល លោកគីមនឹងភរិយាមានកូនប្រុសម្នាក់ឈ្មោះគីមថេយ៉ុង ឯស៊ូលីគឺនៅក្នុងពោះជិតកើតហើយ ។ កាលនោះ ថេយ៉ុងមានអាយុ 16 ឆ្នាំ គេជាក្មេងគួរអោយស្រលាញ់ខ្លាំងណាស់ ។ ថេយ៉ុងរៀនថ្នាក់ទី10 ប៉ុន្តែគេមានសង្សារទៅហើយ ប៉ាម៉ាក់របស់គេក៏ពេញចិត្តនឹងសង្សាររបស់គេផងដែរ។
ថ្ងៃមួយថេយ៉ុងបាននាំសង្សាររបស់គេទៅជួបប៉ាម៉ាក់លើកដំបូង ។ ឡានសេរីទំនើប ជំនន់ 2004 [ កាលនោះមានតែកូនអ្នកមានលំដាប់ដូចជាពួកគេទេដែរហ៊ានទិញឡានទាំងនោះជិះ ] បានបើកចូលមកកាន់ភូមិគ្រឹះ របស់ត្រកូលគីមថេយ៉ុងកាន់ដៃនារីដែរខ្លួនស្រលាញ់ដើរចូលទៅក្នុងផ្ទះរបស់គេ ។
[ ថេយ៉ុងឯណាម៉ាក់របស់បង ] រាងស្តើងសួរទៅថេយ៉ុង ។ រាងក្រាស់ញញឹមបន្តិចក៏ទាញដៃនាងអោយទៅតាមខ្លួន រាងស្តើងដើររកម៉ាក់របស់គេ ពេញផ្ទះ អាចនិយាយបានថាផ្ទះរបស់គេធំខ្លាំង ដើរអាចវង្វេងបើអ្នកមិនដែរស្គាល់ សូមបីតែថេយ៉ុងក៏នាំនាងដើរវង្វេងដែរ ។
[ថេយ៉ុងបងនាំអូនទៅណាដើរឡើងវល់ពេញផ្ទះហើយ ] រាងស្តើងសួរដោយធ្វើមុខក្រញូវដាក់គេ ។
[ គឺបងរកម៉ាក់តែមិនឃើញ ] ថេយ៉ុង
[ ម៉ាក់បងចូលចិត្តនៅទីណា បន្ទប់គេង បន្ទប់សៀវភៅរឺ សួនច្បារ ?] នាងសួរដោយអោយថេយ៉ុងគិតងាយស្រួល ព្រោះនាងដឹងថា ផ្ទះនេះថេយ៉ុងស្គាល់ច្បាស់តែបន្ទប់គេង នឹងផ្ទះបាយទេ ។
[ មែនហើយម៉ាក់ចាក់អាវនៅសួន តោះយើងទៅ ] ថេយ៉ុង
អ្នកទាំងពីរមកដល់សួនក៏ឃើញ ម៉ាក់រាងក្រាស់ពិតមែន ពួកគេដើរទៅរក ស្ត្រីដែរកំពុងអង្គុយចាក់អាវ នៅក្បែរអាងហែរទឹកនោះ ។
[ម៉ាក់ ខ្ញុំដើររកអ្នកម៉ាក់វល់ពេញផ្ទះហើយ ] ថេយ៉ុង
[ កូន មានការទើបដើររកម៉ាក់ក្រែងរាល់ដងអោយគេមកហៅមែនទេ ] លោកស្រីគីម
[ នេះម៉ាក់សង្សារកូន អូននេះលោកជំទាវគីម ចាងមី ] ថេយ៉ុង
[ នែថេយ៉ុង ហេតុអីហៅម៉ាក់បែបនេះ ] លោកស្រីគីម
[ជំរាបសួរអ្នកម៉ាក់ ខ្ញុំឈ្មោះ ឆយ យូរីន ជាសង្សាររបស់ ថេយ៉ុង នេះម៉ាក់ទឹកដោះគោ គីមឈី នឹង ថ្នាំពៅ ម៉ាក់ខ្ញុំផ្ញើរអោយអ្នកម៉ាក់ ព្រោះលឺថេយ៉ុងថាម៉ាក់កំពុងមានប្អូនទៀត ] យូរីន
[ ចាស កូនអរគុណ ម៉ាក់របស់ឯងជាអ្នកណា ហេតុអីទើបដឹងចិត្តម៉ាក់ចូលចិត្តរបស់នេះ ] លោកស្រីគីម
[ចាសអ្នកម៉ាក់ គឺម៉ាក់ខ្ញុំឈ្នោះ ឆយ យូរ៉ា លឺគាត់ថាបើអ្នកម៉ាក់បសនញាំរបស់នេះនឹងស្គាល់គាត់ ] យូរីន
លោកស្រីគីមក៏បើក ប្រអប់គីមឈីឡើងគ្រាន់ភាយក្លិន ទឹកភ្នែកលោកស្រីគីមចាប់ផ្តើនស្រក់ហូរដូចទឹកបាក់ទំនប់ ។
