Part 10 : ចេញទៅកុំមករវល់និងខ្ញុំទៀត

921 33 3
                                    

ត្រឡប់មកមើលពីនាក់គូរសង្សារចាស់នេះវិញ ឈរមើលមុខគ្នា រងចាំពួកគេត្រឡប់មកវិញ។
« ជូហុីអូននិងគេ អត់ទេ អ្នកនាងនិងបងប្រុសស៊ូលីស្គាល់គ្នាយ៉ាងមិច» ស៊ូហូ
« គឺម៉ាក់អូនជំពាក់បំណុលគាត់ទើប អូនត្រូវ » ជូហុីនិយាយមិនទាន់ចប់សេចក្តីផងត្រូវស៊ូហូកាត់ពាក្យទៅវិញ។
« លក់ខ្លួនសងបំណុល តែឥឡូវបានធ្វើលោកស្រី សំណាងអ្នកនាងពិតមែន តែចាំទុកទៅថាគេល្អជាមួយនាងរហូតនោះ ព្រោះអ្នកនាងនៅជាមួយគេមិនយូនោះទេ » ស៊ូហូ ថាអោយនាងលាយភាពសើចចំអក។
« តែពួកយើងរៀបការហើយ គាត់ក៏ស្រលាញ់ខ្ញុំដែរ »ជូហុី តបតទៅរាងក្រាស់ទាំងអ៊ួលណែនក្នុទ្រូង
« នាងប្រាកដចិត្តមែនទេថាគេនៅជាមួយនាង មិនគួរសោះដែរខ្ញុំស្រលាញ់ពួកយើងមិនគួរស្គាល់មនុស្សដូចជានាងនោះទេ ជុន ជូហុី » ស៊ូហូ
« បងនិយាយអី បានន័យថាមិច » ជូហុី
« គ្មានអីទេ!តែនាងចាំក្នុងខួរនាងទៅ លោកស្រី គីម ជូហុី » ស៊ូហូ
« មិចក៏បងជាមនុស្សបែបនេះ បង » ទឺង ទឺង ទឺង » សន្ទនាពួកគេត្រូវបានផ្តាច់ដោយសារដោយសារទូរសព្ទនាងមានគេខលមក។
( ជូហុីអូនអោយ មិត្តចាស់អូនជូនទៅសណ្ធាគារទៅ បងមានរឿងនិយាយជាមួយស៊ូលីច្រើនទៀត និយាយរួចក៏បិទទូរសព្ទបាត់មិនអោយនាងសួរអ្វីទៅគេនោះទេ )
« មានរឿងអី ស៊ូលីមានរឿងអី » ស៊ូហូ សួរព្រោះបារម្មណ៍ពីនាងខ្លាំង
« បងនិងស៊ូលីស្រលាញ់គ្នាមែនទេ មើលទៅបងបារម្មណ៍នាងខ្លាំងណាស់ » ជូហុី ចោតសំណួរទៅគេទាំងទប់ទឹកភ្នែកមិនចង់យំ នាងនៅតែស្រលាញ់គេដូចដើម តែគេនិងនាងមិនអាចទៅរួចបានទេ ។
« រឿងរបស់ខ្ញុំ នាងមិនបាច់ចង់ដឹងសំរាច់ ថាស៊ូលីកើតអី » ស៊ូហូ
« គេមានរឿងនិយាយគ្នាច្រើនទៀត អោយបងជូនខ្ញុំទៅសណ្ធាគារមុន » ជូហុី
« រវល់ធ្វើស្អី!មិនដែរឃើញបារម្មណ៍ពីប្អូនផង ពេលនេះមកហួងហែង ។ នាងមិនតាមប្តីទេមែនទេ បណ្តោយប្តីទៅកើត ។» ស៊ូហូ
« យើងត្រូវហាមគេគ្រប់ពេលមែនទេ ណាមួយពួកគេជាបងប្អូននិងគ្នាមិនអាចហាមឃាត់ គ្រប់ពេលនោះទេ ខ្ញុំមិនដូចបងសូម្បីតែបងប្អូនគេក៏មិនអោយនៅក្បែរគ្នានោះ » ជូហុី
« ចាំពាក្យខ្ញុំទុកទៅនាងនិងទឹកភ្នែកដោយសារគេ ថ្ងៃណាមួយចាំទុកទៅ » ស៊ូហូយកដៃចង្អុលរុញក្បាលរបស់នាងមួយទំហឹងចង់ក្រិចក ជូហុីស្រាប់តែយំមកភ្លាមៗ ។
« បងចាំបាច់និយាយបែបនេះដាក់ ជីវីតគូរបស់ខ្ញុំ ។ ខ្ញុំមិនយល់នោះទេថាបងដឹងរឿងអី តែចិត្តខ្ញុំទុក្ខចិត្តប្តីខ្ញុំណាស់ » ជូហុី ទប់លែងជាប់នាងស្រែកយំខ្លាំងៗ ធ្វើអោយអ្នកជុំវិញនាំគ្នាឈរមើលពួកគេឈ្លោះគ្នាមិនយល់ន័យព្រោះនិយាយភាសាកូរ៉េ ។
« បាត់យំទៅខ្ញុំជូនទៅ សណ្ធាគារ » ស៊ូហូចាប់ទាញដៃនាងដើរទៅតាមក្រោយគេ ។
« ខ្ញុំដើរបានមិនបាច់កាន់ដៃទេ » ជូហុីជូនទឹកភ្នែករួចក្រវាសដៃចេញពីគេ ។
« តាមចិត្តខ្ញុំមិនចង់ប៉ះខ្លួននាងស្រាប់ ហើយ រអើមណាស់»
ស៊ូហូ

មកមើលបងប្អូនគេវិញ taehyung ទាញដៃប្អូនចូលក្នុងឡាន ទីណាត់ទីណែងរួចក៏បើកឡានចេញទៅ ។

« បងចង់នាំខ្ញុំទៅណា ឈប់ឡានទៅ » ស៊ូលី ស្រែកឡូឡាពេញក្នុងឡានបញ្ជាអោយគេឈប់ ។
« បងមានរឿងនិយាយជាមួយឯង » ថេយ៉ុងតបទៅនាងដោយមិនងាគមើលនាងបន្តិចសោះឡើយ ។
« និយាយទីនេះក៏បាន និយាយរួចឈប់ឡានទៅ » ស៊ូលី
ថេយ៉ុងក៏ឈប់ឡានតាមនាងប្រាប់រួចបែរមុខ មករកនាងដែរអង្គុយក្បែរគេនោះ ។
« បងមិនដឹងឯងចេញមកនៅបារាំងពីពេល ណាទេ ហើយឯង មានដែរចូលបន្ទប់បងទេ » ថេយ៉ុង
« ខ្ញុំ...មិនដែរចូលនោះទេ » ស៊ូលីនិយាយក្បត់ចិត្តខ្លួនឯង
« អឹម...» ថេយ៉ុងទម្លាក់បបូលមាត់លើមាត់របស់នាងបឺតជញ្ជក់យកភាពផ្អែមល្ហែមចេញពីមាត់របស់នាង ។
« ផាច់ » មួយកំភ្លៀងពីដៃទន់ស្រឡូនតែឈឺមិនតិចនោះដែរ ។
« បងធ្វើឆ្កួតឡប់ស្អី យើងជាបងប្អូននិងគ្នាមិចបងធ្វើចឹង » ស៊ូលីទឹកភ្នែកចាប់ផ្តើមហូរស្រស្រាក់។
« បងសុំទោស យប់នោះឯងគេងជាមួយបងមែនទេ» ថេយ៉ុងរៀងដាច់ក្រាស់ដាច់ចិត្តចម្ងល់ក្នុងចិត្តទៅកាន់ប្អូន ។
« ខ្ញុំមិនដែលចូលបន្ទប់បងគេងជាមួយ បងបានយ៉ាងមិច » ស៊ូលី
« មិនមែនគេងបែបចឹងទេ គឺរវាងបងនិងបងមានអីៗជាមួយគ្នា ព្រោះបងច្បាស់ថាយប់នោះបងបានគេងជាមួយមនុស្សស្រី ក្លិនទឹកអប់ដូចក្លិនរបស់ឯងជាប់ នៅកំរាលពូករបស់បង » ថេយ៉ុង
« អ្នកណាក៏ប្រើបាន ប្រពន្ធបង ក៏ប្រើដែរត្រូវទេ » ស៊ូលី
« បងដឹងថាក្លិនទឹកអប់នោះ មានតែឯងដែរប្រើវា ឯងមិនចូលចិត្តប្រើរបស់ដូចគេទេ ជូហុីដោយសារជាមិត្តឯងត្រូវទេ » ថេយ៉ុង
« តែនាងលែងជាមិត្តខ្ញុំហើយ ខ្ញុំនិងដូវាចុះ » ស៊ូលី
« ចឹងសំរាច់ថា ...» ថេយ៉ុង
« មិនមែនខ្ញុំទេ ជូនខ្ញុំទៅផ្ទះទៅ » ស៊ូលី
ថេយ៉ុងក៏បានជូននាងត្រឡប់មកផ្ទះវិញ ដោយ មានស៊ូហូ និងមីងTiffany រងចាំនៅមុខផ្ទះ ។ រាងស្តើងចុះពីលើឡានដោយទឹកមុខស្រងូស្រងាត់ ។
«. ថេយ៉ុង ឯងមកបារាំងពីកាល » Tiffany
« ខ្ញុំមកពីរថ្ងៃហើយ អ្នកមីងសុខសប្បាយទេ » ថេយ៉ុង
« ចាសមីងសុខសប្បាយទេ ចុះឯណាប្រពន្ធឯង » Tiffany
« ពិតមែនហើយ ឯងជូននាងដាក់សណ្ធាគារឫនៅ » ថេយ៉ុងសួរទៅកាន់ស៊ូហូ
« ដាក់តាមផ្លូវប្រពន្ធ លោកនិយាយច្រើនពេកធុញណាស់»ស៊ូហូ
To be continued

ប្អូនស្រី (sister)ចប់Where stories live. Discover now