ស៊ូជីនពេលនេះបានមកដល់មុខមន្ទីរពេទ្យដៃបីក្មេងស្រីតូច រត់សំដៅទៅក្រុមសង្គ្រោះ។ រីឯថេយ៉ុងកាលបើឃើញប្អូននៅនឹងដៃគេក៏រត់ទៅ មើល នៅទីនោះ។
[ចុះឯងមានឃើញយូរីនទេ នាងចូលទៅជួយស៊ូលី ] ថេយ៉ុង
[ មើលប្អូនឯងទៅ យើងចូលទៅជួយនាង ] ស៊ូជីន
[ យើងទៅដែរ ] ថេយ៉ុង
[ ឆាប់ទៅ ] ស៊ូជីន
អ្នកទាំងពីររៀបនឹងរត់ចូលទៅក្នុងមន្ទីរពេទ្យនោះហើយក៏ត្រូវក្រុមpolice ឃាត់ជាប់ ។ ខំជំនះចូលក៏មិនបានភ្លើងកាន់តែឆេះស្ទើរតែពេញមួយមន្ទីរពេទ្យទៅហើយ ។ ស៊ូជីននៅតែគិតពាក្យដែរខ្លួនអោយនាងចាំតែ ក៏ចូលវិញមិនបាន។ ថេយ៉ុងចាប់ផ្តើមស្រែកហៅឈ្មោះរបស់ យូរីនខ្លាំងៗ ភ្លាមនោះមានក្រុមសង្គ្រោះម្នាក់មកប្រាប់ថា មានមនុស្សស្រីជាប់នៅក្នុងបន្ទប់ផ្នែកកុមារត្រូវភ្លើងឆេះហើយ ។ រងក្រាស់ទាំងគ្រាន់តែបានលឺភ្លាមម្នាក់ៗស្ទើរស្លុតចិត្តភ្លាមៗ ពេលដែរលឺក្រុមសង្គ្រោះនិយាយបែបនោះ ។ ស៊ូជីនបានឪកាសក៏រត់ចូលទៅក្នុងមន្ទីរពេទ្យបានឯថេយ៉ុងអង្គុយយំលើដី ចិត្តគេពេលនេះមិននៅក្នុងខ្លួនទៀតទេ។ រយៈពេល30នាទី ដែរស៊ូជីនចូលទៅ មិនឃើញចេញមកវិញរកមិនឃើញសូម្បីសាកសព មិនដឹងថាឆេះជាផះអស់រឺក៏យ៉ាងណា ភ្លើងពេលនេះចាប់ផ្តើមរលត់អស់នៅសល់តែផ្សែង តែមិនឃើញមនុស្សស្រីដែរខ្លួនស្រលាញ់ចេញមកវិញសោះឡើយ។
[ លោកខ្ញុំបានចូលទៅរកមិត្តស្រីលោក ជួបនឹងចញ្ជៀនមួយវង់នេះជារបស់នាងដែរ ទេ ? ] ត្រូវហើយវាជាចញ្ជៀនភ្ជាប់ពាក្យរបស់គេនឹងនាង ។ ថេយ៉ុងពេលនេះទឹកភ្នែកស្រក់ហូរដូចជាទឹកបាក់ទំនប់ លែងមានអារម្មណ៍ក្នុងខ្លួន មិនគិតអីក្រៅពីអង្គុយមើល មន្ទីរពេទ្យដែរឆេះស្ទើរទាំងស្រុងទៅហើយ។ ឯប៉ាម៉ាក់របស់ថេយ៉ុងនឹងប៉ាម៉ាក់យូរីនឈឺចិត្តមិនចាញ់គ្នាឡើយ ។
Skip
បុណ្យសព ដ៏គ្រៀមក្រំមានត្រឹមរូបថតដែរម្ចាស់រូបក្លាយជាផះទៅហើយ វាជាការកាន់ទុក្ខដ៏សែនសង្វេកបំផុត ។ មនុស្សគ្រប់គ្នាមកចូលរួមច្រើនកោះករ តែថេយ៉ុងពេលនេះដូចជាមនុស្សគ្មានវិញ្ញាណនៅខ្លួន អង្គុយមុខរូបថតមនុស្សស្រីដែរខ្លួនស្រលាញ់។ លោកស្រីគីម ក៏ពិបាកដូចគ្នាព្រោះស៊ូលីយំមិនឈប់នាងទម្លាប់តែនៅនឹងដៃយូរីន តែពេលគ្មាននាង ស៊ូលីយំមិនឈប់សោះឡើយ ថេយ៉ុងតាំងពីថ្ងៃមានរឿងមក គេមិនប៉ះស៊ូលីបន្តិចសោះឡើយទោះបីដឹងនាងយំខ្លាំងពិនណាក៏គេមិនខ្វល់នោះដែរ ចិត្តគេ ពេលនេះខ្វល់តែរឿងម៉្យាងគឺយូរីនតែមួយគត់ ។ ពេលពីធីបុណ្យចប់សប់គ្រប់ ក៏នាំគ្នាមកផ្ទះ វិញ លោកស្រីគីម មិនបានចូលរួមនោះទេដូចបាននិយាយគឺនៅមើលស៊ូលីនឹងឯង ។ រាងក្រាស់ដើរចូលផ្ទះទាំងខ្លួនល្ហិតល្ហៃដៃជើងគេញាំមិនបានគ្រប់គ្រាន់នោះទេ ។ រៀបនឹងឡើងជណ្តើរហើយតែត្រូវលោកស្រីគីមហៅអោយឈប់
[ ថេយ៉ុងកូនជួយលួងប្អូនតិចទៅ ស៊ូលីយំរកយូរីនរហូតម៉ាក់ពិបាកណាស់ ] លោកស្រីគីម
[ មែនហើយប៉ានិងម៉ាក់ឯងទាំងម៉ែដោះ លួងមិនបាត់ទេ ] លោកគីម
[ ទុកចោលទៅហត់វាដេកហើយ ] ថេយ៉ុង និយាយដោយប្រើកែវភ្នែកសំលឹងស៊ូលីយ៉ាងឃោឃៅ
[ ឯងយ៉ាងមិចនឹងថេយ៉ុងមិចកូននិយាយចឹង កុំគិតពីនាងពេកនាងស្លាប់ហើយ ] លោកស្រីគីម
[ មិចម៉ាក់និយាយចឹង ម៉ាក់ដឹង ទេ យូរីនអ្នកចូលទៅជួយក្មេងនេះហើយបានត្រូវស្លាប់បើគ្មានក្មេងនេះយូរីនមិនត្រូវស្លាប់ទេ មិចបានម៉ាក់និយាយមិនអោយខ្ញុំគិតទៅវិញ គួរតែអោយស្លាប់ក្នុងភ្លើងជំនួសទៅមេនាំចង្រៃ ] ថេយ៉ុង
[ ផាច់ ] បាតដៃរន្ទះរបស់លោកស្រីគីមធ្វើអោយថេយ៉ុងបែរមុខទៅម្ខាង ។ មុខចាប់ផ្តើមមានស្នាមបាតដៃក្រហមនៅលើថ្ពាល់ ។
[ ខ្ញុំស្អប់ក្មេងនេះ ខ្ញុំស្អប់ម៉ាក់ដូចគ្នា ] ថេយ៉ុង
រាងក្រាស់និយាយរួចក៏រត់ទៅលើបន្ទប់បាត់ ឯលោកស្រិគីមក៏គិតថាជ្រុលដៃ តែក៏គិតថាថេយ៉ុងហួសហេតុដែរ មិចគេនិយាយបែបនេះ ទៅវិញ ។
ចាប់ពីថ្ងៃនោះមកគឺដូចពាក្យគេនិយាយ គេមិនប៉ះ មិនមើល មិនខ្វល់ពីស៊ូលីទៀតទេ គេចាប់ផ្តើមកាន់ស្អប់នាងតូចពេលដែរឃើញមុខនាង ព្រោះនឹងឃើញរឿងរបស់យូរីនដែរ ។
[ 3year ago ]
រាងក្រាស់តែងទៅមុខផ្នូរ របស់យូរីនរាល់ថ្ងៃ តែទៅអង្គុយអង្អែររូបថតរបស់នាង ដេរសល់ត្រឹមស្នាមញញឹមតាមរូបថតប៉ុណ្ណោះ ។
[ យូរីន បងតែងគិតអូនមិនទៅចោលបងទេរយៈពេលបីឆ្នាំនេះ បងមានអរម្មណ៍អូននៅក្បែរបង ជានិច្ចអូនដាច់ចិត្តយ៉ាងនេះ ក្រែងអូនសន្យាថាស្រលាញ់បងនោះអី ហេតុអីទៅអូនទៅចោលបង បងនឹកអូនណាស់ បងចាំអូនជានិច្ច ដឹងទេ ] ថេយ៉ុងយំខ្សិបខ្សួលមុខផ្នូររបស់នាង ចិត្តគេពេលនេះមិននឹងនរដូចដើម។
To be continued part4
YOU ARE READING
ប្អូនស្រី (sister)ចប់
Romanceកើតមកជាមនុស្សដែរម៉ាក់ប៉ាស្រលាញ់ជាងគេខុសដែរមែនទេ? គេមាននាមជាបងប្រុស ហេតុអីគេស្អប់ខ្ញុំដល់ថ្នាក់នេះ? តើខ្ញុំបានធ្វើអ្វីខុសទៅ ទើបបងប្រុសខ្ញុំស្អប់ខ្ញុំថ្នាក់នេះ? By : jiyeon