Episode 11 : ល្ងង់ៗ

480 51 0
                                    

ភាគទី ១១...

< ឯងដឹងមែនទេថា Haru វាមានទំនាក់ទំនងជាមួយសង្សារចាស់វិញ? តែខ្ញុំគិតថាមុខឯងដូចមិនឆ្លាតចឹងទេ គ្រាន់បានស្អាតយោងទើបប្ដូរសង្សារញឹក > Taehyung

< ឯងនិយាយចេះតែចង់រករឿងឈ្លោះ? មុខខ្ញុំភ្លើ តែខ្ញុំមានល្ងង់ឯណា ដឹងអត់ថាមានញាណ? ប្រឡេកបន្តិចក៏ដឹងបាត់ហើយគ្រាន់តែមិននិយាយ ទ្រាំចាំរហូតដល់គេមកសុំបែកខ្ញុំមុនបែបនេះ ទើបខ្ញុំមិនខុស > Jungkook

< ចឹងសរុបមកឯងក៏មិនល្អប៉ុន្មានដែរ មិនស្រឡាញ់គេ តែមិនសុំគេបែកមុនព្រោះខ្លាចជាប់ឈ្មោះអាក្រក់ > Taehyung

< ក៏ល្អជាងមិត្តឯងដែរ!! > Jungkook

< សួរមួយមើល៎ បើរាល់ដងឯងមិនដែលស្រឡាញ់អ្នកណាផង មិចបានព្រមធ្វើសង្សារនឹងគ្នា? > Taehyung

< ខ្ញុំសារភាពប្រាប់ Tony ត្រូវគេបដិសេធតែក៏មិនចុះចាញ់ចេះតែតាមគេជារឿយៗ ថ្ងៃមួយគេក៏ប្រាប់ខ្ញុំថា រៀនបើកចិត្តទទួលយកអ្នកថ្មីខ្លះ បន្ទាប់មកថ្ងៃស្អែកគេក៏បាត់ខ្លួនទៅ!!! ណែ៎ ខ្ញុំក៏រៀនធ្វើតាមគេ ប៉ុន្តែអ្នកដែលចូលមកក្នុងជីវិតរបស់ខ្ញុំ សុទ្ធតែគ្មានការតស៊ូនិងភាពអត់ធ្មត់រង់ចាំអោយខ្ញុំស្រឡាញ់វិញ យ៉ាងច្រើនត្រឹមកន្លះឆ្នាំក៏បែកគ្នាហើយ... > Jungkook

< ហ៊ើយ ចឹងឯងបន្តទៀតទៅ យូរៗគង់តែជួបទេមនុស្សពិតប្រាកដម្នាក់នោះដែលធ្វើអោយឯងស្រឡាញ់ តទៅនេះខ្ញុំលែងដៀលឯងទៀតហើយ > Taehyung

< ខ្ញុំឈប់ហើយ---!! > Jungkook

< ឈប់អី? > Taehyung

< ឈប់សាកល្បងរៀនស្រឡាញ់អ្នកណាផ្សេង ក្រៅពីមនុស្សដែលខ្ញុំធ្លាប់អោយផ្កា Lavender ក្លែងក្លាយដែលនៅក្នុងបន្ទប់របស់ខ្ញុំ!! > Jungkook

< ចុះវាមិនអាចដូចបំណងឯងនោះ ចង់នៅលីវមួយជីវិតមែន? មិនទទួលយកអ្នកណាផ្សេងទេ? > Taehyung

< ក៏តាមដំណើរទៅ បើយកសង្សារមកហើយពិបាកតែខ្ញុំដដែល សុខចិត្តស៊ូនៅលីវលួចមើលមនុស្សដែលខ្ញុំស្រឡាញ់រាល់ថ្ងៃវិញល្អជាង > Jungkook

< តាមចិត្តឯងទៅ ខ្ញុំមិនបាននៅលីវកំដរទេ តែដល់គូខ្ញុំការមុនហើយវើយ អញ្ជើញនៅកំលោះចាស់ចុះ > Taehyung

Never Let Me Go  |  TaekookWhere stories live. Discover now