Episode 01 : Red Flag

1.7K 86 5
                                    

ភាគទី ០១...

< Up to me Café & Bakery >

មើលតែឈ្មោះហាងទៅក៏ដឹងហើយថាម្ចាស់ខ្មឺតប៉ុណ្ណា ចង់បើកក៏បើក ចង់បិទក៏បិទ ស្រេចតែចិត្តនិងអារម្មណ៍របស់ចៅកែហាងថាសប្បាយចិត្តឬកើតទុក្ខ ។
ហាងបើកគ្មានថ្ងៃច្បាស់លាស់ទេ បើចង់ផឹក មកដល់ម៉ោង 6 កន្លះហាងមិនទាន់បើកក៏បានន័យថាមិនលក់ទេ តែអាចកម្ម៉ង់តាម App ផឹកបាន ។
បើថាបើកលក់អោយភ្ញៀវចូលមកផឹកដល់ហាងវិញ លក់ចាប់ពីម៉ោង 6 កន្លះព្រឹកដល់ម៉ោង 10 យប់បិទហើយ មកទាន់ក៏ទាន់ មកមិនទាន់លើសមួយនាទីបិទក៏មិនលក់អោយផឹកដែរ ។

< មកវិញកុំភ្លេចទិញមាន់បំពងពីរប្រអប់ផ្ញើរផង >
បុគ្គលិកនិង Manager កំលោះសង្ហារ Taehyung កំពុងតែនិយាយទូរស័ព្ទជាមួយនឹងម្ចាស់ហាងដោយសម្ដីយ៉ាងឡូយគ្មានចេះកោតខ្លាចទាល់តែសោះ និយាយទៅមួយហាងនេះ ទាំងថៅកែនិងកូនចៅ ចរិតដូចៗគ្នា ។

[ យករសជាតិអី? ហើយយកអាប្រអប់ទំហំប៉ុណ្ណា? យកសាច់ភ្លៅឬសាច់ទ្រូង? យកទឹកជ្រលក់អីខ្លះ? ចង់ទិញកូកាថែមអត់? ហើយយកដំឡូងបំពងអត់? ] Jungkook

< យករសជាតិហិរនិងរសជាតិដើម យកអាប្រអប់ទំហំកណ្ដាល យកសាច់ភ្លៅលាយសាច់ទ្រូង ទឹកជ្រលក់យកគ្រប់មុខ ថែមដំឡូងបំពងមួយប្រអប់ផង តែមិនយកកូកាទេ យក Soju មួយដបវិញ > Taehyung

[ Okay...តែខ្ញុំឈរមុខហាងឡើង 5 នាទីហើយ ] Jungkook

< ងាប់!! បើមកដល់យូរណាស់ហើយខំសួរនាំខ្ញុំក៏ច្រើនសម្បើមម៉្លេះ ធ្វើដូចបានស៊ី? > Taehyung

[ ហ៊ើយ---មកបើកទ្វារអោយសិនមក ] Jungkook

< អឺ សាំមែន!! បានហើយ >
Taehyung ខាំមាត់ខ្នាញ់ចិត្ត រត់ចុះពីបន្ទប់ដេកទៅបើកទ្វារអោយចៅហ្វាយទាំងគ្រឺតក្នុងចិត្ត លើកណាក៏ដូចលើកណាដែរ មិនបានដូចចិត្តសោះ ចេញមកថ្មីរហូតមនុស្ស Jungkook នេះធ្វើជំនួញក៏ពូកែ រំខានសរសៃប្រសាទអ្នកដទៃក៏កាន់តែពូកែទៀតហើយ ។

< យ៉ាងមិចដែរឈឺក្បាលនឹងខ្ញុំទេ? >
ក្នុងជីវិតរបស់ Jungkook មានរឿងបីយ៉ាងដែលគេចាត់ទុកថាសំខាន់មិនធ្វើគឺមិនបាន ទីមួយរកស៊ីធ្វើជំនួញរកលុយអោយបានច្រើន ទីពីរគឺផ្គាប់ចិត្តប៉ាម៉ាក់ ហើយទីបីចុងក្រោយ ធ្វើយ៉ាងមិចក៏បានអោយតែ Taehyung ឈឺក្បាលមិនលួសមួយថ្ងៃ ។

Never Let Me Go  |  TaekookWhere stories live. Discover now