Part16 : បើគេដឹងថាគេមានកូនស្រីបង គេសប្បាយចិត្តដែរទេ

834 58 10
                                    

« គឺម៉ាក់ចង់និយាយថា ថេយ៉ុងទៅដល់បារាំងស្អែកនេះដើម្បីជួយការងារកូន » លោកស្រីគីម
« ម៉ាក់ថាមិច » ស៊ូលីភ្ញាក់ផ្អើលជាខ្លាំងពេលលឺឈ្មោះបងរបស់នាង ។
ស៊ូលីដើរចូលផ្ទះវិញទាំងទឹកមុខមិនអំណោយផលនោះទេ នាងមិនចង់ជួប បងរបស់នាងឡើយ ។
« កើតអីមែនទេ បងមើលទៅឯងមិនសប្បាយចិត្តសោះ » ស៊ូហូសួរទៅកាន់នាងព្រោះឃើញនាងចាប់ផ្តើមពិបាកម្តងទៀត ។
« គឺម៉ាក់អោយបងប្រុស មកជួយមើលក្រុមហ៊ុន ខ្ញុំត្រូវទៅវិញល្ងាចនេះហើយ » ស៊ូលី ធ្លាក់សំឡេងបង្ហាញពីអារម្មណ៍
« momie ទៅវិញហើយមែនទេ » ថេននីស្តាប់លឺថាម៉ាក់នាងត្រូវទៅវិញល្ងាចនេះចិត្តនាងមិនសប្បាយនោះទេ ។
« momie ត្រូវធ្វើការចាំmonie មកលេង bébé វិញ » ស៊ូលីអង្អែលថ្ពាល់លួងកូនស្រី
« តែកូនចង់នៅជាមួយmomie មិនចង់នៅជាមួយលោកពូទេ » ថេននី មិនចង់នៅជាមួយស៊ូហូទេ នាងមិនដែរបានបាយឆ្ងាញ់ម្តងណាឡើយ ។
( ស៊ូហូអើយយកអ្នកអានទៅចេះធ្វើម្ហូប )
« មិចក៏ថាអោយពូចឹង ចាំពូខលហៅ papa អោយណា » ស៊ូហូសំដៅលើស៊ូយ៉ុន ព្រោះគេហៅនាងតូចថាកូនទើប ថេននីហៅគេថាpapa
( admin បញ្ជាក់ momie =mommy/papa = daddy ព្រោះនេះបារាំងមិនមែនអង់គ្លេស )
« ok » ថេននីយល់ព្រមព្រោះរវាងស៊ូលីនិងស៊ូយ៉ុនគេអាចរស់ជាមួយបានដោយគ្មានលក្ខខណ្ឌដូចពូស៊ូហូទេ ។
« monie ធ្វើម្ហូបរួចហើយ ញាំទៅ ល្មមpapa មកកូនអាចញាំបានល្ងាចនេះម្តងទៀត ខ្ញុំទៅសិនហើយ ផ្ញើរថេននីផង ) ស៊ូលីលាពួកគេរួចក៏ឡើងរថភ្លើងត្រឡប់មកParis វិញ ។
រយៈពេល7ម៉ោងជាងពីSeoul មកដល់Paris រាងក្រាស់ចុះពីលើយន្តហោះដោយមាន មានវ៉ាលីជាច្រើន ដូចរត់ចោលស្រុក (admin ច្រលំ ) ព្រោះមិនថាត្រូវទៅវិញពេលណា ទើបដាក់មកសាគួរណាមួយជាយន្តផ្ទាល់ខ្លួនមិនចាំបាច់អស់លុយថ្លៃផ្ញើរច្រើន ។ មកដល់ដែនដី ប្រទេសបារាំង ដោយមានឡាន សេរីទំនើប Bugatti La Voiture Noire: $12 Million ជារបស់ថេយ៉ុងដែរម៉ាក់របស់គេត្រៀមសំរាប់អោយគេបើកទៅធ្វើការនៅទីនេះ ។
« bonjour Monsieur(លោកប្រុស) ខ្ញុំgrant ជាជំនួយការផ្ទាល់ខ្លួនរបស់លោក» grant
« ជាកូរ៉េហេស ខ្ញុំមិនចូលចិត្តនិយាយបារាំងទេ » ថេយ៉ុង
« បាទ ចាហ្វាយ » grant
« ស៊ូលីមិនមកទេ មែនទេ ទេ » ថេយ៉ុងសួររក រាងស្តើងព្រោះមិនឃើញវត្តមានរបស់នាង
« ចាហ្វាយស្រី មែនទេ នោះមកដល់ហើយ » grant ចង្អុលទៅឡានស៊េរីទំនើបពណ៌ដូចគ្នា Bugatti Centodieci: $8.6 Million ដែរបើកចូលមកក្នុងប្រលានយន្តហោះ មិនអន់ជាង បងប្រុសប៉ុន្មានទេ ។
រាងស្តើងចុះពីក្នុងរថយន្តបង្ហាញ នៅនារីដែរសុីវីល័យ រ៉ូបរឹបរាងពណ៌ក្រហម ដៃតូចបង្ហាញដើមទ្រូងតិចៗ (កុំសូវជឿadmin ពេក ) ជាមួយបែកជើងកែងចោតក្រហមឆ្អិនឆ្អៅដូចគ្នា និងយួកាបូប brand name ល្បីឈ្មោះ Hermès white Himalaya crocodile diamond Birkin bag តម្លៃមិនក្រោមកន្លះលានព្រោះរំលិចទៅដោយគ្រប់ពេជ្រ និង គ្រិះស្ទាល់ ជាច្រើនគ្រប់ដាំនៅលើកាបូបនោះ មានតែពីរបីប៉ុណ្ណោះសំរាប់ការដាក់លក់ មានតែអ្នកមានទ្រព្យស្តុកស្តប់នោះទេដែរអាចប្រើវាបាន ។

ប្អូនស្រី (sister)ចប់Where stories live. Discover now