ភាគទី ១៤...
< មួយខែក្រោយ >
ថាឈប់ គឺឈប់ហើយ ម៉ាត់ណាម៉ាត់នឹងមនុស្សនេះរក្សាសម្ដីណាស់ មួយខែកន្លងផុតហើយមិនខ្ចីមានសង្សារថ្មីឡើយទោះបីជាមានប្រុសមួយគំនរមកតាមញ៉ែក៏ដោយ ។
< នេះបង ឈប់មែនទែន? > Riki
< ឈប់អី? មានបានបិទហាងឯណា? >
លឺសួរចឹង Jungkook មិនភ័យហ្អេ៎ មួយខែនេះបើកហាងមិនអោយបាត់មួយថ្ងៃទេ សំខាន់នៅប្រចាំការជាប់មិនបានដើរលេងទៀត លក់ឡើងចង់បែកអាចម៍ក្លៀកអស់ហើយ ។< វាមិនមែនសួររឿងបងឯងបិទហាងស្អីទេ សួររឿងបងឯងឈប់យកសង្សារថ្មីទៀតហើយមែន? > Sunghoom
< ចុះប្រាប់ថាឈប់ហើយមិនជឿទេ? ខ្ចិលនាំទុក្ខដល់ខ្លួនឯង រង់ចាំយកមនុស្សពិតប្រាកដវិញ > Jungkook
< ម្នាក់ដែកបងឯងកំពុងតែស្រឡាញ់នឹងមែន? >
Hana អោនក្បាលមកជាមួយនឹងពីរនាក់ទៀតមកបង្អាប់ចៅហ្វាយភ្លាម ព្រោះថាពួកគេដឹងអស់ហើយនឹង មិនចាំបាច់អោយអ្នកណាមកប្រាប់ទេ ។< និយាយធ្វើដូចដឹងណាស់ចឹង? > Jungkook
< ដឹងនឹងហើយថាពេលនេះបងកំពុងតែស្រឡាញ់អ្នកណា ហើយមនុស្សពិតប្រាកដរបស់បងជាអ្នកណា Bonus ចុះណាថាដឹងសូម្បីតែបុរស Tony នោះ > Riki
< និយាយទាំងភាពជឿជាក់មានពេញខ្លួន? ឥឡូវបើខ្លាំងមែន ប្រាប់មកថាអ្នកណា? > Jungkook
ចេះតែភ្នាល់លេងទៅ បើគេនេះដឹងខ្លួនច្បាស់ថាតាំងពីស្គាល់ក្មេងៗអស់នេះមក មិនដែលនិយាយរៀបរាប់រឿង Tony អោយស្ដាប់ផង សូម្បីតែមនុស្សថែលគេកំពុងតែស្រឡាញ់ក៏មិនដែលបង្ហើបដែរ វាមិនដែលថាឆ្លើយត្រូវ??< មើលក្នុងហាងនឹងអ្នកណាសក់រួញៗ ក្រញ៉ាញ់ៗ ខ្ពស់ មុខសង្ហារ មាឌឌាំងពេញអោបពេញថើប ហើយពូកែឈ្លោះជាមួយម្ចាស់ហាង គឺម្នាក់នឹងហើយ > Riki
< ឯង---??? >
Jungkook លើកដៃខ្ទប់មាត់ដែលចំហរធំជាងគម្របឆ្នាំង ភ្នែកសម្លឹងមើលក្មេងបីនាក់នឹងឆ្លាស់គ្នាទៅមកៗ នេះបានន័យថាអាបីនាក់នេះវាដឹងទាំងអស់មែនទេតាំងពីដើមមក?< បង--កើតអី? តិចគាំង!! > Sunghoon
< មិនគាំងទេ តែបងស្លុតចិត្តឆ្ងល់ថា ពួកឯងដឹងដោយរបៀបណា ដឹងតាំងពីពេលណា? ខ្ញុំដូចជាមិនបានបង្ហើបឬនិយាយអីពីគេទេ > Jungkook
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...