« នាងលែងអីហើយ សុំនិយាយបន្តិច អ្នកស្រីគីម មែនទេ គ្រួសារខ្ញុំ កាលពី 21 ឆ្នាំមុន ថ្ងៃទី 13 ខែ 07 វេលាម៉ោង 3 ថ្ងៃ ពួកយើងបានបាត់កូនស្រីម្នាក់ឈ្មោះ ផាក ស៊ូលី ដែរពេលនេះជាកូនលោកស្រីឈ្មោះកូនស្រីលោកស្រី គីម ស៊ូលី នេះឯកសារ DNA គ្រួសារគ្មានអ្នកឈាមដូចនាងឡើយ តែពួកខ្ញុំដូចនាងគ្រប់យ៉ាង ទាំងអការៈប្រតិកម្មសណ្តែក ដូចគ្នា » sunmi យកក្រដាសឯកសារ អោយទៅលោកស្រីគីមមើល ។
« មិចនិងអាចទៅ គ្រូបីប្អូនខ្ញុំអោយផ្ទាល់ដៃ » ថេយ៉ុងមិនអាចទទួលយកបានឡើយពេលនេះសូម្បីតែលោកស្រីគីម
« យូរីនប្រាប់គេទៅថាកូនអ្នកមើលថែស៊ូលី ស៊ូលីជាកូនម៉ាក់» លោកស្រីគីមទាញដៃយូរីនអោយមកនិយាយប្រាប់លោកស្រីផាក
«ខ្ញុំលើការពិនិត្យ យើងដោះស្រាយដោយសន្តិវិធី ល្អជាងពួកយើងក៏ត្រូវការ កូនស្រីខ្ញុំខំរកចង់ក្រឡាប់ផែនដីទំរាំជួប ខ្ញុំមិនអោយនាងភ្លេចអ្នកទាំងអស់គ្នានោះទេ » លោកផាក
« ចង់បានន័យថាមិចលោកចង់យកស៊ូលីទៅចឹងមែនទេ កុំសង្ឃឹមអី » ថេយ៉ុង
« បើមិនអាចយល់ព្រម ខ្ញុំសងនូវអ្វីដែរអ្នកបានមើលថែស៊ូលី» លោកស្រីផាក
« តែនាងប្រពន្ធរបស់ខ្ញុំ នេះជាកូនស្រីខ្ញុំ » ថេយ៉ុងចង្អុលទៅថេននីដែរឈរកាន់យូថីនជាប់
« ស៊ូលីមានកូន ប្រពន្ធលោកក្រែងជាបងប្រុសត្រូវទេ » sunmi
« dr park អ្នកជំងឺដឹងខ្លួនហើយ »
គ្រប់គ្នាបានក៏ចូលទៅមើលស៊ូលីខាងក្នុងទាំងអស់ ដោយថេយ៉ុងរត់ចូលទៅមុនគេសំដៅទៅរកគ្រែរបស់នាង។
« ស៊ូលីអូនយ៉ាងមិចហើយ » ថេយ៉ុងចាប់ដៃរបស់នាងឡើង។
« លោកជាអ្នកណាហេតុអីខ្ញុំមើលមិនឃើញភ្នែកខ្ញុំកើតអី » ស៊ូលីក្រវាសដៃរបស់គេចេញ
« អូនមិនស្គាល់បងទេមែនទេបងថេយ៉ុងណា »
« អត់ទេខ្ញុំជាអ្នកណា ស៊ូលីជាអ្នកណា » ស៊ូលី
« momie នឹកថេននីទេ momie ឈឺទេ » ថេននីឡើងលើគ្រែពេទ្យអង្គុយលើភ្លៅនាង
« ឯងជាអ្នកណាខ្ញុំមើលមិនឃើញទេ ខ្ញុំគ្មានកូនទេ » ស៊ូលី
« មិចក៏បែបនេះsunmi » លោកស្រីផាក
« គ្រប់គ្នាចេញទៅសិនទៅ » sunmi
30 នាទីក្រោយមក
Sunmi ចេញមកវិញដោយទឹកមុខអស់សង្ឃឹម ដូចសោកស្តាយអ្វីម្យាងធ្វើអោយគ្រប់គ្នាផ្តោតមកនាងគ្រប់គ្នា។
« យ៉ាងមិចហើយ » ថេយ៉ុងស្ទុះទៅសួរនាងមុនគេ
« នាងពិការភ្នែកហើយ បាត់ការចងចាំទៀត » sunmi និយាយបណ្តើរទឹកភ្នែកក៏ហូរស្រក់ចុះភ្លាមៗ
« ខ្ញុំចូលទៅបានទេ » ថេយ៉ុង
« តែ ...»
