ភាគទី ១៦...
< ហាងសាច់អាំង >
ទោះពេលនេះម៉ោង 11 យប់ទៅហើយ តែភ្ញៀវនៅឡើងពេញហាង ជាពិសេសគឺក្រុមប្រុសស្អាតស្រីស្អាតនេះ មកស៊ីគឺថាស៊ីពិត អត់មានអ្នកណាផឹកស្រាផឹកអីសោះ គឺផ្ដោតតែពីរឿងអាំងសាច់ស៊ីតែម្ដង ។
< បង Kook ថីបានថ្ពាល់ក្រហមចឹង? សាច់ក៏ពួកខ្ញុំមិនអោយឆាំង ក្ដៅក៏មិនក្ដៅ ស្រាក៏មិនបានផឹក >
ស្ដាប់តាម Sunghoon រៀបរាប់គឺចឹង ហាងនេះធំទូយណាស់ ខ្យល់អាកាសឡើងត្រជាក់ស្រួលខ្លួន ស្រាក៏អត់បានគាស់ផឹក ហើយសាច់វិញនោះ Riki ជាអ្នកអាំង និយាយរួម Jungkook អង្គុយស្រួលដូចកូនសេដ្ឋីចឹង ។< ឆ្កែខាំ > Jungkook
< ចា៎--?? ឆ្កែខាំ? ឆ្កែណាខាំទៅបង ខ្ញុំអត់មានឃើញឆ្កែអីនៅម្ដុំនេះផង បងអត់ស្រួលខ្លួនទេអី? > Hana
< ឆ្កែរោមក្រញ៉ាញ់ៗនៅក្បែរនេះនឹងហើយ >
Jungkook បែរទៅសម្លក់ Taehyung ដែកបែរមកពេបមាត់ដាក់គេដូចគ្នា សំខាន់គឺចាប់សាច់អាំងជ្រលក់ទឹកម្ទេសដាក់ចូលមាត់ទំពារឌឺថែមទៀត ។< បង Tae ទៅធ្វើអីអោយចៅហ្វាយតូចខឹងទៀតហើយនឹង? លួងខ្លះទៅ ប្រយ័ត្នបានចេញលុយ > Riki
< គ្មានបានធ្វើអីផង គ្រាន់តែបន្លំអោប ហើយញ៉ោះបន្ថែមតិចតួច អ្នកណាដឹងថាប៉ុណ្ណឹងក៏ប្រកាន់? > Taehyung
< Bullshit ថ្ងៃនេះមានអ្នកណាយកអ្វីផ្ដេសផ្ដាសអោយបង Tae ញ៉ាំដែរអត់? > Hana
< អត់ទេ--ខ្ញុំធ្វើទឹកសូដាអោយមួយកែវ ក្រៅពីនឹងក៏ជារបស់ខ្ញុំញ៉ាំរាល់ថ្ងៃទាំងអស់ > Sunghoon
< មែន!! បង Tae ផឹកទឹកសូដាមិនកើតទេ ឃើញអត់តែបានចូលពោះហើយគឺពុលចេញចរិតចឹងៗមកទៀតហើយ!! > Riki
ស្លាប់ហើយរឿងនេះចាំច្បាស់ណាស់ តាំងពីបើកហាងមក Taehyung មានអាការៈបែបនេះមកបួនដងហើយបើរាប់ទាំងលើកនេះចូលទៀត ។
និយាយទៅអោយតែបានផឹកទឹកសូដា គឺថាចេញចរិតអន់ ច្រឡឺម ឆ្លៀតឱកាស ហើយធ្វើដាក់តែ Jungkook ម្នាក់ប៉ុណ្ណោះ អានេះគេហៅថា ស្រវឹងខូច ស្រវឹងភ្លើ ។< ហើយបង Tae ផឹកស្រាអត់បាន? > Sunghoon
< ផឹកមិនចេះស្រវឹងទេ ស្រវឹងតែអាទឹកសូដាដែលលាយជាតិអាល់កុលតិចៗនឹងឯង >
បើនិយាយពីរឿងផឹកស្រាប្រណាំងគ្នាវិញ Hana រាងចាលហើយ កាលពីមុនឃើញលោកបងប្រុសស្រវឹងសូដា ក៏ស្មានថាអត់ចេះផឹកស្រាទើបបបួលភ្នាល់ដាក់លុយ តែមានឯណា គ្រប់គ្នាផឹកឡើងស្រវឹងបែកក្អួត ឯ Taehyung វិញនៅមានស្មារតីរឹងមាំធម្មតា ។
BẠN ĐANG ĐỌC
Never Let Me Go | Taekook
Truyện NgắnNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...