មួយខែកន្លងផុតទៅ៚
ស៊ូលីចេះតែមានអារម្មណ៍ចម្លែកចង់ក្អូតចង្អោរ ឈឺក្បាលវិលមុខហើយធុំក្លិនអីបន្តិចមិនបានឡើយ ។ នាងបែបនេះ2សប្តាហ៍ហើយ មីងរបស់នាង (Tiffany) បបួលទៅពេទ្យក៏មិនព្រម។ នាងគេងលង់លក់ មិនទាន់ក្រោកនៅឡើយទេ។
«ហើយ!!វីវរហើយ!» ស៊ូលី ដេកសុខៗស្រាប់តែងើបឡើងមក ស្ទុះក្រោកទៅមើលប្រតិទិនដែរនាងnote ក្នុងទូរសព្ទជាស្រេច។
«ខែនេះវាអត់មកទេ មិចក៏បែបនេះយើងមិនដែរមកខានបែបនេះទេ» ស៊ូលី អង្គុយគិតហេតុអ្វីរដូវមិនមក ព្រោះវាមកមិនដែរខានម្តងណាឡើយ ។
« ចាំថ្ងៃនេះរកទៅពេទ្យ» និយាយម្នាក់ឯងរួចចូលបន្ទប់ទឹកសម្អាតខ្លួនដើម្បីទៅមន្ទីរពេទ្យអោយគេពិនិត្យមើល ។
« មន្ទីរពេទ្យ »
« ខែនេះខ្ញុំមិនមករដូវទេ ហើយចេះតែវិលមុខចង់ក្អួត » ស៊ូលី នាងប្រាប់ទៅកាន់អ្នកគ្រូពេទ្យ ។
« នាងមានប្តីឫនៅ ដូចជាធ្លាប់មានអីៗជាមួយសង្សារ» អ្នកគ្រូពេទ្យសួរទៅកាន់នាងវិញ ។
« គឺ...អឺ » ស៊ូលីនិយាយរដេបរដប់ទាំងភាពអៀនខ្មាស ។
« និយាយមកមិនអីទេវាជាធម្មតាសម្រាប់មនុស្សយើងទៅហើយ » អ្នកគ្រូពេទ្យនិយាយលួងលោមអោយនាងធូចិត្តឈប់អៀន ។
« គឺធ្លាប់ម្តងប៉ុណ្ណោះ តែវាយូហើយ » ស៊ូលីគ្រាន់តែស្តាប់គ្រូពេទ្យនិយាយចប់តបទៅវិញយ៉ាងប្រាវ គ្មានទាក់មួយម៉ាត់។
« ពីពេលណាដែរ » អ្នកគ្រូពេទ្យនៅតែបន្តរសួរវាទៅកាន់នាង
« ពាក់កណ្តាលខែមុន ក្រោយខ្ញុំមករដូវមួយសប្តាហ៍ » ស៊ូលី
« យករបស់នេះទៅពិនិត្យទៅ» អ្នកគ្រូពេទ្យអុចប្រាដាប់ពិនិត្យទឹកនោមអោយស៊ូលីយកទៅពិនិត្យ។ ស៊ូលីធ្វើមុខឆ្ងល់មិនយល់ន័យហេតុអីចាំបាច់ទៅពិនិត្យបើនាងមិនដែរធ្វើអីផង ។
10នាទីក្រោយមក
ស៊ូលីដើរចេញពីបន្ទប់ទឹកចូលទៅ បន្ទប់អ្នកគ្រូពេទ្យម្តងទៀត ដោយដៃកាន់ប្រដាប់ពិនិត្យទឹកនោមមិនយល់ន័យ ។នាងមើលហើយមើលទៀត ព្រោះមិនដឹងបានន័យយ៉ាងមិច។
« អ្នកគ្រូមិចមានឆ្នូតពីរចឹង » ស៊ូលីយកប្រដាប់ពិនិត្យបង្ហាញគ្រូពេទ្យ ។
« នាងមានកូនហើយ »
« មិនអាចទេហឹកៗ គ្មានកូនទេអ្នកគ្រូច្រលំទេដឹង» ស៊ូលីចាប់ផ្តើមយំបុកពោះ។
« ឡើងគេងមកខ្ញុំអេកូរអោយបើនសងមិនជឿ » អ្នកគ្រូពេទ្យបញ្ជាអោយស៊ូលីឡើងគេងលើគ្រែពេទ្យ
«ឃើញទេ នេះវាជាដុំឈាមប៉ុណ្ណោះ » អ្នកគ្រូពេទ្យចង្អុលបង្ហាញកូនរបស់នាង ។
« ឯងមានកូនស៊ូលី » អ្នកមីងរបស់នាងក៏មកស្របពេលនាងកំពុងមើលការលូតលាស់របស់កូននាង ។
« មីងកុំប្រាប់អ្នកម៉ាក់លោកប៉ាបានទេ ខ្ញុំមិនចង់អោយពួកគាត់ដឹងនោះទេ » ស៊ូលីយំអង្វរទៅម្តាយមីង ។
« មីងមិនប្រាប់នោះទេ ហើយរឺនៅតោះទៅផ្ទះ អរគុណអ្នកគ្រូពេទ្យហើយ » Tiffany អោនគោរពអ្នកគ្រូពេទ្យហើយក៏នាំក្មួយចេញទៅ ។
នៅតាមផ្លូវទៅផ្ទះក្នុងឡាននាងគិតដល់ពីយប់ដែរបងប្រុសនាងរំលោភនាងយ៉ាងព្រៃផ្សៃបំផុត ពេលនេះនាងត្រូវមកមានកូនថែមទៀត ។
« ស៊ូលីឯងមានកូនជាមួយសង្សារឯងមែនទេ » មីងកំពុងបើកឡានផងសួរទៅក្មួយស្រីផង ។
« ចាស...គឺ » ស៊ូលីអាក់និយាយមិនចេញមិនដឹងប្រាប់ពីចំណុចណាទៅនោះទេ ។
« និយាយមកមីងសន្យាហើយមិនប្រាប់បងប្រុសនិងបងស្រីទេ » Tiffany
« គឺបងប្រុស » ស៊ូលីចាប់និយាយពីគេទឹកភ្នែកស្រក់ហូរដូចទឹកបាក់ទំនប់។
« taehyung មែនទេចុះគេមិនទាក់ទងឯងខ្លះទេមែនទេក្រែងគេមិនដែរនិយាយមួយឯងមែនទេ មិចក៏គេអាចមកធ្វើអីឯងបាន » Tiffany
« គឺយប់នោះខ្ញុំចូលទៅលាគាត់មុនខ្ញុំមកបារាំងតែគាត់ក៏ចាប់រំលោភខ្ញុំទៅ » ស៊ូលី
« ឯងគិតយ៉ាងមិចបន្តរ » Tiffany
« ខ្ញុំនិងចញ្ចឹមគេ » ស៊ូលី
To be continued
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon