ភាគទី ០៧...
< នេះជាបន្ទប់របស់ប្អូនប្រុសចែ ថ្ងៃនេះវាទៅផឹកនៅផ្ទះមិត្តវាហើយ ចឹងពួកឯងគេងសិនទៅណា គ្រែមានតែមួយទេ ដេកជាមួយគ្នាទៅណ៎....បញ្រ្ចៀតគ្នាបន្តិចវាមិនអីទេ > Simi
< មិនអីទេចែ ខ្ញុំគេងបាន >
គ្រែនឹងមើលទៅធំណាស់មិនចង្អៀតទេម្យ៉ាង Jungkook គេងស្ងៀម មិនមមើ ចឹងទោះអោយកន្លែងតូចក៏ដេកបានដែរអោយតែល្មមនឹងខ្លួន ងាយៗចង់ងាប់ ។< តែខ្ញុំគេងមិនបានទេ មិនចេះគេងមានគ្នា មិនចេះដេកប៉ះនឹងអ្នកណា វាចង្អៀត វាស្អុះស្អាប់--> Taehyung
< នេះ!!! បើឯងដេកនៅលើគ្រែមិនកើតទេ អោបខ្នើយទៅដេកលើឥដ្ឋទៅចឹង ចែមានថ្នាំឈឺខ្នង ឈឺចង្កេះអោយលាប >
Simi ដើរទៅវ៉ៃស្មា Taehyung មួយទំហឹងឡើងចង់បាក់ឆ្អឹងជំនីរ គាត់ខ្នាញ់ណាស់ដែរនឹងបើឃើញ Jungkook ពេបមាត់ធ្វើមុខមិនសប្បាយចិត្តយូរហើយដោយសារតែអាមួយខ្ពស់សង្ហារនោះវាខឹងមិនបាត់ មិនដឹងជាស្អីវា ។< អូយ៎ ចែហ្អ៎ ឈឺ!! ចែគុំស្អីនឹងខ្ញុំនឹងបានចេះតែដាក់ខ្ញុំមួយដៃៗឡើងចង់ធ្លាក់ក្អួតរហូតហ្នឹង? > Taehyung
< ហ៊ើយ--ដោះស្រាយគ្នាពួកឯងទៅចែមិនពាក់ព័ន្ធទេ រឿងប្ដីប្រពន្ធគេលូកនាំតែរលាក bye bye!! > Simi
< ចែ? ប្ដីប្រពន្ធស្អីមិនមែនទ---ហ៊ើយ!! > Jungkook
បកស្រាយមិនទាន់ទេ និយាយហើយរត់ទៅត្រុយបាត់ស្រមោល ឆ្ងល់ដែរ ចាស់ហើយ អាយុ 35 ឆ្នាំហើយ នៅរត់បានលឿនជាងក្មេងទៀត?< ដេកនៅហ្នុងទៅ >
Taehyung ដើរឡើងទៅលើគ្រែបានមុនក៏បោះខ្នើយដេកនិងខ្នើយអោបទៅលើឥដ្ឋអោយ Jungkook ។< ស្អី? រឿងអីអោយខ្ញុំដេកនៅលើឥដ្ឋ បើឯងជាអ្នកមានបញ្ហា ឯងដេកលើឥដ្ឋទៅ ដេញខ្ញុំបានយ៉ាងមិច? > Jungkook
< ខ្ញុំឡើងមកលើគ្រែបានមុនជារបស់ខ្ញុំហើយ ឯងគ្មានសិទ្ធប្រកែកទេ ដេកមិនដេកហីទៅ > Taehyung
< យ៉ាងហោចណាស់ក៏អោយភួយខ្ញុំដណ្ដប់ដែរ? >
គិតមើលទៅ Jungkook ត្រូវមកដេកលើឥដ្ឋឈឺខ្នង ឈឺចង្កេះ វាត្រជាក់ផង វាពិបាកត្រូវរើបម្រាស់ខ្លួនចុះឡើងៗទៀត ខ្លួនឯងដេកស្រួលលើគ្រែសោះមិនព្រមបរិច្ចាកភួយអោយ??
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...