[នេះ របស់ សាន យូរ៉ាមែនទេ ? ] លោកស្រីគីម
[ ចាស តែពេលរៀបការក៏ប្តូរជាត្រកូលប៉ាខ្ញុំវិញ ] យូរីន
[ មានអីមែនទេ ម៉ាក់ ] ថេយ៉ុង
[គឺ យូរ៉ាជាមិត្តរបស់ម៉ាក់កាលនៅរៀន ម៉ាក់បែកនាងយូហើយ ម៉ាក់ចូលចិត្តគីមឈីនាងណាស់ ] លោកស្រីគីម
[ ចឹងល្អណាស់ដែរខ្ញុំញែកូនមិត្តភក្តិម៉ាក់ ] ថេយ៉ុង
លោកស្រីគីមអត់នឹងកូនប្រុសមិនបានក៏ ដាក់គេមួយដៃ រួចក៏ទៅអោប យូរីន ។ ចេះតែកន្លងផុតទៅគ្រប់ខែត្រូវ ម៉ាក់របស់ថេយ៉ុងកើតប្អូនរបស់គេ ឯគ្រួសារទាំងពីរក៏ស្រលាញ់គ្នាស្អិតរមួត ចំណងស្នេហ៍រវាងថេយ៉ុងនឹងយូរីនកាន់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។
ថ្ងៃនេះជាថ្ងៃពិសេសរវាង ថេយ៉ុងនឹងយូរីនត្រូវភ្ជាប់ពាក្យ គ្រាប់គ្នាពេញផ្ទះសប្បាយរីករាយនឹងពិធីរបស់ពួកគេ ។ លោកស្រីគីមនឹងយករបស់ទៅចងដៃកូនប្រសារទៅហើយតែ គាត់ត្រូវមកឈឺពោះមុនថ្ងៃទៅ វិញ ។
[ អូយ ឈឺពោះណាស់ ] លោកស្រីគីមចាប់ផ្តើមឈឺពោះនឹង ចាប់ផ្តើមបែកទឹកភ្លោះទៅហើយ ។ គ្រប់នាំគ្នាស្លន់ស្លោរ ឯលោកគីមក៏បីប្រពន្ធដាក់ឡានទៅបន្ទីរពេទ្យ រំលងទៅ 1ម៉ោងទៅហើយ គ្រប់គ្នាឈរពេញមុខបន្ទប់សម្រាល រងចាំសម្លេងក្មេងនឹងកើតឃើញពន្លឺថ្ងៃ ជាពិសេសគឺថេយ៉ុងគេស្រលាញ់នឹងចង់បានប្អូនយូមកហើយ ។ [ ង៉ា. ង៉ា ង៉ា ] សំឡេងកូនង៉ែតបន្លឺឡើងពេញពេទ្យ គ្រប់គ្នាហូរសប្បាយនឹងស្វាគមន៍ទទួលសមាជិកថ្មី ។ គ្រូពេទ្យម្នាក់បានបីនៅទារិកា គួរអោយស្រលាញ់ម្នាក់ចេញមកក្រៅ ថេយ៉ុងឃើញបែបនោះក៏រត់ទៅទទួលប្អូនស្រីរបស់គេ [ ស៊ូលី ] រាងក្រាស់ហៅប្អូនរបស់គេនៅឈ្មោះដែរគេដាក់អោយតែមិនបានប្រាប់អ្នកណាព្រោះចាំអោយប្អូនស្រីគេដឹងមុនគេ ឯរាងក្រាស់ក៏ស្រក់ទឹកភ្នែកនឹងអោនទៅថើបថ្ពាល់ដ៏ទន់រលោងរបស់ទារិកានោះ ។
[ ស៊ូលី ] លោកគីមភ្ញាក់ផ្អើរនឹងឈ្មោះនេអពោះគាត់ថាជាអ្នកដាក់អោយកូនស្រីរបស់គាត់តែត្រូវកូនប្រុសដណ្តើមដាក់ទៅហើយ ។
[បាទ គឺ គីម ស៊ូលី ខ្ញុំរកដាក់តាំងពីរម៉ាក់មានប្អូនដំបូងម្លេះ ] ថេយ៉ុង
[ តែប៉ាថា ដាក់ អេលីវិញបែបអឺរ៉ុប ] លោកគីម
[ ប៉ាចង់ហៅ ដាក់តែឯងទៅ ខ្ញុំដាក់គីមស៊ូលី ] ថេយ៉ុង
[បាន ចឹងគីម ស៊ូលី ហៅក្រៅ អេលី ] លោកគីម
គ្រប់គ្នាសើចនិងឳពុកកូនពីរអ្នកនេះដណ្តើមដាក់ឈ្មោះផង ដណ្តើមបីផង ដូចជាមិត្តប្រលែងគ្នាទៅហើយ ។
To be continued
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon