« បើបងនៅតែនិយាយរឿងនេះទៀត ពួកយើងមិនបាច់និយាយគ្នាទេ » ស៊ូលី
ក្
រោយពីការប្រកែងនិយាយមិនចូលគ្នាពួកគេក៏មកដល់ផ្ទះ ស៊ូលីចុះពីលើឡាន ដើរចូូលផ្ទះបាត់មិននិយាយស្តីជាមួយថេយ៉ុងបន្តិចសោះឡើយ។ ឯថេយ៉ុងបន្ទាប់ពីចតឡានរួចក៏ឡើងទៅបន្ទប់គេងរបស់គេបាត់ទៅ ។នាព្រឹកថ្ងៃថ្មី
ស៊ូលីបានចេញទៅក្រុមហ៊ុនមុនដោយមិនបានចាំថេយ៉ុងនោះឡើយ ។ ឯថេយ៉ុងវិញ ទាល់តែជំនួយការមកដាស់ទើបភ្ញាក់។
« ចាហ្វាយ !ដឹងខ្លួនឡើង » grant
« យើងសន្លប់មែនទេ ទើបអោយយើងដឹងខ្លួនឡើង » ថេយ៉ុងហួសចិត្តនិងរបៀបដាស់របស់grant
« គឺចាហ្វាយស្រីទៅមុនបាត់ហើយ » grant
« ប្រញាប់ទៅជួបអ្នកណា » ថេយ៉ុង
បន្ទាប់ពីពោកពាក្យមួយឃ្លារួច ក៏ចូលបន្ទប់ទឹកសម្អាតកាយ រៀបចំខ្លួនទៅក្រុមហ៊ុន ។
មកដល់ក្រុមហ៊ុនមានបុគ្គលិក ប្រុសស្រីជាច្រើនឈរចាំ ស្វាគមន៍ ប្រធានក្រុមហ៊ុនថ្មី ថេយ៉ុងដៃជ្រែកហោប៉ាវដើរ ចូលដោយភាពជឿជាក់ ។« សុំទោសដែរមកយឺត » ស៊ូលីរត់ត្រណាត់ត្រណែងមកពីក្រោយរាងក្រាស់ ។
« ជាបុគ្គលិកថ្មីមែនទេ ហេតុអីមកយឺត » ថេយ៉ុងនិយាយទៅកាន់ស៊ូលី
« ចាសបុគ្គលិក » ស៊ូលីលោតសញ្ញាសួរពេញខួរក្បាលមិនយល់ថាថេយ៉ុងចង់និយាយពីអី ។ ត្រូវហើយក្រុមហ៊ុននេះបើកថ្មីដឹងថាលោកស្រីគីមជាម្ចាស់ តែក៏ដឹងថាកូនគាត់មកគ្រប់គ្រង មិនដឹងកូនមកប៉ុន្មានអ្នកទេ ទើបថេយ៉ុង ចង់អោយធ្វើបាបស៊ូលីអោយក្លាយជាបុគ្គលិក ។
« ទៅចាំខ្ញុំក្នុងបន្ទប់ការងារ grant នាំនាងទៅ » ថេយ៉ុង បញ្ជាដោយធ្វើទឹកមុខមាំដាក់នាង
« ទៅៗមើលទៅគាត់កាចណាស់ » បុគ្គលិកស្រីម្នាក់ខ្សឹបស៊ូលី
« ចាស» ស៊ូលី« សុំអញ្ជើញចាហ្វាយ...» grant រៀបនិងហៅស៊ូលីចាហ្វាយស្រីហើយតែត្រូវឈប់ទៅវិញដោយសំឡេងថេយ៉ុងឃាត់
« grant អោយលឿនឡើង » ថេយ៉ុងសង្កាត់ឈ្មោះជំនួយការខ្លួន
« បាទចាហ្វាយ តោះអ្នកនាង » grant
« អ្នកផ្សេងបំបែកគ្នាទៅ » ថេយ៉ុង
ក្នុងជណ្តើរយន្ត
មានតែថេយ៉ុង ស៊ូលីនិង grant ប៉ុណ្ណោះ ថេយ៉ុងស្រាប់ផ្ទុះសំណើច សេីចឡើង ធ្វើអោយពីរអ្នកនោះឆ្ងល់មិនស្ទើរនោះទេ ។
« បងធ្វើឆ្កួតស្តី ម៉ាក់អោយបងបង្រៀនការងារគ្រប់គ្រងក្រុមហ៊ុន មិនមែនមកធ្វើបុគ្គលិកទេ » ស៊ូលី ខឹងនិងតំឡើងសសៃកដាក់គេ« និងមិនបង្រៀន អ្នកមកធ្វើភ្លាមបានធ្វើធំ » ថេយ៉ុង
« grant រៀបចំតុកៅអី មុខបន្ទប់យើងទៅ អោយ ស៊ូលីអង្គុយធ្វើការទីនេះ » ថេយ៉ុង
« បាទចាហ្វាយ » grant ក៏ទៅធ្វើតាមបញ្ជាចាហ្វាយខ្លួន
« ឯងត្រូវធ្វើលេខាបង » ថេយ៉ុង
« ខ្ញុំនិងប្រឹងធ្វើវាអោយល្អ » ស៊ូលី« អោយដូចមាត់ទៅ » ថេយ៉ុង បន្ទប់ពីនិយាយឌឺនាងរួចក៏ចូលទៅក្នុងបន្ទប់របស់គេបាត់ ។
Grant ក៏រៀបចំតុការងារអោយនាងរួចរាល់ ស៊ូលីអង្គុយចុះធ្វើការ ដែរគេបានរៀបចំអោយធ្វើ ចំណែកថេយ៉ុងក៏ដូចគ្នា។ អង្គុយមើលឯកសារមួយសន្ទុះ ធំ ថេយ៉ុងក៏ដើរចេញពីបន្ទប់ការងារខ្លួនដើរមករកតុការងាររបស់នាង ។
« បងត្រូវការអី » ស៊ូលី អង្គុយសុខៗថេយ៉ុងមកឈរពីមុខភ្ញាក់មិនស្ទើរនោះទេ ។
« ទៅឆុងកាហ្វេអោយខ្ញុំមួយកែវ នៅក្រុមហ៊ុនត្រូវហៅលោកប្រធាន » ថេយ៉ុង
« ចាស លោកប្រធានយកកាហ្វេបែបណាដែរ » ស៊ូលី
« កាហ្វេទឹកដោះគោមក » ថេយ៉ុង
« ចាស» ស៊ូលី ក៏ដើរទៅឆុងកាហ្វេនៅ បន្ទប់ឆុងកាហ្វេជាន់ភ្ទាល់ដី ។ ស៊ូលីចូលក្រុមហ៊ុនលើកដំបូងមិនស្គាល់ ទីតាំងច្បាស់ឡើយ ក៏ជួបជាមួយ បុគ្គលិកស្រីម្នាក់ មើលទៅនាងស្អាត សុីសុីថែមទៀតផង ។
« សួស្តី អ្នកនាងស្គាល់កន្លែងឆុងកាហ្វេដែរទេ » ស៊ូលី គឺនាងតបទៅ ស៊ូលីវិញដោយសំញែងរឹកព្រោះបើគិតតាមឋានៈពេលនេះ នាងខ្ពស់ជាងស៊ូលីឆ្ងាយ ។
« បុគ្គលិកថ្មីមែនទេផ្នែកណា »
« ជាលេខាលោកប្រធាន » ស៊ូលីតបទៅនាងដោយស្នាមញញឹម
« ខ្ញុំ Maria Antoinette ជាប្រធានផ្នែកទីផ្សារ » Maria
« រីករាយដែរបានស្គាល់ ខ្ញុំ គីម ស៊ូលី » ស៊ូលី
« ខ្ញុំក៏ជាជនជាតិកូរ៉េដែរគ្រាន់តែប៉ាខ្ញុំជនជាតិបារាំង » Maria
« ខ្ញុំសុំទៅសិនហើយ ខ្លាចលោកប្រធានចាំយូ » ស៊ូលី
« មិនអីទេទុកអោយខ្ញុំចុះ នាងទៅយកឯកសារនៅបន្ទប់ការងារខ្ញុំបន្តិច » Maria
« ចាសអរគុណ ហើយ » ស៊ូលី
To be continued
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon