Episode 12 : មិនស្គាល់ទេ តែស្រឡាញ់

499 54 0
                                    

ភាគទី ១២...

< អត់ទោស ហាងបិទនៅ? > Amy
ភ្ញៀវថ្មី មិនដែលឃើញមុខ តែជាស្រីស្អាតតែងខ្លួនថ្លៃថ្នូរ ស្អាតបែបសុភាពរមទម្យស្រទន់ល្អណាស់ ។

< នៅទេ---Oh ដូចធ្លាប់ស្គាល់? ប្រហែលៗមុខ > Jungkook

< ចាំខ្ញុំមិនបានទេឬ តែខ្ញុំដូចជាស្គាល់ម្ចាស់ហាងច្បាស់ណាស់ មិនភ្លែចទេ សាករកនឹកមើល៎ > Amy

< អ្នកណាគេ?? >
Taehyung ឈរមើលឡើងមួយសន្ទុះធំក៏នៅមិនឃើញក៏អោនទៅខ្សឹបសួរចៅហ្វាយដែលកំពុងខាំក្រចកគិតច្រើនស្ទើរបះសក់អស់ហើយ ។

< មិនដឹងទេ ចាំមិនបាន--តែមានអារម្មណ៍ថាមុខដូចជាប្រហែល ស្រដៀងមនុស្សធ្លាប់ស្គាល់គ្នា!! ហ៊ើយ ឬមួយក៏ជា Amy ដែលផ្លាស់ចេញកាលពីថ្នាក់ទី 12? > Jungkook

< មែនហើយគឺខ្ញុំ!! > Amy

< ជាឯងមែនឬ? ចង្រៃយ៍អឺយ បាត់ទៅណារាប់ឆ្នាំគ្មានផ្ដល់ដំណឹង សុខៗក៏លេចមុខមកដូចខ្មោច >
កាលពីមុនពួកគេជាមិត្តនឹងគ្នា ស្និទ្ធស្នាលគួរសមម្យ៉ាងនាងក៏ជា Ex-Crush របស់ Taehyung ដែរ រឿងអីថា Jungkook មិនចាំនោះ?
  តែមិចអាមុខឌឺនោះវាមិនចាំចឹង?? ភ្លើមែន!!

< ទៅនៅក្រៅប្រទេស ខ្ញុំរៀនចប់ក៏ធ្វើការតែហ្មងទើបមកវិញលើកនេះទេ ហើយក៏ស៊ើបសួរពីមិត្តចាស់ៗទើបដឹងថាឯងលួចមកបើកហាងកាហ្វេឡើងល្បីពេញប្រទេសចឹង > Amy

< ដឹងខ្ញុំស៊ីជោរដែរតែប្រឹងសរសើរណាស់ មិនអីទេ យប់នេះញ៉ាំអីក៏បានដែរ ខ្ញុំ Pay ឯង > Jungkook

< ok...អូ៎ ចុះនោះ Taehyung មែន? មានភាគហ៊ុនក្នុងហាងនេះដែរឬ? > Amy

< ភាគហ៊ុនស្អី ខ្ញុំត្រឹមជាបុគ្គលិកដ៏កំសត់ម្នាក់ដែលត្រូវចៅហ្វាយធ្វើបាបនិងជិះជាន់កម្លាំងពលកម្ម > Taehyung

< ឈប់សិន? តាមខ្ញុំចាំ គ្រួសារឯងជាគ្រួសារអភិជនណា កាលនៅរៀនឯងជាសិស្សលំដាប់ Top គ្រូមើលថែជាពិសេស ចុះមិចឥឡូវមកធ្វើបុគ្គលិកនៅហាងកាហ្វេ? > Amy

< មកពីធ្វើខ្លួនក្លាហាន ឈ្លោះគ្នាជាមួយម៉ាក់រួចក៏វេចបង្វេចរត់ចេញពីផ្ទះមករៀនរស់នៅដោយខ្លួនពិសោធន៍អោយម៉ាក់មើលព្រោះចង់ឈ្នះ ហើយសភាពក៏ដូចឯងឃើញពេលនេះចឹង មិនល្អប៉ុន្មានផង > Jungkook

Never Let Me Go  |  TaekookWhere stories live. Discover now