ភាគទី ១៩...
< ម៉ោង 11 យប់ >
អ្នកផ្សេងគេចូលបន្ទប់គេងរៀងៗខ្លួនអស់ហើយ ឯ Jungkook វិញបន្ទាប់ពីសម្ងំរៀបវ៉ាលីរួចក៏ដើរមកបន្ទប់ Taehyung ដើម្បីសារភាព ។
ហើយបើសួរថា គង់តែសារភាពដដែលចាំបាច់រៀបវ៉ាលីធ្វើអី? ព្រោះដឹងខ្លួនមុននោះអីថាភាគរយដែលត្រូវបដិសេធ វាមានច្រើនខ្លាំងណាស់ ចឹងបើរៀបវ៉ាលីហើយមុន ក៏បានន័យថាមិនផ្ដល់ការរំពឹងអោយខ្លួនឯងជ្រើន ពេលបានលទ្ធផលមកក៏មិនសូវឈឺ ។< កើតអីយប់ថ្មានេះហើយមិនដេក លួចចូលមកបន្ទប់ខ្ញុំ? មានអីនិយាយមក អង្គុយសម្លឹងចឹងខ្ញុំមិចដឹង? > Taehyung
< កំពុងតែគិតថាគួរប្រាប់ឬអត់? ហើយគួរនិយាយយ៉ាងមិចទើបវាស្រួលស្ដាប់ មិនធ្វើអោយខ្ញុំមានអារម្មណ៍ថាត្រឹមត្រូវពេក ហើយក៏អង់អាម៉ាស់ > Jungkook
< នោមដាក់ខោ? ផោមលេចអាចម៍? > Taehyung
< ហ៊ើយ---រកប្រាកដប្រជាមួយនាទីមិនបាន!! ឯងជួយគិតពីខ្ញុំអោយវាល្អស្អាតខ្លះបានទេ? នេះខ្ញុំធំហើយមិនមែនកូនក្មេងដែលនៅធ្វើចឹងៗទេ > Jungkook
< ចឹងរឿងម្សិលមិញ? កុំបារម្ភ ទោះឯងស្រវឹងមែន តែឯងមិនបាននិយាយរឿងអាថ៌កំបាំងអីអោយខ្ញុំស្ដាប់ទេ និយាយយល់គ្នាដឹងរឿងខ្លាំងណាស់---លើកលែងតែ > Taehyung
< លើកលែងតែ---?? > Jungkook
< ឯងនិយាយរឿង Tony អោយខ្ញុំស្ដាប់!! ភ្លេចមែនទេ? តែឯងអត់បានប្រាប៎ថាគេជាអ្នកណាទេ > Taehyung
< ចាំហើយ ចុះដែលខ្ញុំប្រាប់អោយឯងសង្កេតមើលបើចង់ដឹងថាគេជាអ្នកណានោះ? បានចម្លើយនៅ? > Jungkook
< ស្អី? ទើបនិយាយគ្នាចប់យប់មិញសោះ អោយខ្ញុំទៅរកចម្លើយឯណាបានភ្លាមហើយ? > Taehyung
< ជាឯង >
ទឹកមុខរបស់ Jungkook មិនបានអឹមអៀនដូចជាកាលពីសារភាពនៅប៉ុន្មានឆ្នាំមុនទេ ពេលនេះគឺធម្មតាៗ ដូចនិយាយគ្នា ជេរគ្នារាល់ដង ។< Prank ក្នុងឱកាសអី? រឿងខ្ញុំលួចលុយឯងអស់ 2$ ទិញស្ករគ្រាប់កាលពីខែមុនមែន? សងវិញក៏បាន > Taehyung
CZYTASZ
Never Let Me Go | Taekook
Krótkie OpowiadaniaNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...