ភាគទី ០៨...
ក្មេងល្វក់ សង្ហារ ខ្ពស់ សាច់ឈាមស្អាតបាត ទាក់ទាញ តារាចំតួ តែថាមកធ្វើអីនៅទីនេះ?
< អ្អេ៎? ឯងជាប្អូនរបស់ចែ Simi មែន? > Jungkook
ចែមិនបាននិយាយប្រាប់ទេថាប្អូនមានមុខមាត់រូបរាងបែបមិចតែថាបើដើរចូលមកដល់ក្នុងផ្ទះដែលនៅក្នុងផ្លូវតូច ឆ្ងាយពីផ្លូវលំ 100 ម៉ែត្រហើយបើថាមិនមែនជាប្អូនចែ Simi ទេ ច្បាស់ជាចម្លែកហើយ ។< មែនហើយ--ចុះបង? អ្នកណាគេ មិចបានមកនៅក្នុងផ្ទះខ្ញុំចឹង? ធ្វើម្ហូបទៀត? > Sunghoon
< ហិហិ កាលពីយប់មិញបែកកង់ឡានចៃដន្យដើរមកជួបចែ Simi ទើបគាត់ហៅអោយមកស្នាក់នៅសិន កុំចករឡំថាបងជាចោរអី > Jungkook
< ស្អាតចឹង ទោះជាចោរមែនក៏ខ្ញុំមិនប្ដឹងប៉ូលីសអោយចាប់ដែរ អោយលួចមួយស្លាញ់បើមិនដឹងថាលុយឬវត្ថុបុរាណនៅឯណា ចាំខ្ញុំយកមកអោយ > Sunghoon
< ជួបភ្លាម ញ៉ែភ្លាមហើយអាក្អូន? >
ខំតែអង្គិយស្ដាប់ឡើងចំហរមាត់អស់ហើយ ចុងក្រោយអាក្មេងនេះជួបមុខគ្នាមិនដល់ 2 នាទីផងក៏ញ៉ែបាត់ទៅហើយ Taehyung ហួសចិត្តមិនដឹងថាត្រូវនិយាយយ៉ាងមិចទេ ឆ្ងល់មនុស្សយើងឥឡូវមិចបានធ្លាក់ក្នុងអន្លង់ស្នេហ៍លឿនម្លឹងៗ ។< ពួកបងជាមិត្តនឹងគ្នាឬ? ខ្ញុំឈ្មោះ Sunghoon ឆ្នាំនេះអាយុ 18 ហើយគ្រប់ល្មម >
< បង Jungkook អាមួយនោះ Taehyung!! លឺមកថាឯងរកការងារធ្វើក្រៅម៉ោងកំឡុងពេលរៀន បងបើកហាងកាហ្វេ ចែ Simi គាត់ចង់ផ្ញើរឯងន-- > Jungkook
< ទៅតើស៎បង!! > Sunghoon
< លឿនម៉្លេះ? មិនគិតមើលសិនខ្លះទេ យ៉ាងហោចណាស់ក៏ពិចារណាអោយបាន 24 ម៉ោងដែរ តែនេះគេនិយាយមិនទាន់ចប់ផងឯងព្រមបាត់ហើយ? > Taehyung
< បង--ក្មេងសម័យនេះអត់ចូលចិត្តសុញច្រើនទេ បើទុកចិត្តគឺទៅហើយ បើបាក់ចិត្តគឺប្រាប់ហើយ > Sunghoon
< នេះឯងសារភាពមែនទេ? >
Taehyung ក្រោកឈរស៊កដៃចូលក្នុងហោប៉ៅ សង្កត់ភ្នែកសម្លឹងមើលអាក្មេងម្នាក់នេះពីក្បាលដល់ចុងជើងទាំងដាក់អណ្ដាតទល់ថ្ពាល់ ។
YOU ARE READING
Never Let Me Go | Taekook
Short StoryNever let me go | កុំលែងដៃពីខ្ញុំ ស្នេហាមួយនេះអាចនិយាយបានថាចាប់ផ្ដើមដុះពន្លកឡើងមកដោយសារ Up to me Café&Bakery រកឯណាបានមនុស្សដែលកតញ្ញូនឹងប្រុសដូចជា Jungkook Jeon? ឃើញប្រុសឈ្លោះគ្នាជាមួយគ្រួសារ រត់ចេញពីផ្ទះមកខាងក្រៅរៀនរស់ដោយខ្លួនឯង តែគ្មានការងារ...