ភាគទី ០៩...
ចុះថាមិនមកទេ ចង់បេះខ្លាំងណាស់ក៏ទៅតែម្នាក់ឯងទៅ?
ហើយឥឡូវនេះស្អីដែរ ពេលគេមានគ្នាហើយ ក៏ធ្វើឯងមកលួចតាមមើលដូចចោរចង់ចូលលួចមាន់អ្នកភូមិ ។< កើតអីឯង? >
Jungkook ឈរច្រត់ចង្កេះសម្លឹងមើល Taehyung មិនដាក់ភ្នែក ឃើញថាដើរតាមពីក្រោយលបៗមកចង់ 10 នាទីហើយ មានរឿងស្អីក៏មិនព្រមនិយាយអោយចប់ៗទេ គិតតែពីត្រុកៗដូចមាន់នៅនឹងឯង ។< គ្មានទេ ខ្ញុំមកមើលចម្ការលេង នៅផ្ទះតែឯងវាអផ្សុកពេក! មិនបានមកតាមលួចមើលឯងទេ មិនបាច់មកចោទខ្ញុំមុនទេ ខ្ញុំប្រាប់អោយហើយ > Taehyung
< Jungkook-hyung ខ្ញុំគិតថាបើយើងចង់មានពេលវេលាផ្ទាល់ខ្លួនតែពីរនាក់ ពេលចេញពីបេះផ្លែឈើ ទៅបន្ទប់សម្ងាត់របស់ខ្ញុំវិញ គ្មានអ្នកណាដឹងទេទើបមិនមានអ្នកតាមមករំខាន បងគិតយ៉ាងមិចដែរ? > Sunghoon
< ល្អ-- > Jungkook
< មិនល្អ > Taehyung
< ហូយ៎ ឯងទៅផ្ទះចាំតែញ៉ាំនំទៅបានហើយមិនបាច់មកទីនេះទេ សាំណាស់ > Jungkook
< អូ៎ ឥឡូវនេះឯងចេះដេញខ្ញុំផង? នេះខ្ញុំខ្លាចក្មេងបោកឯងនឹងហើយបានខំតាមមកជាប់រហូតនោះ បើមិនគិតថាជាចៅហ្វាយ ជាអ្នកស្គាល់គ្នា ក៏មិនខ្វល់ដែរ > Taehyung
< ខ្ញុំឯណាទៅបោកគាត់បាននោះ? មានតែគាត់បោកខ្ញុំវិញបានត្រូវ បងឯងកុំភ័យមើល៎ > Sunghoon
< ខ្ញុំទៅវិញក៏បាន តែពេលបេះហើយក៏ទៅផ្ទះ ហាមទៅណាផ្សេងទៀតដែលខ្ញុំមិនដឹងហើយទៅរកមិនឃើញ ទុកពេលអោយមួយម៉ោង...> Taehyung
< អឺ ទៅៗ!! >
Jungkook លើកដៃញីថ្ងាស សម្លឹងមើលខ្នងធំរបស់កំពូលលោកកូនចៅដើរចេញទៅទាំងមិនអស់ចិត្តខំប្រឹងងាកមកក្រោយមើលវិញម្ដងៗ ទម្រាំតែដើរទៅផុតនឹងជិតគ្រិចក អស់ហើយ ។< តាមពិតខ្ញុំមិនហ៊ានញ៉ែទេបើបងមានអ្នកចាំកាងជាប់សាហាវម្លឹងៗនោះ សួរតាមត្រង់ទៅ ជាសង្សារនឹងគ្នាមែន? បងឯងមិនចង់ Public ហ្អ៎? > Sunghoon
< នេះឯងអត់លឺទេហ្អ៎ថា បងទើបបែកគ្នានឹងមិត្តរបស់គេហើយ? បងនិងគេមិនមែនសង្សារទេ តែត្រឹមជាមិត្តធ្វើមិនបានផង សង្ឃឹមអីខ្ពស់ម៉្លេះ? > Jungkook
ESTÁS LEYENDO
Never Let Me Go | Taekook
Historia CortaNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...