ភាគទី ២០...
< ពេលព្រឹក >
ថ្ងៃនេះ Taehyung ភ្ញាក់ក្រោយគេឯង បើកភ្នែកមកគឺគេនាំគ្នាបើកហាងរួចបាត់ទៅហើយ តែចម្លែកដែលមិនឃើញវត្តមានម្ចាស់ហាងសោះ ឬមួយក៏រត់ទៅផ្ទះប៉ាម៉ាក់បាត់ហើយព្រោះតែរឿងកាលពីយប់មិញ?
< ក្មេងៗ ឯណាចៅហ្វាយតូចរបស់ពួកឯងនោះ? តាំងពីភ្ញាក់មកខ្ញុំមិនទាន់ឃើញគេទេ គេបាត់ទៅណា? > Taehyung
< គាត់ចេញទៅប្រលានតាំងពីម៉ោង 4 កន្លះព្រឹកម៉្លេះ ព្រោះត្រូវឡើងយន្តហោះម៉ោង 5 > Sunghoon
< ហើយគេទៅណាភ្លាមៗម៉្លេះ ការងារអ្វីបន្ទាន់ដល់ថ្នាក់ត្រូវចេញយន្តហោះទាំងទាបភ្លឺ? > Taehyung
< ទៅភ្ជាប់ពាក្យ > Riki
< ភ្ជាប់ពាក្យអ្នកណាគេ? មិចបានខ្ញុំមិនដឹងរឿង >
ក្រែងជាកូនទោលមិនចឹង ហើយតាំងពីដើមមកមិនដែលមានមិត្តឯណាទេក្រៅពី Taehyung តែម្នាក់ បើនិយាយពីបងប្អូនជីដូនមួយអីក៏គ្មានដែរ រួចទៅពិធីភ្ជាប់ពាក្យអ្នកណាគេ?< ភ្ជាប់ពាក្យរបស់គាត់ខ្លួនឯងនឹងហើយ > Hana
< ស្អី? រួចគេមានសង្សារតាំងពីកាល លើកនេះអីក៏ច្បាស់លាស់ម៉្លេះដល់ថ្នាក់ត្រូវភ្ជាប់ពាក្យ? > Taehyung
< ហ៊ើយ--តាមពិតទៅថ្ងៃអាទិត្យនេះគាត់ Date គ្នាសិនទេ ទាល់តែមួយសប្តាហ៍ក្រោយទៀតទើបពួកគាត់ភ្ជាប់ពាក្យ ហើយបង Kook ក៏គាត់មិនបានទៅមានសង្សារឯណាទេ លើកនេះម៉ាក់ប៉ាគាត់ជាអ្នករៀបចំអោយ ផ្សំផ្គុំអោយ ព្រោះពួកគាត់ចង់បានចៅ > Sunghoon
< ឈប់សិន...នេះកុំប្រាប់ណាថា កាលពីយប់មិញដែលគេមកសារភាពប្រាប់ខ្ញុំ វាពាក់ព័ន្ធនឹងរឿងនេះ? > Taehyung
< ហ្អឹម---គាត់មិនព្រមប្រាប់បងទេថាមានរឿងអី ព្រោះគាត់មិនចង់អោយបងគិតថាគាត់យកលេស!! ហើយយប់មិញនេះ សុំទោសផងណាបង ពួកខ្ញុំលួចចេញមកលួចស្ដាប់បងនិយាយគ្នាបានច្រើនគួរសមដែរ > Riki
តាមពិតមុនដំបូងនៅដេករៀងៗខ្លួនទេ តែសុខៗពួកអស់នោះក៏មកគោះទ្វារអូសក្បាលចេញទៅលួចឈរស្ដាប់នៅបន្ទប់របស់ Taehyung លឺឡើងខ្ទិចខ្ទីអស់ ។
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...