« លោកចូលទៅ» លោកស្រីផាកក៏អនុញ្ញាត
_______
« ស៊ូលី » ថេយ៉ុងចាប់កាន់ដៃរបស់នាងដោយហៅឈ្មោះរបស់នាងស្រាលៗ
« លោកជាអ្នកណាស្គាល់ខ្ញុំមែនទេ » ស៊ូលី
« បងជាប្តីរបស់អូនមិនចាំបងមែនទេ » ថេយ៉ុង ឡើងមកអង្គុយក្បែរនាង
« អត់ទេចុះក្មេងដែរអង្គុយលើខ្ញុំជាកូនខ្ញុំនិងលោកមែនទេ មិចក៏ខ្ញុំពិការភ្នែកមិនចាំលោកបែបនេះ » ស៊ូលី
« អូនគ្រោះថ្នាក់ ទើបបែបនេះតែមិនអីទេបងនិងមើលថែអូន » ថេយ៉ុងក៏អោបនាងបង្ហាញពីចិត្តភក្តីចំពោះនាង ។
កន្លងទៅ6ខែពួកគេត្រឡប់មករស់នៅកូរ៉េវិញដោយបានប្រាប់ស៊ូលីថា គ្រួសារលោកផាកជាប៉ាម៉ាក់នាង គ្រួសារលោកគីមជាប៉ាកម៉ាក់ក្មេកនាង ព្រោះមិនទាន់ចង់អោយនាងគិតច្រើន។
« ថេននី » ស៊ូលីស្រែកហៅកូនស្រី
« ចាសម៉ាក់ » ថេននីដែរកំពុងលេងពេញសួនក៏រត់មកម៉ាក់ដែរអង្គុយចាំខ្លួននៅកញ្ចុះ
« កូនបានហើយយើងទៅវិញជិតយប់ហើយត្រូវទេ ម៉ាក់មើលមិនឃើញនោះទេ » ស៊ូលីសួរទៅកូនស្រី
« តោះម៉ាក់ដើរមួយៗ » ថេននីជាដៃជាជើងរបស់នាងគ្រប់ពេលតែងនាំផ្លូវនាងអោយដើរពេញផ្ទះ
« មកហើយមែនទេអង្គុយមកស៊ូលីកូន ថេននីចៅពូកែណាស់ ដូចម៉ាក់ចៅពីតូចចឹង » លោកស្រីគីម
« ពីតូច ខ្ញុំស្គាល់គ្នានិងថេយ៉ុងតាំងតែពីតូចមែនទេ » ស៊ូលី
« អរចាសមែនហើយ » លោកស្រីគីម
« ថេយ៉ុងមកហើយកូន » លោកស្រីប្រាប់ទៅនាងអោយដឹងព្រោះឃើញឡានកូនគាត់មកដល់ ។ តែផ្ទុយទៅវិញថេយ៉ុងបណ្តើរស្រីម្នាក់ចូលមកជាមួយដែរ គឺ maria
លោកស្រីមិនហ៊ានមាត់ខ្លាចស៊ូលីដឹង ។
« ថេយ៉ុងបងមកហើយមែនទេ » ស៊ូលីងើបឈរនិយាយសួរទៅប្តី
« បាទអូនញាំបាយនៅ» ថេយ៉ុងអោនទៅថើបថ្ងាសប្រពន្ធ
« អូនញាំហើយយប់នេះអូនគេងជាមួយថេននីបងគេងចុះ » ស៊ូលី ត្រូវហើយតាំងពីនាងឈឺមកនាងមិនដែរបំពេញតួនាទីប្រពន្ធពេញលេញឡើយ ទើបពេលនេះសន្តានព្រានរបស់គេវិលត្រឡប់មកវិញបែបនេះ ។
To be continued
នាងមិនឃើញមិនប្រាកដនាងមិនដឹងនោះ 🙂
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon