ដើរផ្សារញាំអីយ៉ាងសប្បាយ ជាមួយរួចពួកនាងក៏បំបែកគ្នាទៅផ្ទះរាងៗខ្លួនវិញ
ស៊ូលីត្រឡប់មកដល់ផ្ទះ វិញឃើញថាផ្ទះដូចជាស្ងាត់ខ្លាំងណាស់ ថេយ៉ុងក៏មិនបានឃើញនោះដែរ ទើបនាងដើរយកអុីវ៉ាន់ទៅទុកក្នុងបន្ទប់ខោអាវក៏ចូលក្នុងបន្ទប់គេង ។ នាងភ្ញាក់ផ្អើលពេលឃើញ ថេយ៉ុងអង្គុយលើតុការងាររបស់នាង ដៃកាន់កែវស្រាក្រវីក្បែរគ្រែនាងនោះ ។
« បងមានរឿងអីមែនទេទើបមកបន្ទប់ខ្ញុំ » ស៊ូលី
« គឺគ្រាន់តែចង់មកគេងទីនេះ» ថេយ៉ុង
នាងមិនបានចាប់អារម្មណ៍សួរអីច្រើននោះទេព្រោះយប់មិញក៏ថេយ៉ុងគេងជាមួយដែរ ។ ស៊ូលីក៏ដើរ យកកាបូបទៅរួចទាញកន្សែងក្នុងទូដើម្បីចូលទៅងូតទឹក តែពេលបែរខ្នងមកវិញ គឺឃើញថាថេយ៉ុងដើរចូលមកក្បែរនាងមិនដឹងពីពេលណានោះទេ ពេលនេះភ្នែកប៉ះភ្នែកបេះដូងចាប់ផ្តើមលោតញាប់ខុសពីធម្មតា ។
« បងចេញបន្តិចទៅខ្ញុំទៅងូតទឹក » ស៊ូលីរុញខ្លួនរបស់គេចេញបន្តិចហើយ ក៏រត់ចូលបន្ទប់ទឹកបាត់ទៅ ។
ថ្ងៃស្អែកមកដល់ ស៊ូលីអូសវ៉ាលីពីរចុះពីលើបន្ទាប់មកក្រោមដោយមាន grant ជួយលើកផងដែរ ឯថេយ៉ុងមានតែកាបូបដាក់ខោអាវមួយប៉ុណ្ណោះ ។
ទៅដល់ប្រលាន មានបុគ្គលិកប្រហែល 20នាក់ឈរចាំពួកគេនៅក្រុមហ៊ុន គ្រប់គ្នាពាក់អាវរងារលើកលែងតែ maria តែងខ្លួនបែបsexy ខុសគេ ។
« ខ្ញុំបានកក់សំបុត្រយន្តហោះអោយអ្នកទាំងអស់គ្នាហើយ
នេះសំរាប់អ្នកគ្រប់គ្នា » ថេយ៉ុងហុចសំបុត្រអោយទៅគ្រប់គ្នា ។
« ចុះលោកមិនជិះជើងជាមួយពួកយើងទេមែនទេ » maria ទៅអោបដៃថេយ៉ុងសួរទៅគេ ។
« គឺខ្ញុំមិនដែរជិះយន្តហោះរួចទេ ខ្ញុំទៅយន្តហោះផ្ទាល់ខ្លួនរបស់ខ្ញុំ » ថេយ៉ុង
« ចឹងខ្ញុំទៅជាមួយលោកដែរបានទេ » Maria
« បាន » ថេយ៉ុងនិយាយថាបានតែមុខមើលទៅស៊ូលីដែរកំពុងមើលមកគេ ។ឯស៊ូលីនាងលឺបែបនេះក៏ដើរទៅ ទាញសំបុត្រយន្តហោះពីដៃ ជេហុីហែកចោល ។
« មិចក៏ហែកបែបនេះស៊ូលី » ជេហុីបើកភ្នែកធំៗពេលស៊ូលីហែកសំបុត្រនាង
« grant » ស៊ូលី
« បាទចាហ្វាយស្រី » grant
« ត្រៀបយន្តហោះផ្ទាល់ខ្លួនខ្ញុំមក ឯងទៅជាមួយខ្ញុំ » ស៊ូលី
« ទៅជាមួយបងទៅ ទៅច្រើនធ្វើអីអស់លុយច្រើនណាស់ មិនមែនទៅផ្សេងគ្នាឯណា » ថេយ៉ុង
« អត់ទេខ្ញុំមិនចូលចិត្តជិះរបស់អ្នកដទៃទេ » ស៊ូលីនិយាយរួចក៏ចូលទៅក្នុងបាត់ ពួកគេធ្វើដំណើរផ្សេងគ្នាពិតមែន ។
អស់រយៈពេល 1ម៉ោងជាងពួកគេក៏មកដល់ប្រលានយន្តហោះSwitzerland ព្រមគ្នា តែដោយថេយ៉ុងនៅក្រោយបន្តិច ។ស៊ូលី ជេហុីនិងRichard ដើរមកព្រមគ្នា ចេញមកក្រៅប្រលាន ដោយមានស៊ូយ៉ុន និងស៊ូហូចាំទទួលនាងតែមិន មានវត្តមានកូនស្រីនាងឡើយ ។
« ស៊ូលី » ស៊ូយ៉ុនរត់ទៅអោបស៊ូលីដោយក្តីនឹករលឹកជាខ្លាំង Richard ឈរមើលពួកគេទាំងឈឺចាប់ក្នុងចិត្ត ។
« ឯណាឡាន » ស៊ូលីសួររកឡានដែរនាងពឹងអោយជួយរកមកដឹកបុគ្គលិកទាំងអស់ ។
បន្តិចមកឡានសេរីទំនើប ប្រហែល 5គ្រឿងបានបើកមកទំរាបជួរគ្នា មកទទួលពួកគេ ទៅដល់រីស៊តដែរត្រៀបទុកដូចគ្នា រួចក៏ចែកបន្ទប់រៀងខ្លួន អ្នកខ្លះគេងពីរនាក់អ្នកខ្លះ ម្នាក់ឯង ទៅចិត្តពួកគេ តែសុទ្ធតែបន្ទប់លំដាប់អភិជនទាំងអស់ មួយយប់មិនក្រោម 3000$ នោះទេ បុគ្គលិកគ្រប់គ្នាភ្ញាក់ផ្អើលពេលដឹងតម្លៃបន្ទប់ តែសប្បាយចិត្តយ៉ាងណាមួយជាតិនេះក៏បានដេកបន្ទប់បែបនេះម្តងដែរ ។
គិតតែចែកបន្ទប់ក៏ភ្លេចគិតថា ខ្លួននាងអស់បន្ទាប់ទៅវិញ ។
« បន្ទប់ខ្ញុំមិនមានទេមែនទេ » ស៊ូលីចាប់ផ្តើមម៉ួលម៉ៅក្នុងចិត្តឡើង ។
« នេះសោបន្ទប់ឯង » ថេយ៉ុងលើកបង្ហាញសោរបន្ទាប់នាង ។
« មិចក៏នៅបង » ស៊ូលី
« បន្ទាប់ឯងនៅជាប់បង » អុចកូនសោរបន្ទប់អោយនាងរួចក៏ដើរត្រឡប់ទៅវិញ បាត់ ប្រហែលប្រញាប់សាសងនិងMaria ហើយមើលទៅនោះ ។
និយាយគ្នាចប់ស៊ូលីក៏ដើរទៅបន្ទប់របស់នាង ដោយដាក់វ៉ាលីក្បែរទូសម្លៀកបំពាក់ រួចតំរ៉េតខ្លួនដេកលើពូក រៀបនិងបិទភ្នែកបន្តិចក៏នឹកឃើញមុខថេយ៉ុងយ៉ុងពេញខួរក្បាលរបស់នាង ទើបសំរាច់ចិត្ត ងើបដើរចេញមកក្រៅបន្ទប់ ។
ពេលមកដល់មាត់អាងទឹកក្រោយសណ្ធាគារនាងអាចមើលឃើញ ភ្នំគ្របដណ្តប់ដោយទឹកកកយ៉ាងស្រស់ស្អាតបំផុត នាងអង្គុយក្បែរអាងទឹកដោយទម្លាក់ជើងចុះក្នុងទឹក ថេយ៉ុងក៏ទម្លាក់ចុះដូចមិនដឹងតាមនាងពីពេលណាឡើយ ។
« បងប្រុស »
« ចង់ងើបទៅណា » ថេយ៉ុងចាប់ដៃនាងជាប់តែត្រូវនាងទាញដៃរបស់គេចេញ ដូចជាខឹងរឺអន់ចិត្តមិចក៏មិនដឹងដែល។ថេយ៉ុងក៏ងើប ទៅតាមអោបនាងពីក្រោយ ទើបនាងត្រូវឈប់គាំងឆ្គឹងដើរទៅមុខលែងរួច។
« បងចង់ធ្វើអីលែងខ្ញុំទៅ » ថេយ៉ុងអោនទៅប្រលោះកនាងដោយនៅមិនព្រមលែងនាងដដែរ គេអោបនាងណែនពេញដៃ ធ្វើបែបនេះធ្វអោយនាងឈឺចាប់លើសដើមទេ។
« បងសុំទោស ដែរបងត្រូវទៅវិញបែបនេះ » នាងបែរមុខមករកគេ ដែរចិត្តនាងចង់ហាមគេណាស់មិនអោយទៅចោលនាង ចង់អោយអោយគេនៅក្បែរ តែនិយាយមិនរួចឡើយ ។
« បងចង់ទៅណាក៏ទៅៗ លែងខ្ញុំបានហើយ » មាត់ក្បត់ចិត្តបែបនេះ ក៏ត្រូវថេយ៉ុង ថើបនាងទាំងកំរោល រហូតដល់នាងព្រមបើកមាត់អោយគេ ជ្រែកអណ្តាតក្តៅគគុកចូលក្នងមាត់របស់នាង។ ស៊ូលីប្រើកម្លាំងរុញច្រានគេអោយចេញពីខ្លួននាង ហើយយកដៃមកជូតមាត់ទាំងទឹកភ្នែកស្រក់ហូរ ។
« បងឈប់ធ្វើបែបនេះទៅបានទែ កុំលេងសើចជាមួយខ្ញុំច្រើនជាងនេះអី » នាងស្រែកយំនៅមុខរបស់គេ បង្ហាញពីអារម្មណ៍ឈឺចាប់ដែរគេតែងយកវាមកលេងសើច ។
« បងពិតជាស្រលាញ់ឯងពិតមែនបងសុំពេលមួយសប្តាហ៍នេះយើងនៅជាមួយគ្នាអោយមានក្តីសុខបាន ទេ មុនបងចេញទៅ » ថេយ៉ុងចូលទៅទាញនាងមកអោបជាប់ទ្រូង រួចផ្តិតស្នាមថើបនៅលើថ្ងាស់របស់នាង ។
« នាងងក់ក្បាលយល់សំណើររបស់គេ » ពួកគេក៏ចេញទៅដើរលេងខាងក្រៅយ៉ាងសប្បាយរីករាយ រហូតដល់ពេលល្ងាចទើបត្រឡប់មករីសតវិញ ។
To be continued!
សុំទោសដែរអោយចាំយូ admin ខូចចិត្ត 🥲
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon