ភាគទី ១០...
< ខ្ញុំអត់នៅទីក្រុងទេ ឥឡូវកំពុងជាប់ក្នុងភូមិមួយមិនទាន់ទៅវិញបានទេ បងមានការអ្វីក៏ Call ទៅ Riki ជំនួសទៅ >
បនញតពាពីឈ្លោះគ្នាបាន 10 នាទី បងស្រីរបស់ Taehyung ក៏ទាក់ទងមកតែម្ដង ហើយក៏មិនដឹងថាមានការអ្វីដែរបើលើកមកនិយាយភ្លាម អាប្អូនប្រុសដ៏ល្អម្នាក់នេះវានិយាយថាទៅរកមិនបានបាត់ទៅហើយ ។[ គ្មានអ្វីធំដុំទេដឹងបើតាមបងគិត តែថា Haru ឥឡូវនេះ វាបែកក្អួតពេញផ្ទះហើយ បបួលបងផឹកតាំងតែពីម្សិលមិញមកដល់ថ្ងៃនេះស្វាងតែបងទេ ] Jenn
< វាក៏ប្រហែលខូចចិត្តរឿងបែកសង្សារនឹងឯង តែថាខាងនេះធ្វើដូចធម្មតា គ្មានសោកស្ដាយឬខូចចិត្តបន្តិចទេ បងគិតមើល៎សមអត់? មិនដឹងជាធ្វើអោយអា Haru ឈឺយ៉ាងណាទេ ខ្ញុំគួរតែហាមតាំងពីដំបូង > Taehyung
[ ស្អីនឹងអា Tae អ្នកណាធ្វើបាបអ្នកណា? ] Jenn
< ក៏ Jungkook ធ្វើបាបចិត្ត Haru នោះអី? បងសួរធ្វើដូចមិនស្គាល់ចរិតមនុស្ស!! គេមានសង្សារមករាប់មិនអស់បែកលើកណាក៏មិនដែលខូចចិត្តដែរ គ្មានចេះស្រឡាញ់អ្នកណាមកតាំងពីកាល > Taehyung
[ ហ៊ើយ អានឹងជារឿងរបស់គេបងមិណបាក់ព័ន្ធទេ តែត្រង់ Haru នេះ ឯងគិតខុសទាំងស្រុងហើយ!! ] Jenn
< ខ្ញុំគិតអីខុស? > Taehyung
[ ដឹងអត់ថា Haru វាលួចនិយាយលេងជាមួយសង្សារចាស់វិញប៉ុន្មានថ្ងៃហើយ? ] Jenn
< គ្រាន់តែនិយាយសោះ?? > Taehyung
[ ឆ្កួត វាមិនមែននិយាយធម្មតាទេ--ប៉ុណ្ណឹងចាត់ទុកថាក្បត់បាត់ទៅហើយ ម្យ៉ាងសរសើរទៅដែល Jungkook អាចទ្រាំនឹងចរិតរបស់វាបានដល់ទៅកន្លះឆ្នាំ ] Jenn
< បងចង់បានន័យថាមិច? Haru វាស្រួលតើ មិនរញ៉េរញ៉ៃច្រើន ចរិតចាស់ទុំចង់ងាប់ > Taehyung
[ អឺ វាត្រឹមត្រូវតែជាមួយអ្នកផ្សេង តែប៉ះ Jungkook វិញមានចឹងឯណា មនុស្សប្រុសឆ្កួតយ៍ស្អីមួយថ្ងៃងរចង់ 10 ដង និយាយអីបន្តិចមិនបាន ធ្វើអីមិនតាមចិត្តក៏ខឹង ពេកខឹងក៏ប្រកាច់រត់ទៅណាបាត់មិនដឹង មិនចេះដោះស្រាយ គ្មានភាពចាស់ទុំ គ្មានទំនួលខុសត្រូវសោះ ] Jenn
DU LIEST GERADE
Never Let Me Go | Taekook
KurzgeschichtenNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...