Episode 17 : ស្រវឹង

352 42 0
                                    

ភាគទី ១៧...

< ពុទ្ធោហើយ!! ឯងជួយធ្វើខ្លួនអោយដូចមនុស្សខ្លះបានទេ? ឡើងកាច់ដៃ កាច់ជើង ឆ្លៀតកាច់កទៀត ឡើងដូចខ្មោច ខ្ញុំខ្លាចណាវើយ > Taehyung
មុននេះអង្គុយផឹកមែនទេ?
អឺ បន្ទាប់មកក៏ស្រវឹង ហើយក៏នាំមកផ្ទះ ឥឡូវនេះកំពុងតែនៅក្នុងបន្ទប់ដេក របស់អាណាមិនដឹងទេភ្លេចបាត់ហើយ ដឹងត្រឹមតែថា Jungkook ស្រាប់តែក្រោកពីសន្លប់ ក៏ឡើងមកកាច់ដៃជើង កាច់ក ទៅវិញទៅមក ដូចខ្មោច ។

< អាក្រញ៉ាញ់? ឯងជាអ្នកណាមកបញ្ជាខ្ញុំ? នេះខ្ញុំជាចៅហ្វាយណាវើយ មិនមែនបុគ្គលិករបស់ឯងទេ > Jungkook

< ឆ្កួតមែន!! សូម្បីតែស្រវឹងក៏មិនចោលដែរអាអំណាចជាចៅហ្វាយហ្នឹង ងប់ងុលជ្រុល បានតែមិនអៀវមកផ្ទះ ទុកអោយដេកដូចងាប់នៅតាមផ្លូវតើ > Taehyung

< ស្អីគេ Tae's? ឆឹស!! ជ្រេញឈ្មោះដល់ប្រម៉ាត់ បើយល់សប្តិឃើញគេទៀតក៏ប្រាប់គេផងថា បើគួរអោយស្រឡាញ់ណាស់ ហ៊ានមកប្រកួតជេរគ្នាមួយស្មើជាមួយខ្ញុំអត់? >
ប្រភេទមនុស្ស Jungkook នេះគេហៅថា ប្រចណ្ឌឆ្លងភព ហួងហែងឆ្លងជាតិ ស្រវឹងឡើងលែងដឹងខ្យល់ និយាយត្រឡប់ត្រឡិនស្ដាប់គ្នាមិនបានហើយ នៅមិនភ្លេចអារឿងប្រចណ្ឌហួងហែងនេះទៀត ។

< ណែ៎ ស្រវឹងឡប់បានហាមរាលដាលដល់សំណព្វចិត្តរបស់ខ្ញុំណាវើយ...!! > Taehyung

< មិចចុះ? ការពារនឹង ចង់វ៉ៃមួយស្មើ?? បានតើ ចូលមកខ្ញុំចាត់ការអោយមើល កុំគិតថាមានសាច់ដុំធំ មាន Abs ប្រាំមួយកង់នឹង ខ្ញុំទប់ទល់មិនរួច!! > Jungkook

< ឈរអោយតែត្រង់ខ្លួនសិនទៅល្អទេ? មុននឹងចង់បបួលខ្ញុំវ៉ៃគ្នាមួយស្មើ? > Taehyung

< ធុញ! អត់សប្បាយ ខំរករឿងឈ្លោះ តែឯងត្រជាក់ពេក ឈប់ដុតហើយ ហត់!! >
Jungkook អស់អារម្មណ៍រលីង ក៏ដួលទៅលើពូកសម្លឹងមើលពិដានទាំងចំហរមាត់ធ្លុងប៉ុណ្ណាណី មិនដឹងជាកើតស្អីទៀតហើយទេ ។

< ហ៊ើយ--យ៉ាងមិចហើយហ្នឹង? ថីបានស្ងាត់បាត់មាត់ជ្រាបលែងរករឿងខ្ញុំចឹង? តិចឡាប់បាត់ទៅ >
ឃើញនៅស្ងៀមតែឯងមួយសន្ទុះ មិនកម្រើកខ្លួន មិននិយាយស្ដីអោយលឺសម្លេងសូម្បីតែដកដង្ហើមទើប Taehyung ប្រញាប់ដើរមកមើល ខ្លាចតែខឹងចិត្តហើយគាំងបេះដូងស្លាប់អីទៅ មិនចប់ហើយទេអី ។

Never Let Me Go  |  TaekookTempat cerita menjadi hidup. Temukan sekarang