ភាគទី ១៨...
< មកទល់នឹងពេលនេះគេនៅឯណា? ឯងប្រាប់ថាឯងលួចមើលគេរហូត ប៉ុន្តែតាមអ្វីដែលខ្ញុំឃើញរាល់ថ្ងៃនេះ ឯងមិនដែលទៅណាក្រៅពីនៅលក់កាហ្វេផង >
និយាយរួម បើកភ្នែកភ្ញាក់ពីដេកមក Taehyung ឃើញមុខ Jungkook បាត់ទៅហើយ តាំងពីព្រឹកដល់យប់ យប់ទល់ព្រឹកវិញគឺលក់តែកាហ្វេ ដើរចុះឡើងៗតែនៅក្នុងហាង ទោះបីជាទៅណាមកណាក៏ដើរជាក្រុម មិនឃើញមានអ្នកណាផ្សេងផង ចុះ Tony នឹងមកពីណា?< ចុះមានដឹងអត់ថាខ្ញុំបើកហាងកាហ្វេដើម្បីអី? > Jungkook
< សួរដូចឆ្កួត---!! មកពីឯងត្រូវមានការងារធ្វើ ត្រូវរកលុយនឹងហើយ ស្រវឹងឡើងភ្លេចហើយឬថារស់នៅត្រូវមានលុយចាយ មិនចឹងទេដាច់ពោះងាប់ > Taehyung
< ខ្ញុំបើកហាងកាហ្វេដើម្បីគេ គ្រប់យ៉ាងដែលខ្ញុំធ្វើគឺសុទ្ធតែដើម្បីគេ---ហ្អឹកៗ និយាយទៅមានអារម្មណ៍ថាកំសត់សម្រាប់ខ្លួនឯងណាស់ តែធ្វើមិចបើជីវិតមួយនេះកើតមកជាប់ក្រយ៉ៅលះបង់ដើម្បីប្រុស? >
នឹកឃើញហើយស្រណោះខ្លួនណាស់ កាលពី 2 ឆ្នាំមុន គ្រាន់តែដឹងថាប្រុសឈ្លោះគ្នាជាមួយម៉ាក់ រត់ចេញពីផ្ទះគ្មានកន្លែងស្នាក់នៅ គ្មានការងារធ្វើ Jungkook ក៏ស្ទុះទៅសុំខ្ចីលុយប៉ាម៉ាក់ខ្លួនឯងមកបើកហាងកាហ្វេ ដើម្បីបានបបួលប្រុសមកធ្វើការយកលុយចាយនិងមានកន្លែងជ្រក ។< ខ្ញុំអត់ទាន់បានដៀលផង ឯងក៏ដៀលខ្លួនឯងឡើងខ្សុះសាច់បាត់ទៅហើយ? > Taehyung
< អឺ បើខ្ញុំវាចឹងមែន > Jungkook
< ហើយគេជាអ្នកណាអោយប្រាកដ? > Taehyung
< អាចំណុចនេះខ្ញុំប្រាប់មិនបានទេ កុំគិតថាខ្ញុំកំពុងតែស្រវឹងហើយភ្លាត់មាត់និយាយចេញមកហ្អ៎ មិនល្ងង់ទេ > Jungkook
< នេះឯងស្រវឹងពិតឬអត់ និយាយដូចជាយល់គ្នាច្រើនដល់ហើយ? គ្រាន់តែបង្ហើបបន្តិចក៏បានដែរ កំណាញ់ធ្វើអី យើងជាមិត្តនឹងគ្នាសោះ ថាមិនត្រូវខ្ញុំអាចជួយអោយឯងសមបំណងស្នេហានឹងគេអីទៅ? > Taehyung
< ចង់ដឹងណាស់ឯងសង្កេតទៅ បើឯងសាកយកចិត្តទុកដាក់មើលខ្ញុំបន្តិចឯងក៏ដឹងចម្លើយបាត់ទៅហើយ ណាស់តែឯងមិនខ្វល់ខ្វាយតើ > Jungkook
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...