ភាគទី ០៦...
< ហូ៎---ចែ?? ផ្ទះចែស្អាតម៉្លេះ? នេះជាកូនមហាសេដ្ឋីលាក់មុខរត់មកនៅជនបទទេដឹង ស្ទាយល៍រៀបចំផ្ទះដូចនៅអាល្លឺម៉ង់ហើយ ទាក់ចិត្តខ្ញុំណាស់ចែ > Taehyung
< អូយ៎ ចា៎ ចែនេះកូនអ្នកមានដែរនឹងណា តែចូលចិត្តជីវិតជាអ្នកស្រែចម្ការ ណ្ហើយ ចាំមានពេលនឹងនិយាយអោយស្ដាប់ តែឥឡូវពួកឯងទៅរកអីញ៉ាំទៅយប់ហើយ...កំលោះសង្ហារនេះក៏ទៅជួយអាក្អូនសក់ស្វាយទៅ ចែអាចលាងរបួសខ្លួនឯងបានមិនអីទេ > Simi
< ខ្ញុំឈ្មោះ Jungkook ណាចែ >
< ខ្ញុំគឺ Taehyung ចុះចែវិញ? >
< Simi ចា៎ >
< ចែ Mi....ឈ្មោះពីរោះណា៎ > Taehyung
< ហាហា ដឹងហើយ!! ចែទៅលាងរបួសហើយណានិងបានរៀបចំបន្ទប់អោយពួកឯងផង តាមសប្បាយចុះ ចាត់ទុកថាជាផ្ទះខ្លួនឯងទៅហ្មងទៅ ស្អាតសង្ហារចឹងចែអោយខ្ទិច >
Simi ដើរទៅបើកទូរយកប្រអប់ថ្នាំរួចចេញទៅបន្ទប់ទទួលភ្ញៀវបាត់ទុកអោយក្មេងៗទាំងពីរជួយគ្នាធ្វើអីញ៉ាំ ។< ហ្អេ៎---ស្ម័គ្រមកធ្វើម្ហូបដែលអត់ហឹរអោយខ្ញុំហ្នឹង ឯងចេះធ្វើអត់? ប្រាកដអត់ថាញ៉ាំកើត មិនអី? > Taehyung
< កើតនឹងហើយ មិនទុកចិត្ត? ឬចង់ធ្វើខ្លួនឯង? ចេះធ្វើអត់ហ្នឹង ហើយកុំចង់ពឹងចែនោះ គាត់ឈឺដៃហើយ ធ្វើអោយឯងមិនកើតទេ > Jungkook
< ខ្ញុំចេះតែបារម្ភពីក្រពះខ្លួនឯងទៅ បើតាំងពីដើមមិនដែលឃើញឯងចូលផ្ទះបាយផង > Taehyung
< រួចខ្ញុំរករូបមន្តនំថ្មីមកធ្វើលក់ដច់អស់ៗពីហាងនឹង មិនហៅថាចូលផ្ទះបាយទេ? >
មិនចង់អួតទេវើយ តែរាល់នំដែល Jungkook ធ្វើលក់ សុទ្ធតែឆ្ងាញ់ ពិសេសខុសគេ ដាក់លក់ថ្មីៗដឹងតែផ្ទុះពេញ Internet គ្មានអ្នកណាអាចធ្វើបានដូច មានទាំងហាងធំៗ ល្បីៗចម្លងទៀតតែរសជាតិក៏ប្រៀបមិនបាន ។< ឯងពូកែតែធ្វើនំហ្នឹង? ចុះម្ហូបអ្នកណាទៅមើលឃើញ តិចចេញមកពងចៀនរសជាតិ Cookie អីទៅ? > Taehyung
< មើលងាយចឹង បើធ្វើឆ្អិនស៊ីអត់? មិនចឹងក៏អញ្ជើញញ៉ាំម្ហូបហឹរហោះរបស់ចែ Mi ក៏បាន គ្មានអ្នកណាឃាត់ទេ > Jungkook
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...