Episode 02 : លួងបន្តិចទៅ

851 67 1
                                    

ភាគទី ០២...

    ថ្ងៃនេះ Jungkook ព្រមបើកហាងបន្ត ដោយសារតែអារម្មណ៍ល្អ ដូចដែលដឹងស្រាប់ចឹងថា សង្សារមានគម្រោងចង់មកនាំទៅដើរលេង ។

< បងគិតថាយើងមិនបាច់ទៅទេ ល្ងាចបន្តិចទៀតនេះបងមានរវល់ត្រូវទៅធ្វើការងារទៀតហើយ ចាំឱកាសក្រោយទៅ > Haru

< ចឹងដែលមកដល់ហាងនេះព្រោះចង់ប្រាប់ថា មិនបាននាំទៅដើរលេងទេ? >
ឃើញសង្សារមកដល់ដំបូង Jungkook រត់ឡើងចង់បាក់ក ទៅបន្ទប់នៅខាងលើដើម្បីផ្លាស់ខោអាវស្លៀកពាក់មកយ៉ាងស្អាតបាត តែពេលជួបមុខក៏ប្រាប់ថាអត់បានទៅដើរលេងទេ...ពុទ្ធោរ ។

< អ្អឹម ព្រោះយើងមិនបានទៅដើរលេងទេ ចឹងបងមកជួបអោយអូនឃើញមុខ ចាត់ទុកថាជាការសងជម្ងឺចិត្តចុះ > Haru

< ចាំចប់ការងារ ចាំឯងមកទទួលគេទៅដើរលេងវិញមួយភ្លែតទៅ នៅតែបានដដែលមែនទេ? >
ដោយថ្មានេះមិនសូវមានភ្ញៀវទើប Taehyung អាចឆ្លៀតពេលមកអង្គុយស្ដាប់អ្នកទាំងពីរជជេកគ្នា ហើយឃើញថាវាមានឧបសគ្គពេក គេក៏ចេះតែលូកមាត់ដើម្បីជួយជ្រោមជ្រែង Haru ដែលជាមិត្តសម្លាញ់ ។

< ចេញមកពីជួបអតិថិជនវិញពេលយប់ម៉ោង 8-9 ទៅហើយ ទៅដើរលេងទៀតមិចទាន់? > Haru

< ទៅតែកន្លះម៉ោងក៏មានន័យដែរហ្អា៎ > Taehyung

< តែខ្លាចទៅវិញយប់ ព្រោះត្រូវទៅជួយម៉ាក់រៀបចំឥវ៉ាន់ដើម្បីទៅផ្ទះលោកយាយអាទិត្យក្រោយបុណ្យចូលឆ្នាំថ្មី > Haru

< កុំភ័យ ចាំខ្ញុំទៅជួយអ្នកមីងក៏បាន > Taehyung

< តែម៉ាក់ខ្ញុំកំណត់ត្រឹមម៉ោង 10 អោយទៅដល់ផ្ទះវិញ បើទៅយឺតច្បាស់ជាត្រូវមាត់ហើយ > Haru

< ឯងចេញពីធ្វើការវិញម៉ោង 9 មកយកគេទៅដើរលេងកន្លះម៉ោងទៅ សល់ពេលច្រើនដែរ ពេលយប់ចឹងមិនសូវស្ទះចរាចរណ៍ទេ ទៅផ្ទះទាន់ហើយទោះយឺត ក៏មិនច្រើនដែរ ត្រឹម 4-10 នាទីគាត់មិនស្ដីអោយទេ > Taehyung

< តែ----- >
Haru ប្រឹងប្រកែកឡើងចង់ដកព្រលឹងទៅច្របាច់ក អាកំពូលមិត្តសម្លាញ់នឹងហើយ វាដឹងថាគេយកលេសដោះសារហើយបែរជាមិនព្រមសហការជួយបែរជាខំរកដំណោះស្រាយមកអោយរហូត ខ្លាចថាមិត្តមិនបានដើរលេងយប់ឬយ៉ាងមិច?

Never Let Me Go  |  TaekookWhere stories live. Discover now