ភាគទី ១៥...
< អី? ធ្វើភ្លើស្អីទៀតហើយ? > Jungkook
< ដែលខ្ញុំខំប្រាប់មុននេះព្រោះចង់អោយឯងត្រៀមខ្លួនសម្រាប់បដិសេធគេអោយហើយ គិតទៅគិត យកលេសអ្វីក៏បានដែរ អោយវាសមស្រប > Taehyung
< ចុះហេតុអី? > Jungkook
< គ្មានចម្លើយ ព្រោះខ្ញុំក៏មិនដឹងថាថីដែរ >
Taehyung ពេបមាត់បន្តិចក៏ដើរទៅឈរមុខទូរសម្លៀកបំពាក់រួចដោះអាវស្ដែងៗនៅទីនោះ ដោយមិនខ្វល់ពី Jungkook ដែលកំពុងនៅជាមួយទេ ។< អាឆ្កួតហ្អេ៎? ហាច់ម៉្លេះ ដោះអាវនៅចំពោះមុខខ្ញុំ អត់មានខ្មាស់ស្អីបន្តិចសោះ យ៉ាងណាក៏ក្រែងចិត្តខ្ញុំដែរ? > Jungkook
< ថី? ខ្ញុំអត់ខ្មាស់ផងមានអីត្រូវខ្វល់ ឯងនឹងហើយគួរតែក្រែងចិត្តខ្ញុំ ព្រោះនេះជាបន្ទប់ខ្ញុំ ទ្រាំមើលបានក៏នៅ បើទ្រាំមើលមិនបានក៏ចេញទៅ? មានរបស់ស្អាតៗអោយមើលហ្រ្វីហើយមិនចេះមើលទៀត > Taehyung
< អួយ៎ ស្អាតចង្រៃយ៍អី?? គ្មានឃើញស្អីអស្ចារ្យផង មើលមិនចូលភ្នែកទេ ខ្ពើមផង ប្រុសផ្សេងឡូយជាងនឹងទៀតហ្អ៎!! កុំគិតថាមានតែឯង >
មាត់ថាមិនចូលចិត្ត មើលមិនទាក់ភ្នែក តែក្នុងចិត្ត Jungkook វិញចង់ហោះដល់លើមេឃនៃរយៈកម្ពស់ខ្ពស់ហើយ ដឹងថាប្រុសផ្សេងក៏មានហើយធំៗជាងនេះទៀត តែថារបស់ Taehyung នេះ សិចស៊ីបំផុត Hot បំផុត គួរអោយអោយចង់ក្រញ៉ាំ គួរអោយចង់ញ៉ាំ ។< ជុយ និយាយអត់ផ្ដល់កិត្តិយសអោយសោះចឹង? នេះខ្ញុំខំ Work out រាប់ខែទម្រាំបានសាច់ដុំពេញៗចឹងវើយ ស៊ីក៏តមទៀត មិនមែនស្រួលទេ បើមិនបានសរសើរទេកុំមកមើលងាយ ប្រយ័ត្នទ្រាំមិនបាន > Taehyung
< ទុកអោយទំពាំងបាយជូររបស់ឯងអ្នកសរសើរទៅ ខ្ញុំមិនជ្រលក់ជាមួយទេ > Jungkook
< Tae's!! មិនមែនទំពាំងបាយជូរទេ > Taehyung
< ហើយអា Tae's នឹងស្អី? > Jungkook
< បានន័យថាគេជារបស់ខ្ញុំ បើមិនស្គាល់ថាឈ្មោះអីផង ហៅគេបែបនឹងតែហ្មងទៅ ឈ្មោះសិចស៊ីសន្លប់ > Taehyung
< រោគចិត្តណាស់អញ!! ស្រឡាញ់គេឡើងងប់ងុល ឡើងចង់កើតឆ្កួតអស់ហើយហ្អេ៎?? > Jungkook
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...