ភាគទី ០៤...
[ នៅក្នុងឡាន ]
សួនកម្សាន្តនៅកណ្ដាលក្រុងអោយឡើងជិតក្លៀកនេះមិនទៅទេ បបួលហៅទៅរកសុទ្ធតែនៅជាយក្រុងត្រូវធ្វើដំណើរ 40 km ទើបដល់ អានេះបានគេថា ខ្លួនទំនេរតែចូលចិត្តរកអ្វីធ្វើអោយរវល់ ពិតមែន ឥឡូវនេះម៉ោង 7 ហើយមិនទាន់ទាំងជិះបានពាក់កណ្ដាលផ្លូវទៅផ្ទះវិញផង ។
< នៅបន្ទប់ឯងមុននឹងខ្ញុំឃើញផ្កាមួយថូតូចតាំងនៅតុក្បែរគ្រែ---ឯងចូលចិត្ត Lavender ឬ? >
ជាលើកទីមួយដែល Taehyung បានចូលទៅដល់ក្នុងបន្ទប់គេងរបស់ Jungkook ទើបគេចេះតែសង្កេតមើកនេះមើលនោះលេងៗទៅ ហើយក៏ចាប់បានច្រើនចំណុចដែរ ។< អ្ហឹម វាមានអាយុ 10 ឆ្នាំជាងហើយណា ខ្ញុំធ្លាប់យកវាទៅសារភាពស្នេហ៍ប្រាប់មនុស្សម្នាក់ > Jungkook
< ស្អី បើយូរយ៉ាងនឹងហើយមិចបានវានៅស្រស់ល្អមិនងាប់ទៀត? បោកខ្ញុំទាំងរស់-- > Taehyung
< ភ្លើពិតឬសួរធ្វើភ្លើ? ផ្កាជ័រនឹងហើយ!! ខ្ញុំមិនយកផ្កាស្រស់ទៅអោយគេទេ ព្រោះទុកយូរវាងាប់ត្រូវបោះចោលដដែល ច្បាស់ណាស់ថាគ្មានន័យចឹងហើយក៏ធ្វើអាជ័រទៅអោយ ប៉ុន្តែវាស្អាតដូចរបស់ពិតចឹង > Jungkook
< ធ្វើខ្លួនឯងទៀត? ហើយថីបាននៅនឹងឯង? គេមិនយក? គេមិនចូលចិត្ត? > Taehyung
< គេចូលចិត្តផ្កា តែគេមិនចូលចិត្តខ្ញុំ!! > Jungkook
< អូយ៎--ឈឺជំនួស >Taehyung
< ឯងជួយរំលែកទុក្ខឬក៏កំពុងតែដៀមដាម? ធ្វើមើលតែឯងមិនធ្លាប់ Crush បដិសេធមែន ធ្លាប់ឆ្លងកាត់វិស័យនេះដូចតែគ្នាសោះ!! > Jungkook
< វាខុសគ្នា ករណីខ្ញុំជារឿងទូទៅហើយ តែឯងវិញ---ឯងជាកំពូលសាវាដែលខ្ញុំធ្លាប់ស្គាល់ហើយណាវើយ ខ្ញុំមិចនឹងនឹកស្មានថាមនុស្សដូចឯងក៏ធ្លាប់មានអតីតកាលត្រូវគេបដិសេធស្នេហ៍ដែរ? ហើយកាលហ្នុង ឯងស្រឡាញ់គេពិតមែនទេ? > Taehyung
< ឆឹស!! បើមិនស្រឡាញ់ពិតគិតថាខ្ញុំនៅចងចាំរឿងនេះបាន? ស្នេហ៍ដំបូងណាវើយ >
តាំងពីកើតមកមើលអ្នកណាក៏មិនចូលភ្នែក មិនឃើញស្អាតអស្ចារ្យអ្វីផង តែតាំងពីជួបអាម្នាក់នេះកាលពីថ្នាក់ទី 9 មក មួយប្រទេស Jungkook មើលឃើញតែវាមួយដែលសង្ហារ ។
អានេះគេហៅថា ស្នេហាធ្វើអោយមនុស្សខ្វាក់ភ្នែក ភ្នែកត្រូវបានប្រុសបាំងមុខ!!
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...